• 2020-06-16 10:23:19
  • ព័ត៌មាន

លេច​រូប​ភាព ពេជ្រ សូលីកា និង​ស្វាមី នាំ​កូន​ប្រុស​ទៅ​វត្ត​សុំ​ពរជ័យ​ពី​ព្រះសង្ឃ

  • 2020-06-16 10:23:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្មេញ​បើក​ៗ ដល់​គ្រប់​១​ខែ​បាត់​ដែល​តារា​ស្រី​ដ៏​ស្រស់​ផូរផង់ ពេជ្រ សូលីកា បាន​សម្រាល​បុត្រ​ទី​១​របស់​លោក បែប​នេះ​ហើយ ទើប​ថ្ងៃ​នេះ​បាន​លេច​រូបភាព​មួយ​ស៊េរី ដែល​តារា​ស្រី​នាំ​ស្វាមី និង​កូន​ទៅ​វត្ត​សុំ​ពរជ័យ​ពី​ព្រះសង្ឃ​តាម​ទំនៀម។

កូន​ប្រុស​របស់ សូលីកា មាន​ឈ្មោះ "ហង្ស អ៊ារី វ៉េនស្ដេ / Hang Aari Wednesday” បាន​ប្រសូត​កាល​ពី​ថ្ងៃ 16 ខែ ឧសភា ឆ្នាំ 2020 នា​វេលា​ម៉ោង 7:30នាទី ដោយ​ពេល​នេះ ទារក​តូច មាន​ទម្ងន់ 2.9kg ។គិត​មក​ដល់ពេល​នេះ គឺ​គម្រប់​មួយ​ខែ ខណៈ​ទារក​តូច គេ​ហៅ​ថា "ចេញ​ខែ"។ វេលា​នេះ គឺ​ម្ដាយ​ឪពុក​គប្បី​ធ្វើ​ចេញ​ខែ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ពិធី​បង្កក់​កូន។

តាម​អត្ថន័យ ពិធី​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​សុំ​ខមាទោស និង​ថ្លែង​អំណរគុណ​ចំពោះ​យាយ​ម៉ប (​ឆ្មប​) ដែល​បាន​ជួយ​ខ្នះខ្នែង​ជួយ​ម្ដាយ​កូន ពិសេស​កូន​អំឡុង​​ឆ្លងទន្លេ​ដែល​ជា​វេលា​ដ៏​លំបាក​មួយ​របស់​ម្ដាយ​កូន​ទាំង​ពីរ។ មិន​ទាន់​អស់​នៅ​ឡើយ ក៏​មាន​ការ​បរិយាយ​ថា ពិធី​នេះ​ក៏​ធ្វើឡើង​ដើម្បី​​សុំ​ឲ្យ​ដូន​តា​ទទួល​ស្គាល់​កូនចៅ​ដែល​ទើប​កើត​មក ចូល​មក​រួម​រស់​សុខ​សប្បាយ​ជាមួយ​សហគមន៍​របស់​ខ្លួន​ផង។

ក្នុង​វេលា​នេះ​ដដែល ម្ដាយ​ឪពុក​ខ្លះ ក៏​បាន​នាំ​យក​បុត្រ ធីតា​របស់​ខ្លួន​ទៅ​វត្ត​ជា​ជំនួស ដើម្បី​ឲ្យ​ព្រះសង្ឃ​ប្រោះព្រំ​សុំ​សេចក្ដី​សុខ​ដល់​កូន​តូច​របស់​ខ្លួន​ ដូច​ដែល​ប្រិយមិត្ត​បាន​ឃើញ សូលីកា និង​ស្វាមី បាន​ធ្វើ​នៅ​ថ្ងៃ​នេះ។ ប្រិយមិត្ត​របស់​នាង​ជា​ច្រើន​បាន​ចូល​រួម​អបអរ ខណៈ​តារា​ស្រី បាន​បញ្ចេញ​រូបភាព​មួយ​ស៊េរី​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​នាង។

តោះ...ទស្សនា​ទិដ្ឋភាព​ស្ដី​ពី​សកម្មភាព​​របស់​ម្ដាយ​ឪពុក​វ័យ​ក្មេង​មួយ​គូ​នេះ​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់