- 2020-05-04 05:51:24
- ព័ត៌មាន
ហេង ស្រីពេជ្រ ព្រមានប្ដឹងប្រឆាំងនឹងអ្នក Fake Acount
- 2020-05-04 05:51:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេង ស្រីពេជ្រ ព្រមានប្ដឹងប្រឆាំងនឹងអ្នក Fake Acount
ចន្លោះមិនឃើញ
តារាសម្ដែង ហេង ស្រីពេជ្រ ព្រមានប្ដឹងបុគ្គលណាដែលយករូបថតនាងទៅដាក់ជា Profile facebook ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ឬប្រព្រឹត្តបទល្មើសអ្វីមួយដែលនាំឲ្យប៉ះពាល់ដល់កិត្ដិយសនាង។
ស្រីពេជ្រ និយាយថា ចាប់តាំងពីថ្ងៃទី៣ ខែមេសា រហូតមកដល់ដើមខែឧសភា ឆ្នាំ២០២០ នេះ មានគណនីហ្វេសប៊ុកចំនួន៤ហើយបានយករូបថតនាងទៅប្រើ ហើយមិនទាន់ដកចេញវិញនៅឡើយទេ។
ទោះជាយ៉ាងណានាងមិនហាមឃាត់ឡើយចំពោះអ្នកគាំទ្រដែលប្រើរូបនាងក្នុងន័យគោរពស្រឡាញ់ ប៉ុន្តែនាងព្រួយបារម្ភខ្លាចមានជនខិលខូចយកវាទៅប្រើក្នុងទិសដៅផ្សេង ហើយប៉ះពាល់ធ្ងន់ធ្ងរដល់កិតិ្ដយសនាង និងសង្គម។
ស្រីពេជ្រ៖ "គណនីពិតរបស់ខ្ញុំមានតែពីរទេ ហើយមានតែការងារសិល្បៈ និងរកស៊ីផ្ទាល់ខ្លួន។ អីចឹងខ្ញុំមិនចង់ឃើញគេយករូបខ្ញុំទៅប្រើ ហើយជេរបញ្ចោរគេទេ ដល់ពេលគេរករឿងមករកខ្ញុំដែលជាម្ចាស់រូបមិនដឹងអីសោះ"។
ហេង ស្រីពេជ្រ ព្រមានថាបើមានករណីជេរបញ្ចោរ ឬបទល្មើសអ្វីមួយទាក់ទងដល់នាង នាងនឹងវែកញែករកខុសត្រូវតាមផ្លូវច្បាប់ ហើយនាងក៏បានត្រៀមខ្លួនរួចជាស្រេចដែរ ដើម្បីរកខុសត្រូវតាមផ្លូវច្បាប់បើគេមិនបញ្ឈប់។
តារាសម្ដែង ហេង ស្រីពេជ្រ បានបង្កើតគណនីហ្វេសប៊ុកឈ្មោះ Heng Sreypich នៅឆ្នាំ២០១៥ ហើយគណនីឈ្មោះ ហេង ស្រីពេជ្រ បានបង្កើតនៅឆ្នាំ២០១៦។ គណនីពិតទាំងពីររបស់នាង មានមិត្ត និងអ្នកFollow រាប់ម៉ឺននាក់ រហូតដល់អ្នកគាំទ្រខ្លះបានយករូបថតនាងទៅឡង់សេតាមហ្វេសប៊ុក ដើម្បីរកស៊ីទៀតផង៕