- 2020-04-03 02:54:59
- ព័ត៌មាន
ចិត្តបានខ្លាំង! ម៉ារីម៉ា ខំធ្វើបាយល្ងាចផ្ទាល់ដៃជូនក្រុមសង្គ្រោះអ្នកជំងឺ COVID-19 រាប់រយនាក់
- 2020-04-03 02:54:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិត្តបានខ្លាំង! ម៉ារីម៉ា ខំធ្វើបាយល្ងាចផ្ទាល់ដៃជូនក្រុមសង្គ្រោះអ្នកជំងឺ COVID-19 រាប់រយនាក់
ចន្លោះមិនឃើញ
ក្នុងពេលវេលានេះ បណ្ដាប្រទេសជាច្រើនកំពុងមានការព្រួយបារម្ភជាខ្លាំងជុំវិញ ករណីឆ្លងមេរោគ COVID-19 ដោយបានចាត់វិធានការការពារជាបន្តបន្ទាប់។ ក្នុងនោះក៏មានសប្បុសជន ចូលរួមចំណែកក្នុងការឧបត្ថម្ភថវិកា និងជាជំនួយផ្សេងៗ។ ងាកមកមើលប្ដីប្រពន្ធតារាសម្ដែងហ្វីលីពីនក៏បានធ្វើរឿងល្អមួយដែរ។
ដើម្បីផ្ដល់ជាកម្លាំងចិត្ត និងអរគុណចំពោះការខិតខំប្រឹងប្រែងចំពោះអ្នកដែលជួយខ្នះខ្នែងក្នុងប្រតិបត្តិការជួយសង្គ្រោះជីវិតមនុស្សពីមេរោគឆ្លង COVID-19 ប្ដីប្រពន្ធ Dingdong Dantes និង Marian Rivera បានត្រៀមអាហារពេលល្ងាចជូនដល់ ក្រុមគ្រូពេទ្យ ឬអ្នកសង្គ្រោះនៃមន្ទីរពេទ្យ Quezin City General Hospital។
អាហារដែលបានរៀបចំនោះ ជាមុខម្ហូបប្រចាំគ្រួសាររបស់នាងមានឈ្មោះថា Menudo ធ្វើត្រៀមជាពិសេសសម្រាប់មនុស្ស ២០០នាក់ ហើយក៏ជាការចម្អិនដោយផ្ទាល់ដៃរបស់ Marian Rivera ដោយមានជំនួយពីស្វាមី Dingdong។ នេះបង្ហាញពីទឹកចិត្តដ៏វិសេសវិសាលបំផុត ចេញពីប្ដីប្រពន្ធ ១គូនេះ ជូនដល់អ្នកសង្គ្រោះទាំងអស់ក្នុងមន្ទីរពេទ្យខាងលើ តបស្នងនូវការប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តទាំងយប់ទាំងថ្ងៃ ជួយដល់អ្នកជំងឹទាំងអស់ដែលកំពុងរងការគំរាមកំហែងពិមេរោគ COVID-19។
មួយវិញទៀត ម៉ារីម៉ាក៏បាននិយាយដែរថា ពេលនេះនាង និងគ្រួសារនៅតែនៅក្នុងផ្ទះដដែល មិនចេញទៅក្រៅនោះទេ ចៀសវាងមានការឆ្លងផ្សេងៗ ប៉ុន្តែសកម្មភាពពេលនេះ នាងគ្រាន់តែចង់បង្ហាញនូវការលើកទឹកចិត្តចំពោះក្រុមគ្រូពេទ្យសម្រាប់ការលះបង់ក្នុងគ្រាលំបាកមួយនេះ៕