- 2020-07-07 05:30:00
- ព័ត៌មាន
Kanye West ប្រកាសថាឈរឈ្មោះជាប្រធានាធិបតីអាមេរិកឆ្នាំ ២០២០
- 2020-07-07 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kanye West ប្រកាសថាឈរឈ្មោះជាប្រធានាធិបតីអាមេរិកឆ្នាំ ២០២០
ចន្លោះមិនឃើញ
ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ នៅពេលតារារ៉េបអាមេរិក Kayne West ប្រកាសជាសាធារណៈថា លោកនឹងឈរឈ្មោះជាប្រធានាធឹបតីសហរដ្ឋអាមេរិកនៅឆ្នាំ ២០២០នេះ នៅលើគណនី Twitter របស់លោកផ្ទាល់។
យោងតាមវិបសាយ ABC News បានបញ្ជាក់ថា វានៅជារឿងស្រពិចស្រពិល មិនទាន់ច្បាស់នៅឡើយ ថាតើ Kanye បានពិគ្រោះជាមួយមិត្តល្អ Donald Trump ហើយឬយ៉ាងណានោះទេ ប៉ុន្តែជាក់ស្ដែងអ្វីដែលគ្រប់គ្នាបានឃើញនោះគឺ តារារ៉េបរូបនេះពិតជាបានប្រកាសថាលោកត្រៀមខ្លួនរួចជាស្រេច ក្នុងការឈរឈ្មោះធ្វើជាប្រធានាធឹបតីអាមេរិកពិតមែន។ ជាមួយគ្នានោះ ក៏នៅតែមិនអាចសន្និដ្ឋានបានថា Kanye ធ្វើនេះជារឿងលេងសើច ឬយ៉ាងណា ព្រោះគេដឹងថាលោកមានគម្រោងចេញអាល់ប៊ុមថ្មី «God's Country» និងបទថ្មី «Wash Us in the Blood» ផង ដូចនេះអាចជាវិធីប្រមូលការចាប់អារម្មណ៍មួយបែបដែរ។
ជាក់ស្ដែង ក្រោយការប្រកាសរបស់ Kanye ពិតជាបានធ្វើឲ្យមជ្ឈដ្ឋានទូទៅជុំវិញពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងនូវការសម្រេចចិត្តមួយនេះ។ បើនេះជាការពិត Kayne ត្រូវក្លាយតារាម្នាក់ទៀតដែលឈានជើងចូលពិភពនយោបាយ បន្ទាប់ពី អតីតប្រធានាធឹបតី Ronald Reagan ដែលធ្លាប់ជាតារាហូលីវូដមុនលោកចូលប្រឡូកក្នុងកិច្ចការនយោបាយ និង Donald Trump ដែលជាអតីតតារាទូរទស្សន៍ម្នាក់ដែរ៕