• 2020-06-05 03:07:53
  • ព័ត៌មាន

ក្រុម​អ្នក​ចូល​ចិត្ត​សិល្បៈ​ម៉ូដ រៀប​ចំ​ប្រកាស​ស្នាដៃ​សិល្បៈ​របស់​កូន​ខ្មែរ​កាត់​ហូឡង់

  • 2020-06-05 03:07:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Perfect 10 ដែល​គេ​ស្គាល់​ថា​ជា ក្រុម​ម៉ូដែល​ថ្មី​មួយ​ដែល​ប្រមូល​ផ្ដុំ​ដោយ​តារា​ម៉ូដែល​វ័យ​ក្មេង និង​ស្រស់​ស្អាត​ជា​ច្រើន​នោះ បាន​ផ្ដួច​ផ្ដើម​រៀប​ចំ​កម្មវិធី​សិល្បៈ​ដើរ​ម៉ូដ​នៅ​ថ្ងៃ​ស្អែក ជាមួយ​នឹង​ការ​ប្រកាស​ផលិតផល​សិល្បៈ​ស្នាដៃ​​របស់​កូន​ខ្មែរ កាត់​ហូឡង់​មួយ​រូប។

ផលិតផល​ស្នាដៃ​សិល្បៈ​នោះ គឺ​អាវ​យឺត ដែល​មាន​ស្នាដៃ​សិល្បៈ​ថា "The Roots of Khmer Beauty” ច្នៃ​ដោយ​លោក Cheerted Keo កូន​ខ្មែរ​កាត់​ហូឡង់។ លោក Phatry Derek Pan ប្រធាន​ក្រុម Perfect 10 និង​ជា​អ្នក​ផ្ដួច​ផ្ដើម​គំនិត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​កម្មវិធី​ពិសេស​នេះ អាវ​យឺត​ដែល​បង្កប់​ដោយ​ស្នាដៃ​សិល្បៈ​ដ៏​ល្អ​ឯក​ចំនួន ១៥០​អាវ​នឹង​ត្រូវ​ចែក​ជូន​ដល់​អ្នក​ចូល​រួម​ដោយ​ឥតគិត​ថ្លៃ។

លោក​ថា អាច​យឺត "The Roots of Khmer Beauty” គឺ​មិន​សម្រាប់​លក់​យក​កម្រៃ​នោះ​ទេ ប៉ុន្តែ​ស្នាដៃ​សិល្បៈ​នេះ គឺ​ជា​ឧទ្ទិស​ទៅ​ដល់​ភាព​ស្រស់​ស្អាត​របស់​ខ្មែរ។ អម​ការ​ប្រកាស​ពី​ផលិតផល​សិល្បៈ​ច្នៃ​ដោយ​កូន​ខ្មែរ-ហូឡង់​នេះ កម្មវិធី​កម្សាន្ត​ជា​ច្រើន​ទៀត ក៏​នឹង​ត្រូវ​រៀប​ចំ​ជូន​ភ្ញៀវ​កិត្តិយស​បាន​ទស្សនា និង​កម្សាន្ត​អារម្មណ៍​ផង​ដែរ។

បើ​តាម​អ្នក​រៀប​ចំ កម្មវិធី​បន្ថែម​នឹង​មាន​ដូច​ជា ការ​ដើរ​ម៉ូដ​របស់​សមាជិក​ក្រុម Perfect 10 ដ៏​ស្រស់​ស្អាត និង​មាន​ទេពកោសល្យ។ ការ​បង្ហាញ​សមត្ថភាព​ច្រៀង​ចម្រៀង​របស់​ម៉ូដែល​២​រូប​របស់​ក្រុម​ម៉ូដែល​ខាង​លើ Usha និង Clara ។ បន្ត​មក​ទៀត​មាន​កម្មវិធី បង្ហាញ​សមត្ថភាព​រាំ​របស់​សមាជិក Perfect 10 ២​រូប គឺ Muniroth and Kim Phor។ កម្មវិធី ផ្សាយ​ផ្ទាល់​ពី​សិល្បៈ​គូរ​រូប​របស់ Perfect 10 models គឺ Patrick, Srey Pech, Usha និង Abbasse។

ក្រៅ​ពី​នេះ ក៏​មាន​ការ​កំដរ​អារម្មណ៍​ដោយ Dj Marie Thach ទៀត​ផង។ តាម​កម្មវិធី​ដែល​បាន​គ្រោង រាត្រី​នៃ "The Roots of Khmer Beauty” នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ Grand River Restaurant មាត់​ទន្លេ តាម​បណ្ដោយ​​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ។ ការ​ចូល​រួម​បើក​ចំហ​ដោយ​សេរី ក្នុង​នោះ​កម្មវិធី​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៧យប់​តទៅ។

លោក Phatry Derek Pan បាន​ព្យាករណ៍​ថា កម្មវិធី​នេះ​នឹង​មាន សិល្បករ តារា​ម៉ូដែល និង​បុគ្គល​ល្បី​ឈ្មោះ​នៅ​លើ​បណ្ដាញ​សង្គម (Influencer) ជា​ច្រើន​នាក់​នឹង​ចូល​រួម៕

ក្រុម Perfect 10 ជាមួយ​អាវ The Roots of Khmer Beauty

អត្ថបទ៖ ទារិកា

មតិយោបល់