- 2020-04-01 03:04:15
- ព័ត៌មាន
តារា២ដួង ជួបទុក្ខធំ នាថ្ងៃចុងក្រោយបង្អស់នៃខែ មីនា
- 2020-04-01 03:04:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារា២ដួង ជួបទុក្ខធំ នាថ្ងៃចុងក្រោយបង្អស់នៃខែ មីនា
ចន្លោះមិនឃើញ
កើតចាស់ឈឺស្លាប់ វាជាច្បាប់របស់ធម្មជាតិគ្មាននរណាម្នាក់អាចជៀសផុតបានឡើយ នៅថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០២០ឆ្នាំ កន្លងទៅនេះ តារា២រូបបានជួបទុក្ខធំ ដោយសារតែអ្នកមានគុណរបស់ពួកគេបានទទួលមរណភាពក្នុងថ្ងៃតែមួយ តារាទាំងពីររូបនេះ មានលោក សុគន្ធ ថេរ៉ាយុ តារាចម្រៀងក្នុងផលិតកម្មថោន ស្លាប់ឪពុក នឹង កញ្ញា សូ ដានីតា ស្លាប់ម្ដាយ។
ឪពុក របស់ លោក សុគន្ធ ថេរ៉ាយុ បានទទួលអនិច្ចកម្មកាលវេលាម៉ោងទៀបភ្លឺឈានចូលថ្ងៃទី ៣១ មីនា ឆ្នាំ ២០២០ដោយរោគាពាធ ប៉ារបស់លោកឈ្មោះ Alex Chan វ័យប្រមាណជាង៦០ឆ្នាំ។ ថេរ៉ាយុ បានបញ្ចេញដំណឹងដ៏ក្រៀមក្រមរបស់លោកនៅលើគណនី Facebook របស់ខ្លួនដោយតារាចម្រៀងផលិតកម្មថោន បានសរសេរថា៖ "វាពិតជាលឿនណាស់សម្រាប់ខ្ញុំ និងក្រុមគ្រួសារ ប៉ាបានចាកចេញពីពួកខ្ញុំលឿនខ្លាំងណាស់ ខ្ញុំសឹងតែមិនចង់ជឿសូមអោយប៉ាទៅកាន់សុគតិភព ចំពោះប្អូនៗប៉ាកុំបារម្ភខ្ញុំនឹងមើលថែប្អូនៗអោយបានល្អ ប៉ាហត់ហើយប៉ាសម្រាន្តចុះ"។
ដំណឹងអកុសលមួយទៀតនោះគឺម្ដាយបង្កើត របស់កញ្ញា សូ ដានីតា ក៏បានស្លាប់នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ ដូចគ្មានគ្រាន់តែខុសម៉ោងគ្នាប៉ុណ្ណោះ។ ម្ដាយបង្កើត របស់តារាស្រីរូបនេះ បានស្លាប់នៅវេលាល្ងាច ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងវ័យជាង៦០ឆ្នាំដូចគ្នា។
យោងតាមការបង្ហោះ លើបណ្ដាញសង្គម លោក យ៉ែម សំអូន ដែលមេកើយតារាស្រីរូបនេះនោះ បានឲ្យដឹងថា «សូមគោរពជូនដំណឹង បងប្អូន និងមិត្តសិល្បករទាំងអស់គ្នា នៅពេលនេះម្ដាយរបស់ប្អូនស្រី សូ ដានីតា គាត់បានទទួលបាន អនិច្ចកម្មហើយ សូមចូលរួមរំលែកទុក្ខផង ប្អូនស្រី។ ថ្ងៃទី៣១ មីនា ២០២០ កម្មវិធីបុណ្យគឺ ប្រារព្ធឡើងនៅផ្ទះប្អូនស្រី សូ ដានីតា ផ្ទាល់ នៅក្នុងបុរី ប៉េងហួត ផ្លូវជាសុផារ៉ា ជាប់បុរីវិមានភ្នំពេញ ។
ជាមួយនឹងដំណឹងមរណទុក្ខ របស់តារាទាំងពីររូបខាងលើ គេឃើញមានអ្នកលេងលើបណ្ដាញសង្គម ពិសេសអ្នកគាំទ្រ របស់ពួកគេជាច្រើនបានចូលមកសរសេរសារចូលរួមរំលែកទុក្ខ ក៏ដូចជាសំដែងការសោកស្ដាយជាច្រើននាក់ផងដែរ។
ក្រៅពីសិល្បករ២រូបខាងដែលបាត់បង់អ្នកមានគុណក្នុងថ្ងៃចុងក្រោយនៃខែ មីនា ក៏នៅមានសិល្បករខ្លះទៀត ក៏បាត់បង់សាច់ញាតិនៅចុងខែនេះដែរ គឺអ្នកនាង ទូច ស្រីលក្ខ មានឪពុកមាម្នាក់ បានបាត់បង់ជីវិត។ ដោយឡែកអតីតតារាកំប្លែងនាយត្រដក់ ក៏មានកូនស្រីម្នាក់ចងកធ្វើអត្តឃាតស្លាប់នៅក្នុងផ្ទះសំណាក់កាលពីថ្ងៃទី ៣០ មីនា ដែរ៕