• 2020-06-13 06:10:48
  • ព័ត៌មាន

"The Roots of Khmer Beauty" បង្ហាញ​អាវយឺត​បង្កប់​ស្នាដៃ​សិល្បៈ​ដ៏​ល្អឯក

  • 2020-06-13 06:10:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ចុង​សប្ដាហ៍​កន្លងទៅ Perfect 10 ដែលជា​ទីភ្នាក់ងារ​ម៉ូដែល​ថ្មីមួយ បានសហការគ្នាជាមួយ RYYSA រៀបចំ​កម្មវិធី​មួយ ដែលមាន​ឈ្មោះថា "The Roots of Khmer Beauty"។ កម្មវិធី​ដែល​រៀបចំ​ឡើង​នៅ River Crown Restaurant and Pub នេះ បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន ដោយ​មាន​ការ​ពិនិត្យ​សីតុណ្ហភាព​អ្នកចូលរួមទស្សនា​យ៉ាង​ម៉ត់ចត់ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីករាលដាល​នេះ​ជំងីកូវីដ១៩។

ភ្ញៀវ​ដែល​បាន​ចូលរួម​កម្មវិធីនេះ​ បាន​ស្ងើច​សរសើរ​ស្នាដៃ​សិល្បៈ​ដែល​បង្កប់​នៅ​លើ​អាវយឺត ដែលច្នៃ​ដោយ​លោក Cheerted Keo កូនកាត់​ខ្មែរហូឡង់។ ចំណែក​លោក Phatry Derek Pan ប្រធាន​ក្រុមម៉ូដែល Perfect 10 ក៏​បាន​បញ្ជាក់ដែរថា អាវយឺត "The Roots of Khmer Beauty" នេះ គឺមិនសម្រាប់​លក់​យក​កម្រៃ​នោះទេ ប៉ុន្តែ​ស្នាដៃសិល្បៈ​នេះ គឺដើម្បីឧទ្ទិល​ទៅ​ដល់​ភាព​ស្រស់ស្អាត​របស់​ខ្មែរ។

លោក Phatry (ខាងឆ្វេង) (រូបភាព៖ Raphael Pech)

សូមបញ្ជាក់ថា ក្រៅពី​បង្ហាញ​អាវយឺត​ថ្មី នៅក្នុង​កម្មវិធី​ដ៏​រីករាយ​នោះ ក៏មាន​កម្មវិធីសប្បាយៗ​ជាច្រើនទៀតផងដែរ ដូចជា​ការ​ដើរ​ម៉ូដ​ពីសំណាក់​តារា​ម៉ូដែល​របស់ Perfect 10, ការ​បញ្ចេញ​ក្បាច់រាំ​របស់ Muniroth និង Kim Phor, ការបញ្ចេញសមត្ថភាព​ច្រៀង និង​ការ​បញ្ចេញ​ស្នាដៃ​គូ​រូប​របស់​ម៉ូដែល Perfect 10 ដែលមានដូចជា Patrick, Srey Pech, Usha និង Abbasse ផងដែរ។ ហើយនៅ​ចុង​បញ្ចប់​នៅ​កម្មវិធី គឺមាន​ការ​កំដរ​អារម្មណ៍​ពី​ Dj Marie Thach ថែមទៀតផង៕

រូបភាព៖ Raphael Pech

មតិយោបល់