- 2020-04-03 03:13:49
- ព័ត៌មាន
កុំមាត់! ដោយសារ Covid19 យូរី គាំងគម្រោងដ៏ធំមួយមានតម្លៃរាប់សិបម៉ឺនដុល្លារ
- 2020-04-03 03:13:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំមាត់! ដោយសារ Covid19 យូរី គាំងគម្រោងដ៏ធំមួយមានតម្លៃរាប់សិបម៉ឺនដុល្លារ
ចន្លោះមិនឃើញ
តាំងពី Covid-19 បានចូលមកដល់កម្ពុជាយើងមក ផលប៉ះពាល់បានកើតមានស្ទើរគ្រប់វិស័យ ខណៈអ្នកសិល្បៈក៏ដូចគ្នា ដោយក្នុងនោះបានត្អូញត្អែរពីការបាត់ចំណូល ឯតារាចម្រៀងផលិតកម្មសាន់ដេ យូរី វិញបានប្រាប់ដែរថា នាងក៏បាន និងជាប់គាំងគម្រោងដ៏ធំមួយដូចគ្នាដែរ។
តាមការបញ្ជាក់របស់ម្ចាស់បទ "ចាក់ទឹកដូង" គឺនាងគ្រោងនឹងបើកសម្ពោធហាងកែសម្ផស្សរបស់នាងមួយកន្លែងដែលនាងបានសហការជាមួយបងស្រីនាងម្នាក់ក្នុងខែ ៤នេះ ប៉ុន្តែអ្វីៗត្រូវផ្អាកទាំងស្រុង ក្រោយ Covid-19 បានចូលមកដល់។ យូរី អះអាងថា នាងគ្រោងធ្វើកម្មវិធីធំដុំដោយអញ្ជើញភ្ញៀវកិត្តិយស និងមិត្តសិល្បៈជាច្រើនដើម្បីចូលរួមក្នុងកម្មវិធីបើកមុខ មុខជំនាញពិសេសរបស់នាង ប៉ុន្តែឥឡូវខកការអស់ហើយ។
កញ្ញា យូរី ទើបនឹងឲ្យតម្រុយថ្មីៗនេះ ថានាងបានឆ្លៀតលួចទៅរៀនជំនាញកែសម្ផស្សដល់ទៅ ២ប្រទេសក្នុងនោះមាន សិក្សាជាមួយអ្នកជំនាញនៅប្រទេសថៃ និងប្រទេសកូរ៉េបានចប់សព្វគ្រប់ល្មមបើកដំណើរការអាជីវកម្មទទួលអតិថិជនបាន។ ជាក់ស្ដែង នាងក៏បានបើកអាជីវកម្មជាមជ្ឈមណ្ឌលកែសម្ផស្សនេះរួចរាល់ហើយដែរ ដោយមានទីតាំងនៅក្នុងបុរីប៉េងហួតច្រមុះជ្រូកស្ទឹងមានជ័យនៅផ្ទះលេខ ៤២ និងលេខ២។
អ្វីដែលនៅរាំងស្ទះ គឺការធ្វើពិធីបើកសម្ពោធបើកមុខសុំសេចក្ដីសុខចម្រើននៅក្នុងអាជីវកម្មរបស់នាង ដែលពេលនេះមិនអាចធ្វើទៅបានដោយសារតែ Covid-19 បាន និងកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ យូរី ប្រាប់ថា ក្រោយពីមិនអាចធ្វើបាននាពេលនេះ នាងមិនទាន់ច្បាស់នៅឡើយថា ពិធីសំខាន់នេះអាចធ្វើបាននៅពេលណា។ តែអ្វីដែលនាងអាចនិយាយបាន គឺចាំមើលពីស្ថានភាពរបស់មេរោគសាហាវនេះសិន ថាតើយើងអាចគ្រប់គ្រងវាបានពេលណា។
យូរី បានសម្រេចទៅរៀនជំនាញនេះមួយបន្ថែមទៀតពីលើការងារសិល្បៈ ជាអ្វីដែលនាងអះអាងថា ជាអាជីពដែលនាងស្រឡាញ់បំផុតមួយទៀតជាមួយអាជីពសិល្បៈ។ ដូច្នេះហើយ ទើបនាងឆ្លៀតទៅរៀនរហូតដល់ចេះអាចបើកអាជីវកម្មនាពេលនេះ។ ប៉ុន្តែអ្វីៗនៅមិនទាន់បញ្ចប់ត្រឹមនេះទេ តាមតារាស្រីសាច់សរូបនេះ បញ្ជាក់ថា នាងក៏គ្រោងទៅបន្តការងារសិក្សាជំនាញនេះបន្ថែមទៀតនៅ នៅថៃ កូរ៉េ និងជប៉ុន ដើម្បីកាន់មានជំនាញខ្ពស់។
ចំពោះកាលបរិច្ឆេទចេញទៅរៀន កញ្ញា យូរី ប្រាប់ថា នាងគ្រោងចេញទៅនៅខ្ទង់ខែ ៦ ដល់ខែ ៩ ឆ្នាំ ២០២០ នេះ ដែលជារដូវភ្លៀង មិនសូវមានការងារសិល្បៈ។ វិលមកអាជីពចម្រៀងវិញ អតីតតារាចម្រៀងផលិតកម្មរ៉ក់ ប្រាប់ថា បច្ចុប្បន្នបាន និងកំពុងដើរល្អ ដូច្នេះបើសួរថា ផ្អាកពីសិល្បៈឬយ៉ាងណា នាងប្រាប់ថា មិនមានគម្រោងផ្អាកទេ។ ដូច្នេះហើយ ដូចប្រាប់ពីខាងលើ នាងគ្រាន់ឆ្លៀតរដូវភ្លៀងដែលការងារមិនសូវសំបូរ ចេញទៅសិក្សាជំនាញកែសម្ផស្សបន្ត។
ហើយក្រោយពីចេះចាំ ស្ទាត់ជំនាញហើយ នាងនឹងដំណើរការអាជីពនេះតំណាលគ្នាតែម្ដង ព្រោះថា អាជីវកម្មកែសម្ផស្សរបស់នាង ក៏មានបងស្រីរបស់នាង ដែលម្ចាស់ភាគហ៊ុន ជាអ្នកមើលការខុសត្រូវជំនួសនាងដែរ៕