• 2020-06-09 04:24:00
  • ព័ត៌មាន

ក្រៅពីយកខ្សែស្បែកជើងចងសក់ និង Sticker បិទមុខ Chompoo នៅមាន​ស្ទីលប្លែកអ្វីទៀត?

  • 2020-06-09 04:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេល​ដែល​នាង​ធ្វើ​អ្វី​មួយ កំពូល​តារា​លំដាប់​កំពូល​របស់​ថៃ Chompoo Araya ​តែង​បង្ហោះ​រូបភាព​ឲ្យ​អ្នក​គាំទ្រ​បាន​ដឹង។ មិន​ថា​ការងារ​នៅ​ក្រៅ​ ឬ​ការងារ​ក្នុង​ផ្ទះ​គ្រប់​បែបយ៉ាង​ អ្នក​ម្ដាយ​កូន​ ២រូប​នេះ​មិន​ដែល​ខក​ខាន​ក្នុង​ការ​ចែក​រំលែក​សកម្មភាព​ទាំងនោះ​ឲ្យអ្នក​គាំទ្រ​ដែរ និងជាពិសេស​តែង​មក​ជាមួយ​នឹងស្ទីល​ថ្មីសន្លាង ទោះ​បី​ចម្លែក​មែន​ ប៉ុន្តែ​តែង​ក្លាយ​ជា​ Trending ប្រចាំ​ប្រទេស​ទៀត។

១. ម៉ែ Chom បាន​បង្ហាញ​ស្ទីល​ថ្មី​ ដោយ​ជ្រើស​យក​ខ្សែ​ចង​ស្បែកជើង​របស់​យីហោ Addidas ​មកច្នៃ​ធ្វើ​ជា​ម៉ូដ​តុបតែង​យ៉ាង​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ថ្មី​ប្លែក​ មិន​ស៉ាំញ៉ាំ។

២. ទោះ​បី​រវល់​នឹង​ការងារ​មែន​ ប៉ុន្តែ​បើ​កូនៗ​ចង់​ញ៉ាំ​អ្វី អ្នក​ម្ដាយ​រូប​នេះ​នឹង​ធ្វើ​ឲ្យ​ជានិច្ច។

ជាក់ស្ដែង​ ដោយសារ​តែកូន​ភ្លោះ​ទាំង​ ២​គឺ Saifa និង​ Bhayu ចូល​ចិត្ត​ញ៉ាំ​នំប៉័ង​ ដូចនេះ​ទើប​ Chompoo ខំ​ងើប​តាំង​ពីព្រលឹម​ ធ្វើ​ឲ្យ​កូនៗ​ញ៉ាំ​ដោយ​ខ្លួន​ឯង។ ម្យ៉ាង​បើ​ទោះ​បី​ចូល​ចង្ក្រាន្ត​រៀបចំ​ចំណី​ចំណុក​ឲ្យ​កូនៗ ក៏ពិត​មែន​ ក៏នាង​តុបតែង​ខ្លួន​មិន​ឲ្យ​ចាញ់​ពេល​ទៅ​ក្រៅ​ដែរ។

៣. ដោយសារ​ ត្រូវ​នៅ​ក្នុង​ផ្ទះ​មិន​បាន​ទៅ​ណា​ ទើប​ Chom ចេញ​គំនិត​យក​ Sticker មក​បិទ​ពេញ​មុខ និង​លើខ្លួន រហូត​ក្លាយ​ជា​ Trending ថ្មី​នៅ​ប្រទេស​ថៃ​មាន​អ្នក​ Share តៗគ្នា​យ៉ាង​ច្រើន។

៤. ស្ទីល​សាមញ្ញ​មិន​សូវ​ត្រូវ​នឹង​ Chompoo ទេ ព្រោះ​ក្នុង​នាម​ជា​តារា​ស្រី​ហាយសូ នាង​តែង​បង្ហាញ​ស្ទីល​តែង​ខ្លួន​ប្លែក​ និង​លេចត្រដែតជានិច្ច។ តួ​យ៉ាង​នាង​ចូល​ចិត្ត​ប្រើ​បូរ​ធំៗ​ មក​ចង​សក់​ ឲ្យ​កាន់​តែ​មាន​ភាព​ស្រស់ស្អាត ទោះ​បី​នៅ​ផ្ទះ​ក៏​ត្រូវ​ស្អាត​ដាច់ខាត ហើយ​ឈុត​ដែល​ជ្រើស​មក​ស្លៀក​ក៏​ត្រូវ​តែ​សម​នឹង​បូរដូចគ្នា។

៥. ចប់​ពី​បូរ​ធំ​ ចូល​ខ្សែបូរ​តូច​វិញ​ ក៏​ពេញ​និយម​ណាស់ដែរ​នា​ពេល​នេះ​ សម្រស់​របស់​ Chompoo កាន់​តែ​ហក់​ឡើង​មួយ​កម្រិត​ បេល​យក​ខ្សែបូរ​នោះ​មក​ចង​សក់​ ដូចពេលចូលរួម​កម្មវិធី​ Fashion នៅ​ប្រទេស​បារាំង​កាលពីពេល​កន្លងទៅ។

ខ្សែកអង្កាំ​ដែល​មាន​ពណ៌​ចម្រុះ​ ត្រូវ​នាង​ជ្រើស​មក​ពាក់​ និង​ថត​បង្ហោះ​លើ IG។ ​ភ្លាម​ៗក្រោយ​នោះ​ តម្រូវ​ការទីផ្សារ​សម្រាប់​ខ្សែក​ប្រភេទ​នេះ​ក៏​ស្រាប់​តែ​ហក់​ឡើង ដូច្នេះ​មានន័យ​ថា​យុវវ័យ​ចាប់​ផ្ដើម​ពេញ​ចិត្ត​ខ្សែក​នេះ​ខ្លាំង​ ពេល​ឃើញ​ថា​វា​ស្រស់​ស្អាត​យ៉ាង​ណាពេល​ Chom បង្ហាញ។

៧. ចុង​ក្រោយ​គេ​នេះ​ គឺ​កាបូប​ទំហំ​តូច​បំផុត។ បើ​និយាយ​ថា​កាបូប​នេះ​មាន​ប្រយោជន៍​ ឬអត់? នោះ​ចម្លើយ​ប្រាកដ​ជា​មិន​ដូច្នោះ​ទេ។ ប៉ុន្តែ​កាបូប​ដ៏សែន​តូច​នេះ​ បាន​ក្លាយ​ជា​របស់ពេញ​និយម​បំផុត​ ពេល​ Chompoo បង្ហាញ ដោយសារ​វា​បាន​បន្ថែម​ស្ទីល​ថ្មី ក្នុង​ការ​បំពាក់​លើ​ខ្លួន និង​​កាន់​តែទាន់​សម័យ​បំផុត​នៅ​សម័យ​នេះ៕

ប្រភព៖ Daradaily ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់