• 2020-04-29 04:52:23
  • ព័ត៌មាន

លេច​ចេញ​មុខ​មាត់​កូន​ប្រុស​របស់​ស្រី​ស្អាត សិទ្ធី នីកា ជាមួយ​ស្វាមី​ជាប់​សែ​ស្រឡាយ​រាជវង្ស

  • 2020-04-29 04:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ ស្រី​ស្អាត សិទ្ធី នីកា ដែល​មិន​សូវ​អើពើ​នឹង​ការងារ​សិល្បៈ​នោះ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ក្រោយ​ពី​បាន​ទម្លាយ​ចេញ​នូវ​ព័ត៌មាន​នាង​បាន​តាំង​គភ៌​ទារក ដែល​បាន​មក​ពី​ទំនាក់ទំនង​ស្នេហា​របស់​នាង​ជាមួយ​បុរស​វ័យ​កណ្ដាល​ម្នាក់ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល។

កាល​នោះ សិទ្ធី នីកា បាន​បង្ហាញ​ពី​ទំហំ​ពោះ​របស់​នាង និង​គូស្នេហ៍ ប៉ុន្តែ​មិន​បាន​បញ្ចេញ​ឲ្យ​ដឹង​ពី​សាវតា​របស់​គូស្នេហ៍​ឡើយ។ ប៉ុន្តែ​ក្រោយ​មក ទើប​គេ​ដឹង​ថា បុរស​វ័យ​កណ្ដាល គឺ​ជា​សែស្រឡាយ​រាជវង្ស​មួយ​អង្គ ពោល​គឺ​គូស្នេហ៍​របស់​នាង បុត្រ​របស់​​ព្រះ​មហិស្សរា​ នរោត្ដម​ ច័ក្រពង្ស​ ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ថែម​ទៀត​ផង។

យ៉ាង​ណា​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន គេ​នៅ​មិន​ទាន់​ដឹង​ព្រះនាម​របស់​ឪពុក​កូន​ប្រុស​នាង ដែល​ជា​សែ​រាជវង្ស​របស់​នាង​នៅ​ឡើយ​។ ដោយ​ឡែក​រឿង​កំណ​កំណើត​ស្នេហ៍​របស់​នាង​ជាមួយ​ព្រះ​អង្គ​ម្ចាស់ កើត​ឡើង​យ៉ាង​ណា ដោយ​របៀប​ណា​ក៏​មិន​ទាន់​ដឹង​ដែរ។

ក្រោយ​ពី​ទម្លាយ​ពី​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​សែ​ស្រឡាយ​រាជវង្ស​អង្គ​នោះ ប៉ុន្មាន​ខែ​ក្រោយ​មក នាង​ក៏​បាន​សម្រាល​កូន​ដែល​ជា​តំណក់​ឈាម​របស់​គូស្នេហ៍​ឋានៈ​ខ្ពស់​របស់​ខ្លួន។ ប៉ុន្តែ​នាង មិន​ដែល​បង្ហាញ​មុខ​កូន​របស់​នាង​ឡើយ ដោយ​ទើប​តែ​ថ្មី​ៗ​នេះ នីកា បាន​បញ្ចេញ​យ៉ាង​កម្រ​នូវ​រូបភាព​ពី​កូន​របស់​នាង។ ចំណុច​គួរ​ចាប់​អារម្មណ៍ ទារក​ដែល​មាន​វ័យ​ប្រមាណ ៣-៤ខែ​នេះ មាន​មុខ​មាត់​ដូច​ឪពុក​របស់​ខ្លួន​បេះ​បិត​តែ​ម្ដង។

ក្រោយ​ពី​រូបភាព​ពី​កូន​តូច មិត្តភ័ក្ដិ​នាង​ជា​ច្រើន បាន​ចូល​រួម​អបអរសាទរ​ចំពោះ​ដំណើរ​ជីវិត​ផូរផង់​របស់​នាង ដោយ​បាន​ស្វាមី​ជា​សែ​ស្រឡាយ​រាជវង្ស និង​មាន​កូន​តូច​ម្នាក់​ជា​ចំណង​ដៃ​ថែម​ទៀត។ ងាក​មក សិទ្ធី នីកា ខ្លួន​ឯង ត្រូវ​បាន​គេ​មើល​ឃើញ​ថា នាង​រឹត​តែ​ស្រស់​ស្អាត បន្ទាប់​ពី​សម្រាល​កូន​ហើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី