• 2020-04-23 09:58:21
  • ព័ត៌មាន

ថៅកែ​ផ្សារ​កសិផល​ធម្មជាតិ បានឧបត្ថម្ភប្រាក់យ៉ាង​ច្រើន​ដល់កាកបាទក្រហមកម្ពុជា

  • 2020-04-23 09:58:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថៅកែ​ផ្សារ​កសិផល​ធម្មជាតិដែល​មាន​ទីតាំង​នៅ​ជាន់​ផ្ទាល់​ដី​ផ្សារ​ទំនើប​អូឡាំព្យ៉ា គឺ​ឧកញ៉ា​វ័យ​ក្មេង ឡេង វ៉ាត្រា បាន​ឧបត្ថម្ភ​ប្រាក់​ជាង​១០០​លាន​រៀល ដល់​កាកបាទ​ក្រហម​កម្ពុជា ក្នុង​ខួប​លើក​ទី១៥៧ នៃ​ទិវា​ពិភព​លោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២០ នេះ។

សម្រាប់​កាកបាទ​ក្រហម​កម្ពុជា​នេះ បាន​លើក​យក​ប្រធាន​បទ"ខ្ញុំ​ស្រឡាញ់​សន្តិភាព និង​កាកបាទ​ក្រហម​កម្ពុជា"។

លោក​ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ បាន​ឧបត្ថម្ភ​ប្រាក់​ច្រើន​ដូច​ឧកញ៉ា​គ្រាក់​ៗ​ផ្សេង​ទៀត​ដែរ ហើយ​លោក​ឧកញ៉ា ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​មនុស្ស​ធម៌ និង​អភិវឌ្ឍន៍​ជាតិ ទន្ទឹម​នឹង​លោក​ឧកញ្ញា​បាន​បោះ​ទុន​វិនិយោគ​ជា​ច្រើន​ក្នុង​វិស័យ​អចលទ្រព្យកម្សាន្ត និង​កសិកម្ម​នៅ​កម្ពុជា។

ថ្មី​ៗ​នេះ​លោក​ឧកញ៉ា​បាន​បើក​ផ្សារ​កសិផល​ធម្មជាតិ​មួយ​ឈ្មោះ​ថា ផ្សារ​កសិផល​ធម្មជាតិ ឡេង ណា​វ៉ាត្រា ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​អ្នក​សិល្បៈ និង​អ្នក​រស់នៅ​ក្នុង​រាជធានីភ្នំពេញ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់