
- អង្គារ, 23 មិថុនា 2020 03:23
- ចម្រៀង
បទចម្រៀងតែមួយ ច្រៀងពីរោះដូចគ្នា ម្ចាស់សំឡេងផ្សេងគ្នា តែសន្ទុះ នៃអ្នកចូលស្ដាប់ខុសគ្នាស្រឡះ
- អង្គារ, 23 មិថុនា 2020 03:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទចម្រៀងតែមួយ ច្រៀងពីរោះដូចគ្នា ម្ចាស់សំឡេងផ្សេងគ្នា តែសន្ទុះ នៃអ្នកចូលស្ដាប់ខុសគ្នាស្រឡះ
អស់រយៈពេលជាង២សប្ដាហ៍ហើយដែលចម្រៀងយីកេក្នុងរឿង"ម៉ាក់ថឺង" គឺបទ"ម៉ាក់ថឺងលក់ប្រេងម្សៅ" ត្រូវបានអ្នកចម្រៀងជំនាន់ថ្មី២រូប មកពីខេត្ដតាកែវ លើកមកច្រៀងឡើងវិញយ៉ាងពីរោះរណ្ដំចិត្តមិនចាញ់ម្ចាស់បទនោះ។ វីដេអូនេះ ទទួលបានការគាំទ្រ ដោយមានអ្នកចូលទស្សនា និងចែករំលែកបន្តគ្នាកាន់តែច្រើន ខណៈដែលអ្នកចូលទស្សនាមួយចំនួនមិនទាន់ដឹងពីសាវតាររបស់ម្ចាស់សំនៀងទាំង៤ដួងផង។
បទ"ម៉ាក់ថឺងលក់ប្រេងម្សៅ” គឺជាសំនៀងដើមរបស់តារាចម្រៀងជើងចាស់ អៀង ស៊ីធុល និងអ្នកស្រី ហ៊ឹម ស៊ីវន។ ប៉ុន្តែបទនេះ ត្រូវបានអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន នាំយកអ្នកចម្រៀងជំនាន់ថ្មី២រូបមកថត ហើយបង្ហោះដំបូងគេកាលពី២សប្ដាហ៍មុន មុននឹងមានការចែករំលែក ហើយមហាជនបានលើកទឹកចិត្តដល់ម្ចាស់ផលិតកម្មនានាទទួលយកអ្នកចម្រៀងជំនាន់ថ្មីទាំងពីររូប ទៅច្រៀងឲ្យផលិតកម្មពួកគេ។
តើម្ចាស់សំនៀងទាំងពីរជំនាន់ មានសំឡេងពីរោះរណ្ដំចិត្តខុសប្លែកគ្នាយ៉ាង? តោះ...កុំឲ្យខាតពេលយូរ ចូលទៅទស្សនា និងស្ដាប់កម្សាន្តទាំងអស់គ្នា៖
វីដេអូនេះ ត្រូវបានផ្សព្វផ្សាយដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ហើយត្រូវបានគេយកទៅបង្ហោះឡើងវិញកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ លើបណ្ដាញសង្គម Youtube មានអ្នកចូលទស្សនាចំនួន១០៤ K។
រីឯវីដេអូបទចម្រៀងនេះវិញ គឺជាសំនៀងដើមរបស់លោក អៀង ស៊ីធុល និងអ្នកស្រី ហ៊ឹម ស៊ីវន ត្រូវបានគេយកទៅបង្ហោះលើបណ្ដាញសង្គមYoutube ដូចគ្នាកាលពី២ឆ្នាំមុន ប៉ុន្តែមានអ្នកចូលទស្សនា ឬស្ដាប់ចំនួន២៧K៕
អត្ថបទ៖ ជិន សុភ័ក្ដ្រ