• 2020-04-24 08:33:28
  • ព័ត៌មាន

សុខ ពិសី បរិច្ចាគ​ថវិកា​សន្ធឹកសន្ធាប់​ជូន​រាជរដ្ឋាភិបាល​ទប់​ទល់ Covid-19

  • 2020-04-24 08:33:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​នឹង​សិល្បករ​ខ្មែរ​ជា​ច្រើន​ទៀត​ដែរ កញ្ញា សុខ ពិសី បាន​សម្រេច​ជួយ​ឧបត្ថម្ភ​ដល់​រាជ​រដ្ឋាភិបាល​នូវ​ទឹក​ប្រាក់​ចំនួន ២០០០​ដុល្លារ​សហរដ្ឋអាមេរិក​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​លិខិត​តប​នឹង​ចិត្ត​សប្បុរស​របស់​តារា​ចម្រៀង​សាន់ដេ។ សារ​នៅ​ក្នុង​លិខិត​ចុះ​ហត្ថលេខា​របស់​សម្ដេច​តេជោ ថា ប្រជាជន​កម្ពុជា​យើង​កំពុង​តែ​ប្រឈម​នឹង​ហានិភ័យ ដែល​បណ្ដាល​មក​ពី​មេរោគ​រាលដាល ខូវីត ១៩។

ក្នុង​ស្មារតី​នេះ រាជរដ្ឋាភិបាល​សូម​កោតសរសើរ​ដល់​ទឹក​ចិត្ត​សប្បុរស​របស់​កញ្ញា និង​សូម​ជូន​ពរ​ឲ្យ​តារា​ស្រី និង​ក្រុម​គ្រួសារ​ជួប​ប្រទះ​តែ​ពុទ្ធពរ​ទាំង៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ។

ចាប់​តាំង​ពី​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជាង ៥០​លើ​ពិភព​លោក​ដែល​រង​ការ​រាតត្បាត​របស់ ខូវីត ១៩ មាន​សិល្បករ​ជា​ច្រើន​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ទប់​ទល់​នឹង​ជំងឺ​ខាង​លើ ក្នុង​នោះ​គេ​ឃើញ​មាន​ដូច​ជា កញ្ញា ស៊ិន យូប៊ីន លោក ណុប បាយ៉ារិទ្ធ ឧកញ៉ា ឡេង ណាវ៉ាត្រា សុខ ពិសី និងសុវត្ថិឌី ធារិកា ជា​ដើម៕

រូបភាព៖ IG ពិសី

អត្ថបទ៖ ទារិកា

មតិយោបល់