• 2020-05-15 07:20:00
  • ព័ត៌មាន

ហេតុ​ផល​ចម្បងតែ១គត់បណ្ដាល​ចិត្ត​ Taeyang សម្រេច​រៀបការ​ជាមួយ​នឹង​ Min Hyorin

  • 2020-05-15 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Taeyang បាន​បញ្ចេញ​ឃ្លីប​វីដេអូ​ខ្លី​មួយ​ នៃវីដេអូ​ឯកសារ​ទោល​ដំបូង​របស់​លោក មានឈ្មោះ​ថា​ «White Night»។

ក្នុង​វីដេអូ​ Trailer នោះ​ Taeyang បាន​បង្ហើប​ជា​លើក​ដំបូង​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក​សម្រេចចិត្ត​រៀបការ​យក​ Min Hyorin មកជា​ប្រពន្ធ​ស្របច្បាប់។ លោក​បាន​និយាយ​ថា​ «សូម្បី​ពេល​នេះ​ នាង​នៅ​តែ​ជា​នារី​តែម្នាក់​គត់​ដែលអាច​ផ្លាស់​ប្ដូរ​ខ្ញុំ​ដោយ​ផ្ទាល់។ ខ្ញុំ​គិត​ថា​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះតែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​កាន់​ផ្លូវ​ល្អ​ប្រសើរ​ឡើងៗ និង​ជា​មនុស្ស​ល្អ​ត្រឹម​ត្រូវពេញ​លក្ខណៈ។ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​គិត​ថា​ ខ្ញុំ​ត្រូវ​តែ​ចំណាយពេល​ពេញមួយជីវិត​របស់​ខ្ញុំ​ជាមួយ​មនុស្ស​ម្នាក់​នេះ​អស់​មួយ​ជីវិត»។

Taeyang និង​ Min Hyorin បាន​រៀបការ​នឹង​គ្នា​កាល​ពី​ថ្ងៃទី​ ០៣ ខែកុម្ភៈ​ ឆ្នាំ២០១៨ នៅ​ព្រះវិហារ​ ក្នុង​ខេត្ត Gyeonggi ដោយ​មាន​ការ​ចូលរួម​ពី​សាច់ញាតិគ្រួសារ​ និង​មិត្តភ័ក្ដិរួមអាជីព​ជា​ច្រើននាក់មក​អបអរ។ ពួកគេ​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​ដំបូង​កាល​ពី​ឆ្នាំ ២០១៣ និង​ចំណាយ​ពេល​មើល​ចិត្តគ្នា​រយៈពេល​ជាង​ ៥​ឆ្នាំ​ទម្រាំ​ឈាន​ដល់​ថ្ងៃ​រៀបការ និង​មិន​ដែល​មាន​ព័ត៌មាន​ល្អក់កករ​នឹងគ្នា​ម្ដងណាឡើយ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី