• 2020-04-16 02:20:08
  • ព័ត៌មាន

បណ្ដុំរឿងរ៉ាវត្រួសៗ ប្រវត្តិសិក្សា នារីក្នុងក្ដីស្រមៃ និងចរិតពិតរបស់ Win Metawin

  • 2020-04-16 02:20:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Win Metawin ជាតារាប្រុសវ័យក្មេង ពន្លកថ្មីប្រចាំប្រទេសថៃដែលកំពុងទទួលបានការគាំទ្រច្រើនស្មានមិនដល់នៅមួយរយៈចុងក្រោយនេះ ពិសេសពេលសម្ដែងរឿងភាគរបស់ទូរទស្សន៍ GMMTV "2gether: The Series ជាមួយនឹង Bright Vachirawit។ ថ្ងៃនេះ Sabay សូមលើកយកប្រវត្តិខ្លីៗត្រួសៗរបស់ Win ដើម្បីអាចឲ្យអ្នកគាំទ្ររបស់កំលោះសង្ហារូបនេះស្គាល់ និងដឹងកាន់តែច្បាស់ពីលោក។

១. Win មានឈ្មោះពេញ Metawin Opas-iamkajorn កើតថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ១៩៩៩ នៅទីក្រុងបាងកក ប្រទេសថៃ (បច្ចុប្បន្នអាយុ ២១ឆ្នាំ)។

២. កំលោះសង្ហារូបនេះ ក៏ខ្ពស់មិនធម្មតាដែរ ព្រោះមានកម្ពស់ដល់ទៅ ១៨៥សង់ទីម៉ែត្រ មានទម្ងន់ ៧០គីឡូ និងមានឈាមប្រភេទ AB។

៣. ប្រវត្តិនៃការសិក្សាក៏ញាក់សាច់ ដោយកាលពីរៀនថ្នាក់ទី ១១ លោកមានឱកាសបានក្លាយជា Exchange Student ទៅដល់សហរដ្ឋអាមេរិកទៀត។ មិនត្រឹមតែប៉ុណ្ណោះ Win ថែមទាំងបានជាប់វគ្គប្រឡង GED (General Education Development) យ៉ាងជោគជ័យ។

៤. បច្ចុប្បន្ន Win កំពុងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច (កម្មវិធីសិក្សាខ្នាតអន្តរជាតិ) នៅក្នុងសាកលវិទ្យាល័យ Thammasat University។

៦. ទើបតែចូលប្រឡូកក្នុងអាជីពសម្ដែងនៅឆ្នាំ ២០១៩ទេ ប៉ុន្តែ Win មានសមត្ថភាពកេណ្ឌបានភាពល្បីល្បាញខ្លាំងពេលបង្ហាញមុខក្នុងរឿងភាគ «2gether: The Series»។

៧. ចំណង់ចំណូលចិត្តពេលទំនេរគឺ លេងកីឡា មើលកុន ញ៉ាំ និងទៅហាត់ប្រាណ។

៨. ប្រភេទកីឡាដែលចូលចិត្តជាងគេគឺ បាល់ទាត់ វាយកូនហ្គោល Badminton និង ហែលទឹក។

៩. ចូលចិត្តញ៉ាំ បាយដំណើបស្វាយទុំ ឆាសាច់គោម្រះព្រៅ និងអាហារជប៉ុន។

១០. ក្នុងគ្រួសារ Win ជាកូនទី៣ ក្នុងចំណោមបងប្អូន ៤នាក់។ លោកមានបងស្រី ២នាក់ និងប្អូនប្រុសម្នាក់។

១១. និយាយពីចរិតវិញ យុវតារារូបនេះជាមនុស្សម្នាក់ដែលចូលចិត្តមើលថែ បារម្ភអ្នកជុំវិញខ្លួន ហើយលោកក៏ជាមនុស្សមិនសូវឆាប់អន់ចិត្តដែរ និយាយឲ្យស្រួលស្ដាប់គឺ នឹងធឹងល្អណាស់។

១២. ចូលដល់ចំណុច ប្រភេទនារីដែលលោកពេញចិត្តគឺ ជានារីណាដែលមានកម្ពស់ខ្ពស់ ព្រោះលោកក៏ខ្ពស់ដែរ។ បន្ថែមពីលើនោះ Win ក៏ស្រឡាញ់អ្នកណាដែលមានភ្នែកស្អាត ព្រោះពេលនិយាយជាមួយគ្នាត្រូវមើលភ្នែក ដូចនេះបើអ្នកណាមានភ្នែកទាក់ទាញ នោះដឹងតែត្រូវចិត្ត Win ហើយ៕

អត្ថបទ៖ យី សុធារី

មតិយោបល់