- 2020-03-12 02:40:45
- ព័ត៌មាន
ល្បីលើកអាល់ទែយកសាច់ដុំធ្វើឲ្យស្វិត "លិង្គ" ឥឡូវ ជា លាងឈែ បកស្រាយការពិតហើយ!
- 2020-03-12 02:40:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីលើកអាល់ទែយកសាច់ដុំធ្វើឲ្យស្វិត "លិង្គ" ឥឡូវ ជា លាងឈែ បកស្រាយការពិតហើយ!
ចន្លោះមិនឃើញ
ជាយូរមកហើយ មានចចាមអារ៉ាមថា ការហាត់បង្កើនសាច់ដុំដោយការលើកអាល់ទែ ធ្វើឲ្យបុរសៗជួបបញ្ហាស្វិតប្រដាប់ភេទ ដែលបញ្ហានេះ ហាក់មិនទាន់មានការបកស្រាយឲ្យច្បាស់លាស់នៅឡើយថា ជាការពិតឬអត់។ ឥឡូវនេះ លោក ជា លាងឈែ ជាតារាសម្ដែង និងក៏ជាអ្នកលើកអាល់ទែយកសាច់ដុំម្នាក់ដែរនោះ បានចេញមកបញ្ជាក់ការពិត។
តាមតារាកូនកាត់ចិនរូបនេះ បានឲ្យដឹងថា លោកបានលឺចចាមអារ៉ាមនេះជាហូរហែមកដែរថា "ការហាត់ប្រាណយកសាច់ដុំដោយការលើកអាល់ទែ ធ្វើឲ្យស្វិតលិង្គ" នេះ។ ជុំវិញបញ្ហានេះ លាងឈែ ប្រាប់ថា តាមចំណេះដឹងរបស់លោកក្នុងនាមជាអ្នកលើកអាល់ទែម្នាក់ បញ្ហានេះ គឺមានទាំងការពិត និងក៏មានរឿងមិនពិតក្នុងនេះដែរ។
ការពិត លោកថា ការហាត់ប្រាណរបៀបនេះ គឺពិតជាធ្វើឲ្យកើតមានបញ្ហានោះមែន។ ដោយឡែករឿងមិនពិតវិញ គឺថា បញ្ហានេះ មិនកើតជាទូទៅលើរាល់អ្នកហាត់ប្រាណយកសាច់ដុំដោយលើកអាល់ទែទាំងអស់គ្នានោះទេ។ "វាអីចឹងមែនបង ប៉ុន្តែវាមិនទាំងអស់ទេ គឺវាប៉ះពាល់បែបនេះ តែសម្រាប់អ្នកហាត់កាយវប្បកម្មសម្រាប់ការប្រកួតប៉ុណ្ណោះ!"។
តួឯកប្រុសក្នុងរឿង "ទាសករលុយ" ពន្យល់ថា សម្រាប់អ្នកហាត់អាជីពដែលមុនទៅចូលរួមប្រកួតក្នុងកម្មវិធីណាមួយ គឺពួកគេត្រូវប្រឹងសម្ងួតជាតិទឹក ជាតិខ្លាញ់ ពីក្នុងរាងកាយ តាមវិធីដែលមានក្នុងក្បួន ក្នុងនោះមានដូចជា ព្យាយាមញុំាទឹកតិចបំផុត ព្រមជាមួយរបបអាហារពិសេសទៀត។ អាហារពិសេសរបស់អ្នកលើកអាល់ទែមុនចេញទៅប្រកួត គឺពួកគេញុំាតែសាច់ទ្រូងមាន់។
សាច់នេះទៀតសោត គឺមិនប្រឡាក់គ្រឿង ហើយក៏មិនចំអិនដោយការចៀន អាំង អីដែរគឺ គេយកវាទៅស្ទីម។ ក្រៅពីនេះ ព្យាយាមកាត់បន្ថយបាយ ជាតិស្ករ និងរាល់អាហារដែលមានជាតិកាបូហៃឌ្រែតខ្ពស់។ ធ្វើដូច្នេះដើម្បីសម្ងួតជាតិទឹក និងខ្លាញ់ពីរាងកាយ ឲ្យមើលទៅឃើញសរសៃផុសមក។ បែបនេះហើយ ទើបធ្វើឲ្យប្រដាក់ភេទ ត្រូវរួមតូចស្វិតជាងធម្មតា ដោយសារតែអស់ជាតិទឹក និងខ្លាញ់។
ប៉ុន្តែប្រុសសង្ហា ជា លាងឈែ បានបញ្ជាក់ទៀតថា នោះមិនមែនជាបញ្ហាចោទចំពោះសុខភាពបន្តពូជ ឬសមត្ថភាពប្រដាប់ភេទបុរសនោះទេ ព្រោះអ្វីៗនឹងវិលមកប្រក្រតីឡើងវិញ នៅពេលពួកគេ បានវិលមកទទួលទានអាហារតាមរបបធម្មតាវិញដែរ។ ដូច្នេះហើយ ការហាត់ប្រាណដោយលើកអាល់ទែបង្កើតសាច់ដុំ គឺពិតជាធ្វើឲ្យប្រដាប់ភេទបុរសរួមតូច ប៉ុន្តែមិនមែនជាករណីទូទៅសម្រាប់អ្នកហាត់ គ្រប់ៗគ្នានោះឡើយ៕