• 2020-03-24 08:35:00
  • ព័ត៌មាន

សុគន្ធកញ្ញា និង ពេជ្រ សោភា នាំ​គ្នា​ភ្លក់កសិផលធម្មជាតិ ហើយ​តាំង​លាន់​មាត់!

  • 2020-03-24 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ល្បី​ឈ្មោះ​ពីរ​ដួង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស មាស អ្នកនាង ឱក សុគន្ធកញ្ញា និង​អ្នក​នាង ពេជ្រ សោភា ពេញចិត្ត​នឹង​គុណភាព​កសិផល និង​សេវាកម្ម​របស់​ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេងណាវ៉ាត្រា។

បន្ទាប់​ពី​បាន​ទិញ​កសិផល​ធម្មជាតិ​ពី​ផ្សារ​ទំនើប​ ឡេង ណាវ៉ាត្រា តារា​ចម្រៀង​ស្រី ឱក សុគន្ធកញ្ញា បាន​បង្ហាញ​អារម្មណ៍​ពិត​តាម​រយៈ​ហ្វេសប៊ុក​អ្នកនាង​ថា "កាត់​បន្ថយ​ការ​ចេញ​ក្រៅ ហើយ​គាំទ្រ​ផលិត​ផល​ខ្មែរ ឡើង​ថ្មីៗ ស្រស់ៗ ពី​ផ្សារ​ទំនើប​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា។ កម្ម៉ង់​ភ្លាម ដឹក​ដល់​ផ្ទះ​ភ្លាម ឡូយ​មែន”។

ចំណែក​អ្នកនាង ពេជ្រ សោភា វិញ បាន​បញ្ចេញ​រូប​ថត​នាង​ជាមួយ​កសិផល​ជាច្រើន​មុខ​នៅ​លើ​ហ្វេស​ប៊ុក​ថា រាល់​ថ្ងៃ​អ្នកនាង​ព្រួយបារម្ភ​ខ្លាំង​ពី​សុវត្ថិភាព​របស់​បងស្រីរបស់​នាង​​ដែល​រាល់​ថ្ងៃ​​​ត្រូវ​ទៅ​ផ្សារ​ទិញ​ម្ហូប។ ប៉ុន្តែ​ពេល​នេះ ការពារ​ប្រសើរ​ជាង​ព្យាបាល ហើយ​ដើម្បី​កុំ​ឲ្យ​បង​ស្រី​ចេញ​ក្រៅ​ទៀត នាង​ឃើញ​ជម្រើស​ល្អ​មួយ គឺផ្សារ​ទំនើប​ឡេង ណាវ៉ាត្រា។ នាង​ថា ស្រួល​ណាស់​កម្ម៉ង​ភ្លាម​ដឹក​ដល់​ផ្ទះ​ភ្លែតតែ​ម្ដង។

អ្នកគ្រប់គ្រង​ទូទៅ​របស់​ផ្សារ​ទំនើប​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា លោក សុន ដារ៉ាវុធ ឲ្យដឹង​ថា ទើប​បើក​លក់​សោះ​ ផ្សារ​ទំនើប​មួយ​នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អតិថិជន ជា​ពិសេស​តារា​ៗ​និយម​កសិផល​ធម្មជាតិ​សុទ្ធ​១០០%។ លោក​ថា បច្ចុប្បន្ន​ផ្សារ​មាន​លក់​កសិផល​ធម្មជាតិ​សរុប​ជាង​៣០០​មុខ ក្នុង​តម្លៃ​សមរម្យ។

សូមបញ្ជាក់​ថា​ ឥឡូវ​នេះ​ប្រិយមិត្ដ​ដែល​និយម​ឡើង​ផ្សារទំនើប ឬ​ស្វែងរក​កសិផល​ធម្មជាតិ​សុទ្ធ​១០០% អាច​រក​បាន​ដោយងាយហើយ​​ គឺនៅ​ផ្សារ​ទំនើប​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា ស្ថិតនៅ​ជាន់​ផ្ទាល់ដី នៃ​ផ្សារ​ទំនើប​អូឡាំ​ព្យា​។ សម្រាប់​ព័ត៌មាន​លម្អិត ឬ​ដឹក​ជញ្ជូន​ដល់​គេហដ្ឋាន សូម​ទាក់ទង​តាម​រទូរស័ព្ទ​លេខ​ 011 444 444៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី