• 2020-06-30 06:10:00
  • ព័ត៌មាន

ពេលភ្ញាក់ផ្អើល ៧ដងនេះបង្ហាញពីភាពជាសុភាពបុរស និងការគោរពដែល Mark មានឲ្យ Kim

  • 2020-06-30 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​ហៅ​បាន​ថា​ជា​គូស្នេហ៍​ផ្អែម​ល្ហែម​ខ្លាំង​ដែរ​ប្រចាំ​ពិភពសិល្បៈ​ និង​ជា​គូស្នេហ៍​ដែល​អ្នកគាំទ្រ​ជា​ច្រើន​រំពឹង​ចង់​ឮ​ដំណឹង​ល្អ​ពីពួកគេ​ទាំង​ ២នោះគឺ​ Mark Prin និង​ Kimmy Kimberley។​

ស្រឡាញ់​គ្នា​ជាង​ ៨​ឆ្នាំ​ហើយ​ ប៉ុន្តែអ្នកទាំង​ ២​នៅ​តែ​ផ្ដល់ភាព​កក់ក្ដៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក។ ជាក់ស្ដែង​ Kim ត្រូវ​បាន​គ្រប់គ្នា​សរសើរជានារី​សំណាង​ថា​បាន​គូស្នេហ៍​ចេះ​យល់ចិត្ត​ ថ្នាក់ថ្នម​ និង​ឲ្យ​តម្លៃ​គ្រប់ពេល។ ដូច​នេះ​ថ្ងៃ​នេះ​ សូម​បង្ហាញ​ត្រួសៗ​នូវ​ចំណុច​សំខាន់ៗ ដែល​បញ្ជាក់​ច្បាស់ៗថា​ Mark ស្រឡាញ់​ Kim ខ្លាំង​យ៉ាងណា៖

១. ពេលសួរដល់រឿងសាក់រូប Mark បាន​បង្ហើប​ថា​ លោកគិត​ចង់​សាក់ឈ្មោះ​ Kim ដូចគ្នាដែរ តែយ៉ាង​ណា​ត្រូវ​សុំ​អនុញាតិសិន។ នេះ​មិន​មែន​បាន​ន័យថា​លោក​ខ្លាច​ទេ ប៉ុន្តែ​ជា​ការ​គោរព​ និង​ក្រែង​ចិត្តទៅវិញ។

២. ពេល​ Mark ទិញចិញ្ចៀនឲ្យ​ Kim ពេល​នោះ​លោក​សប្បាយ​ចិត្ត​ណាស់​ ពេល​ឃើញ​ Kim ពាក់​ចិញ្ចៀន​នោះ ហើយ​អួត​រហូត​ថា​ Kim ពាក់​ហើយ​ឡើង​ស្អាត ធ្វើ​អ្វី​ក៏សម។

៣. ពេល​ Kim ចាប់បាន​បាច់​ផ្កា ក្នុង​ថ្ងៃ​មង្គលការ​របស់​ Mew Nittha បាន​ធ្វើ​ឲ្យ​កំលោះ​ Mark Prin ឯណេះសើចអៀន​បែក​ញើស​ជោក​ថ្ងាស ព្រោះ​មនុស្ស​ជាច្រើន​នាំគ្នា​បាញ់​ភ្នែក​មក​រក​លោកគ្រប់គ្នា​ពេល​នោះ ព្រម​ទាំង​សួរ​ដេញ​ដោល​ច្រើន​ទៀត​ និង​រង់ចាំ​មើល​ពេលណារៀបការ?

៤. ព្យាយាម​ការពារ​ Kim ពេល​ឃើញ​ Comment មិន​ល្អ ព្រម​ទាំងឆ្លើយ​តប​បំភ្លឺ មិន​ឲ្យ​ប៉ះពាល់​ដល់​ចំណង​ស្នេហា​របស់​ខ្លួន​ឡើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ លោក​ថែម​ទាំង​ឲ្យ​អ្នក​ដែល​ Comment ក្នុង​​បំណង​មិន​ល្អ​ទាំងនោះ​ ទៅ​តែង​រឿង​វិញ​ទៅ​ បើ​ទំនេរខ្លាំង។

៥. ពេលមួយនោះ​ មាន​រឿង​រ៉ាវ​ច្របូក​ច្របល់​ បង្ក​ជា​បញ្ហា​ធំ​រហូត​ធ្វើ​ឲ្យ​ឈ្មោះ​លោក​ត្រូវ​ល្បី​ពេញ​ Twitter ដោយសារ​សារ​សម្រង់​សម្ដី​ដែល​លោក​បង្ហោះ។ ពេល​នោះ​ហើយ​ Mark ថែម​ទាំង​ចេញ​មុខ​ការពារ​ទៀត​ថា​ Kim និង​ Yaya មិនជាប់​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទេ ចង់​ស្ដី​ ចង់ថា​ មកទម្លាក់​កំហុសឲ្យ​លោក​ម្នាក់​ឯង​បាន​ហើយ។

៦. ឲ្យតែដល់​ជា​ថ្ងៃ​សំខាន់ តួយ៉ាង​ដូច​​ថ្ងៃ​ខួប​កំណើត​របស់​ Kim ជា​ដើម បុរស​ម្នាក់​នេះ​មិន​ដែល​ខក​ខាន​ក្នុង​ការដើរ​រក​ កាបូប ​ជូនជា​​កាដូដល់ Kim ទេ ព្រោះ​របស់​មួយ​នេះ​ ជា​របស់សំខាន់​សម្រាប់​ថ្ងៃ​ខួប​កំណើត ហើយ​រាល់ពេល​ ការ​ Surprise របស់​លោក​ចំពោះ​ Kim តែង​សម្រេច​ជានិច្ច។

៧. ឃ្លីប​វីដេអូ​មួយ​ត្រូវ​បាន​បង្ហោះ​ ជាហេតុ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ដែល​ជា​អ្នកគាំទ្រ​នាំគ្នា​គិត​ថា​ វា​ហាក់​ដូចជា ឃ្លីប​ Pre-Wedding ដោយលោក​បាន​ដាក់​ថា​ យ៉ាងណា​ក៏ត្រូវ​រៀបការ​ជាមួយ​ Kim ទាល់តែ​បាន។ លោកគិត​រឿង​នេះ​រាល់​ថ្ងៃ ហើយ​បន្ថែម​ទៀត​ថា​​ ឃ្លីប Pre-Wedding ពិត​ប្រាកដ​នឹងត្រូវតែ​​អស្ចារ្យ៕

ប្រភព៖ Daradaily ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់