• 2020-06-22 03:32:10
  • ព័ត៌មាន

ខាត់ សុឃីម នឹង​ធ្វើ​ឲ្យ​មហាជន​បើក​ភ្នែក​ធំៗ​ ​ចំពោះរឿងមួយដែលនាងកំពុងសម្ងំធ្វើ

  • 2020-06-22 03:32:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សម័យ និង​ប្រពៃណី​ប្រកប​ដោយ​វោហារ អ្នកនាង ខាត់ សុឃីម បង្ហើប​ថា​នាង​នឹង​ធ្វើ​ឲ្យ​មហាជន ជាពិសេស​អ្នកគាំទ្រ​នាង​ភ្ញាក់ផ្អើល ហើយ​បើក​ភ្នែក​ធំៗ​នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០២០ ខាង​មុខ ចំពោះ​រឿង​មួយ​ដែល​នាង​កំពុង​ធ្វើ ប៉ុន្តែ​នៅពេលនេះនាងសុំលាក់សិន។

សុឃីម និយាយ​ថា ចាប់​តាំង​ពី​នាង​រៀបចំ​ដំណើរការ​គម្រោង ឬ​មុខ​ជំនួញ​មួយ​នេះ គឺ​នាង​បាន​ចាយ​លុយ​អស់​ប្រមាណ ២០​ម៉ឺន​ដុល្លារ​ហើយ។ ប៉ុន្តែ​នាង​មិន​ទាន់​ចង់​ប្រកាស​ប្រាប់​សាធារណៈ​ជន ឲ្យដឹងថា​តើ​គម្រោង​នេះ គឺ​ជា​គម្រោង​អ្វី ហើយ​វា​ខុសប្លែក​ប៉ុណ្ណា​ពីគម្រោង ឬមុខ​ជំនួញ​ដែល​ឧកញ៉ា ឬ​តារា​ៗ​នៅ​ស្រុក​ខ្មែរ​ធ្លាប់​ធ្វើ​នោះ។

ខាត់ សុឃីម៖ "ចាំ​ពេល​ហ្នឹង...ចង់​ឲ្យ​គេ​ភ្ញាក់ព្រើត​ហ្មង​ថា ចុម​កាដុមឆែប ខាត់ សុឃីម! ជំនួញ​នេះ​ឯកជន​សុទ្ធសាធ​អូន ហើយ​ខ្ញុំ​មាន​សង្ឃឹម​ច្រើន​ថា​ជោគជ័យ មិន​ដូច​សម្អាងការ​មុន​ទាល់​តែ​ខែ​ប្រាំង​បាន​រក​បាន ហើយ​ខែ​វស្សា​អត់រក​បាន​អី ​អត់​អីចឹងទេ"។

រូបភាព៖ ហ្វេសប៊ុក ខាត់ សុឃីម

អ្នកនាង ខាត់ សុឃីម បង្ហើប​ទៀត​ថា ជំនួញ​ដ៏​ធំ​មិន​ធ្លាប់​មាន​នៅ​ក្នុង​ដៃ​របស់​អ្នកនាង​នេះ នឹង​យក​ទីតាំង​ផ្ទះល្វែង​របស់​នាង​ដែល​ស្ថិត​នៅ​ម្ដុំ​លូ​ប្រាំ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ទៅ​ធ្វើ​ជា​ការិយាល័យ​​ផ្ទាល់។ មុខ​ជំនួញ​នេះ មាន​ដៃគូ​សហការ​ពី​ប្រទេស​កូរ៉េ ហើយ​នាង​កំពុង​បំពេញ​ការងារ​មួយ​ចំនួន​ទៀត មុន​នឹង​បើក​ដំណើរការ​ទាំង​ស្រុង ហើយ​នៅ​ពេល​បើកសម្ពោធ នាង​ក៏​នឹង​អញ្ជើញ​អ្នកសារព័ត៌មាន​ឲ្យចូល​រួម​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី