- 2020-06-22 04:10:58
- ព័ត៌មាន
Taew សុំដកឃ្លាពីសិល្បៈមួយរយៈ មកសុំសីលនៅកន្លែងដ៏ស្ងប់ស្ងាត់
- 2020-06-22 04:10:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Taew សុំដកឃ្លាពីសិល្បៈមួយរយៈ មកសុំសីលនៅកន្លែងដ៏ស្ងប់ស្ងាត់
ចន្លោះមិនឃើញ
មួយរយៈចុងក្រោយសង្គមសិល្បៈថៃ ហាក់ដូចជាមានរឿងរ៉ាវផ្ទុះឡើងជាបន្តបន្ទាប់ ជាពិសេសការបែកបាក់ស្នេហា ដែលធ្វើឲ្យអ្នកគាំទ្ររបស់តារាទាំងនោះមានការសោកស្ដាយដួចគ្នា។ ក្នុងចំណោមនោះក៏មាន Taew Natapohn ដែរ ដែលបានចែកផ្លូវជាមួយនឹងមិត្តប្រុសដែលស្រឡាញ់គ្នាដល់ទៅជាង ១០ឆ្នាំ។
ជាក់ស្ដែង ថ្មីៗនេះដែរ Taew Natapohn បានសម្រេចស្លៀកស មកសុំសីល ប្រតិបត្តិធម៌នៅ Sathira Dhammasathan Meditation Center។ រូបថតជាច្រើនសន្លឹក ត្រូវបានបង្ហោះដោយ Taew ផ្ទាល់លើគណនី Instagramដោយបានបង្ហាញពីស្នាមញញឹម បញ្ជាក់ថានាងស្រស់ស្រាយ និងជ្រះថ្លាបំផុត។
ឃើញរូបទាំងនេះហើយ ទាំងមិត្តភ័ក្តិ និងអ្នកគាំទ្ររបស់នាងក៏បានចូល Comment និងអនុមោទនាបុណ្យជាមួយនាងយ៉ាងច្រើន។
សូមបញ្ជាក់ផងដែរថា កន្លងមកនេះ នាងពិតជារងនូវព័ត៌មានជាច្រើន បន្ទាប់ពីបែកធ្លាយដំណឹងចែកផ្លូវជាមួយនឹងមិត្តប្រុសកាលពីពេលកន្លងមក៕