- 2020-06-04 03:32:56
- ព័ត៌មាន
លក្ខខណ្ឌ១ ឆាយ នីតា ប្រើសម្រាប់ការទទួលថតភាពយន្តភាគសម្រាប់ទូរទស្សន៍
- 2020-06-04 03:32:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក្ខខណ្ឌ១ ឆាយ នីតា ប្រើសម្រាប់ការទទួលថតភាពយន្តភាគសម្រាប់ទូរទស្សន៍
ចន្លោះមិនឃើញ
ក្រោយពីការងារចេះតែរីកចម្រើន តារាស្រីស្រស់ ឆាយ នីតា ដែលបាន និងកំពុងឡើងកូដ បានបង្ហើបថា នាងមានលក្ខខណ្ឌ១ផ្ទាល់ខ្លួន សម្រាប់ការទទួលថតភាពយន្តភាគសម្រាប់ទូរទស្សន៍នានា។
លក្ខខណ្ឌ គឺនាងបង្កើតឡើងផ្ទាល់ខ្លួន សម្រាប់សម្រួលដល់ការងាររបស់នាង តែមិនមែនជាលក្ខខណ្ឌកំណត់សម្រាប់ឲ្យបណ្ដាផលិតករទទួលយកនោះទេ។ នាងបង្កើតលក្ខខណ្ឌឬនេះ សម្រាប់វាស់វែងពីលទ្ធភាពការងារដែលនាងអាចធ្វើបាន ពោលគឺ នាងនឹងមិនទទួលថតភាពយន្តភាគទូរទស្សន៍ច្រើនក្នុងពេលតំណាលគ្នានោះទេ។ "និយាយទៅ សម្រាប់ភាគ ខ្ញុំទទួលថតតែមួយៗទេបង ខ្ញុំអត់ចង់ទទួល២-៣ ហើយធ្វើអត់បានទេ!”។ នីតា ថ្លែង។
បច្ចុប្បន្ន ឆាយ នីតា បាន និងកំពុងសម្ងំថតភាពយន្តភាគរឿង "ចំណងអាពាហ៍ពិពាហ៍" របស់ទូរទស្សន៍ PNN ដែលត្រៀមនឹងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ក្នុងពេលឆាប់ៗនេះ។ ក្នុងពេលជាមួយគ្នា ក៏មានផលិតករខ្លះបានក៏បានទាក់ទងមកដូចគ្នា។ យ៉ាងណា នាងសុំអធ្យាស្រ័យ ដោយសុំមិនទទួលក្នុងកាលៈទេសៈនេះទេ។ ស្រីស្រស់ លើកឡើងថា នាងចង់ប្រើពេលវេលាមួយដែលផ្ដោតលើការងារតែមួយ។
“ខ្ញុំមិនចង់ទទួល២-៣ក្នុងពេលតែមួយ រត់ទៅនេះផង ទៅនោះផងទេ...ទី១ខ្លាចខ្លួនឯងរត់មិនរួច ទី២ក៏មិនចង់ឲ្យបងៗអ្នកដឹក គាត់លំបាកដោយសារតែយើងដែរ!”។
ឆាយ នីតា គឺជាអតីតជយលាភីលេខ៣ក្នុងកម្មវិធី Miss Cambodia 2016។ ក្រោយមកនាងបានធ្វើជាតារាម៉ូដែល ហើយចុងក្រោយបានវិវត្តមកជាតារាសម្ដែងទៀត ដោយនាងបានលេចមុខដំបូងក្នុងរឿង "កុំងាកក្រោយ" ក្នុងតំណែងជាតួឯកតែម្ដង។ បន្តបន្ទាប់នាង ក៏បានមានវត្តមានក្នុងភាពយន្តខ្នាតធំ និងភាពយន្តភាគទូរទស្សន៍បន្តបន្ទាប់ ដោយពេលនេះ នាងកំពុងសម្ដែងក្នុងរឿង "ចំណងអាពាហ៍ពិពាហ៍" របស់ភីអិនអិន ក្នុងតំណែងជាតួឯក។
វិលមកលក្ខខណ្ឌផ្ទាល់ខ្លួនដែលនាងប្រើសម្រាប់ការទទួលថតភាពយន្តភាគនេះ នីតា បញ្ជាក់ថា គឺសម្រាប់តែរឿងភាគប៉ុណ្ណោះ ពោលគឺនាងមិនទទួលថតរឿងភាគក្នុងពេលតំណាលគ្នានោះទេ។ ដោយឡែកការថតភាពយន្តខ្នាតធំ ឬភាពយន្តមួយរឿងចប់ បូករួមទាំងស្ប៉តពាណិជ្ជកម្មនានាផងនោះ គឺនាងនៅតែទទួលថតធម្មតា។
ចំពោះហេតុផល ភាពយន្តដុំ និងស្ប៉តពាណិជ្ជកម្ម គឺប្រើពេលតិចជាងក្នុងការថត ដូច្នេះហើយ មិនជាបញ្ហា និងមិនលើសពីលទ្ធភាពដែលនាងអាចធ្វើបាននោះឡើយ។ ជាក់ស្ដែង ក្រៅពីកំពុងថតរឿងភាគឲ្យភីអិនអិន នាងក៏បានថតស្ប៉តពាណិជ្ជឲ្យក្រុមហ៊ុនមួយចំនួន ក្នុងពេលជាមួយគ្នានេះដែរ៕