• 2020-06-26 04:19:44
  • ព័ត៌មាន

៥​ ចំណុចពី​ Lee Minho មើលទៅ​ដូច​បោក តែសុទ្ធតែ​ជា​រឿងពិត

  • 2020-06-26 04:19:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដែល​ជា​អ្នក​គាំទ្រ​របស់​ Lee Minho សុទ្ធ​តែបាន​ដឹង​រឿង​ច្រើន​ពីតារា​ប្រុស​រូប​នេះ​ ពិសេស​ដឹង​ច្បាស់​ថា​លោក​ល្បី​កម្រិត​ណាប្រចាំពិភពសិល្បៈ។ ប៉ុន្តែ​តើ​អ្នក​បាន​ដឹង​ទេ​ពី​រឿង​រ៉ាវ​ពីក្រោយឈ្មោះពិត​របស់​លោក ហើយ​តើ​ប្រជាប្រិយភាព​របស់ Lee Minho មាន​ទំហំ​ធំធេង​កម្រិត​ណា​ទូទាំងពិភពលោក?

ដើម្បី​​កាន់​តែ​ច្បាស់ សូម​មក​ដឹង​រឿង​រ៉ាវ​ទាំង​ ​៥យ៉ាង​ ដែល​កម្រ​មាន​អ្នក​លើក​មក​និយាយ​កន្លងមក៖

១. ឈ្មោះ​ពិត

ឈ្មោះ​ពិត​របស់​លោក​គឺ​ Lee Minho នេះ​ឯង ប៉ុន្តែ​មាន​ដឹង​ទេ​ថា​ ពេល​ចាប់​ផ្ដើម​អាជីព​សិល្បៈ​ដំបូង​ លោក​ធ្លាប់​ប្រើ​ឈ្មោះ​ថា «Lee Min»។ មួយ​រយៈ​ក្រោយ​មក​ ទើប​លោក​សម្រេច​ប្រើ​ឈ្មោះ​ពិត​វិញ​ ព្រោះ​តែដឹង​ថា​ឈ្មោះ​ «Lee Min» ភាសាកូរ៉េ​មាន​ន័យ​ថា​ «អន្តោប្រវេសន៍» ដូចនេះ​វា​នឹង​ក្លាយ​ជា​រឿងពិបាក​សម្រាប់ Fan ក្នុង​ការ​ស្វែង​រក​ឈ្មោះ​លោក​លើអ៊ីនធើណិត។

២. ក្ដី​ស្រមៃ​កាល​ពីកុមារ

សុបិន​របស់​លោក​គឺ​ចង់​ក្លាយ​ជា​ កីឡាករបាល់ទាត់។ ប៉ុន្តែ​ក៏ព្រោះលោក រង​​របួសដោយ​ខ្លួន​ឯង​កាល​ពី​ថ្នាក់​ទី ៥ ទើប​ Minho មិន​អាច​បន្ត​ក្ដី​សុបិន​នេះ​បាន។ ចំណែក​ Idol ក្នុង​ដួង​ចិត្ត​របស់​លោក​វិញ​គឺ​ កីឡាករបាល់ទាត់សញ្ជាតិ ព័រទុយហ្គាល់ Cristiano Ronaldo។

៣. ការ​សិក្សាអប់រំ

កាល​រៀន​ថ្នាក់អនុវិទ្យាល័យ Lee Minho រៀន​នៅ​ថ្នាក់​ដែល​មាន​សុទ្ធតែ​សិស្ស​ប្រុស ដូចនេះ​លោក​ក៏បាន​និយាយ​ថា​ លោក​ចុះ​សម្រុង​ និង​ត្រូវ​គ្នា​ជាមួយ​នឹង​ប្រុសៗ ច្រើន​ជាង។ នៅ​អំឡុង​ពេល​នោះ​ដដែល ពេល​ដែល​ដឹង​ថា​ខ្លួន​មាន​ទំនោរ​ទៅ​ខាង​សម្ដែង​ ទើប​​កាល​នោះលោក​សម្រេច​ដាក់​ពាក្យ​ចូល​ជ្រក​ក្រោម​ផលិតកម្ម​ Starhaus។ ចូល​ដល់​មហាវិទ្យាល័យ​ Minho ក៏​បាន​ចាប់​យក​ជំនាញ​ សិល្បៈ​ភាពយន្ត​ នៅ​សាកលវិទ្យាល័យ​ Konkuk។

មិន​មែន​មាន​តែ​ Minho ទេ​ដែល​រៀន​នៅ​សាលា​នេះ​ សូម្បី​ Lee Jung Suk និង​ Yoo Ah In ក៏​សុទ្ធ​តែ​ជា​សិស្សសាកលវិទ្យាល័យ Konkuk ដែរ។

៤. លោក​ធ្លាប់​បាន​ទទួល​សំណើរ​ពី​ហូលីវូដទៀត

ក្នុង​នាម​ជា​តារា​ប្រុស​ដែល​មាន​ភាព​ល្បីល្បាញ​ Lee Minho ធ្លាប់​ត្រូវ​ខាង​ហូលីវូដ​ស្នើរ​សុំ​ឲ្យ​រួម​ការងារ​ជាមួយ​ទៀត​ ប៉ុន្តែ​ពេល​នេះ​ ដោយសារ​លោកគិត​ថា ​ខ្លួន​នៅ​មិនទាន់​ត្រៀម​ខ្លួនរួចរាល់ លោក​ក៏​បាន​បោះបង់​សំណើរ​នេះ​តែម្ដង។

៥. ជឿទេ? ប្រជាប្រិយភាព​របស់​ Lee Minho មាន​ទំហំធំធេង​ជាង​ Mariah Carey ទៅទៀត

Lee Minho មិន​មែន​ល្បី​តែ​ក្នុង​ប្រទេស​កូរ៉េ​ទេ​ សូម្បី​នៅ​កម្ពុជា​ ចិន ថៃ វៀតណាម ហ្វីលីពីន និង​បណ្ដា​ប្រទេស​នៅ​អាស៊ី​ភាគ​ច្រើន​ក៏លោក​មាន​អ្នក​ស្រឡាញ់​គាំទ្រ​ច្រើន​ដែរ។

ជា​ឧទាហរណ៍​ នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ មាន​មនុស្ស​ជា​ច្រើន​បាន​ទៅ​ចូលរួម​កម្មវិធីជួបជុំជាមួយអ្នក​គាំទ្រ (Fan-Meeting) ហើយ​ចំនួន​អ្នក​ទៅ​ពេល​នោះ​ ច្រើន​ជាង​អ្នក​ដែល​ទៅ​មើល​ខនសឺត​របស់ Mariah Carey និង​ Beyoncé ក្នុង​ប្រទេស​នេះទៅទៀត៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់