• 2020-05-15 03:56:00
  • ព័ត៌មាន

សង្ខេប​រឿងរ៉ាវស្នេហា​​ ១៤ឆ្នាំរបស់ Taew និង​ Ton មុនឈានដល់ផ្លូវបែក

  • 2020-05-15 03:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ស្នេហា​ដល់​ផ្លូវ​បញ្ចប់​របស់​ Taew Natapohn និង​ Ton Arch ត្រូវ​មហាជន​មាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ ក៏ដូចជាសោកស្ដាយ​ដែល​ស្នេហា​នេះ​មិន​អាច​បន្ត​ទៅ​មុខ​ទៀត​បាន។

ទំនាក់ទំនង​របស់​ Taew និង​ Ton មាន​អាយុ​កាល​ជាង​ ១៤​ឆ្នាំ​មក​ហើយ​ ចាប់តាំងពី​ពួកគេ​នៅ​រៀន​ថ្នាក់​វិទ្យាល័យម្ល៉េះ។ មួយ​វិញ​ទៀត​មូលហេតុ​ដែល​នាំឲ្យ​ពួកគេ​ស្គាល់​គ្នា ក៏​ដោយសារ​ Taew ជា​ពួកម៉ាក​របស់​ប្អូន​ស្រី​ Ton។ ទំនាក់ទំនង​ដំបូង​ធម្មតា​ រហូត​ឈាន​ដល់​ពាក្យ​ថា​ស្រឡាញ់​បាត់មុខ​មិនបាន​ និង​បន្ត​រហូត​ទៅ​ដល់ ១៤​ឆ្នាំ ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​បាន​លើក​ជា​រឿយៗ​ថា​ជា​គូស្នេហ៍គំរូ​ប្រចាំពិភពសិល្បៈ។

ខាងក្រោម​នេះ​ជា​ការ​កត់ចំណាំ​ត្រួសៗ នៃ​ទំនាក់ទំនង​មួយរយៈ​ចុង​ក្រោយ​របស់​ Ton និង​ Taew៖

-ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩៖​ Taew និង​គ្រួសារ​រៀបចំពិធី​ជប់លៀង​អបអរ​ថ្ងៃ​បុណ្យ​ណូអែល តែ​ Ton មិន​បាន​ចូលរួមទេ។

-ថ្ងៃទី​ ២៨ ខែធ្នូ ឆ្នាំ២០១៩ ៖ Taew និង​គ្រួសារ​ទៅ​ដើរលេងជុំគ្នា និង​ធ្វើបុណ្យផង​ ក្នុង​នោះ​ Ton ក៏​បាន​ទៅជាមួយ​ដែរ។

-ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០៖ Ton បង្ហោះ​រូប​មួយ​សន្លឹក​ជាមួយ​ Taew លើគណនី​ Instagram។

-ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ៖ Taew Natapohn ចូលរួម​មង្គលការ​របស់ Mew Nittha។ ក្នុង​នាម​ជាមិត្តជិតស្និទ្ធ​របស់​ប្ដី​ Mew ដូចនេះ​ លោក​ Pranai ដែល​ជា​បុរស​អ្នក​មាន​ Hi-So ម្នាក់​ដែរ​នោះ​ក៏​បាន​ទៅ​ចូល​រួម​ដែរ។

-ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២០៖ ទាំង​ Taew និង​ Ton បាន​ទៅ​លេង​ប្រទេស​ជប៉ុន​ជាមួយ​នឹង​មិត្តភ័ក្តិ​ដែល​ជា​តារា​ល្បី​ផ្សេងទៀត​ដូចជា James Jirayu, Toey Jarinporn និង​ Alec Teeradetch ជាដើម។

-ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២០ ៖ Taew ធ្វើ​ខួប​កំណើត​ជាមួយ​ Ton Arch

  • ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០ ៖ Taew ទទួល​ស្គាល់​ថា​នាង​ និង​ Ton ពិត​ជា​បែកគ្នា​មែន ប៉ុន្តែ​ពួកគេ​នៅ​តែ​រាប់អាន​គ្នា​ជាមួយ​មិត្តល្អ​នឹង​គ្នា​ដដែល៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់