• 2020-07-09 08:24:29
  • ចម្រៀង

នឹកឃើញទៀតហើយ! ឆាយ វីរៈយុទ្ធ ប្រើវិធីដុសខាត់សំនៀងជឿនលឿនដូចតារាចម្រៀងនៅបទេសដែរ

  • 2020-07-09 08:24:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​លំដាប់​កំពូល​របស់​ផលិតកម្ម​សាន់ដេ លោក ឆាយ វីរៈយុទ្ធ នឹង​បើក​ស្ទូឌីយោ​ផ្ទាល់​ខ្លួន​តូច​ល្មម​មួយ​នៅ​ក្នុង​ផ្ទះ ដើម្បី​ហាត់​សម​ច្រៀង​ខ្លួនឯង​ផង និង​ថត​ចម្រៀង​ចាស់​ៗ​លោក​ឡើង​វិញ​ផង។

ស្ទូឌីយោ​ផ្ទាល់​ខ្លួន​របស់​លោក ឆាយ វីរៈយុទ្ធ នេះ ត្រូវ​ចំណាយ​ប្រាក់ក្នុងរង្វង់៣០០០ ទៅ​៥០០០​ដុល្លារ ហើយ​សម្ភារៈ​ដំឡើង​ក្នុង​ស្ទូឌីយោ​បាន​កុម្ម៉ង់​ពី​ក្រៅ​ប្រទេស​រួច​ហើយ ប៉ុន្តែ​ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩ ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​នាំ​សម្ភារៈ​ទាំង​នោះ​ចូល។ វីរៈយុទ្ធ ជឿ​ថា យ៉ាង​យូរ​បី​ខែ​ទៀត សម្ភារៈ​នឹង​មក​ដល់​កម្ពុជា ហើយ​លោក​អាច​នឹង​រៀបចំ​រួចរាល់​ដើម្បី​ដំណើរការ​បាន​ទាំង​ស្រុង​នៅ​ចុង​ឆ្នាំ​២០២០ ខាងមុខនេះ។

រូបភាព៖​ហ្វេសបុក​​ ឆាយ វីរៈយុទ្ធ

ឆាយ វីរៈយុទ្ធ៖"ខ្ញុំ​ឃើញ​អ្នក​ចម្រៀង​នៅ​ស្រុក​គេ មាន​ស្ទូឌីយោ​ផ្ទាល់​ខ្លួន អីចឹង​ហើយ​បាន​ខ្ញុំ​ចង់​មាន​ដែរ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ហាត់​សម​សំឡេង​ខ្ញុំ​ផង និង​ថត​បទ​ចាស់​ៗ​របស់​ខ្ញុំ​ដែល​គេ(អ្នក​គាំទ្រ)ចង់​ឲ្យ​ខ្ញុំ​ថត​ឡើង​វិញ"។

តារា​ចម្រៀង​រូប​សង្ហា​ឆាយ វីរៈយុទ្ធ ឲ្យ​ដឹង​ថា ដោយ​អ្នក​គាំទ្រ​ច្រើន​ពេក បាន​សុំ​អោយ​លោក​ច្រៀង​ចម្រៀង​ចាស់ៗ​របស់​លោក​ឡើង​វិញ ទើប​លោក​ត្រូវ​ច្រៀង​ចម្រៀង​មួយ​បទ​មុន​គេ​ទាំង​ដែល​មិន​ទាន់​មាន​ស្ទូឌីយោ​ខ្លួន​ឯង​ផង​នោះ។ បទ​នោះ គឺ​មាន​ចំណង​ជើង​ថា "អ្នក​ណា​ឲ្យ​អូន​ឃ្លាត" ដែល​ជា​បទ​ទទួល​បាន​ការគាំទ្រ​ច្រើន​កាល​ពី​៥​ឆ្នាំ​មុន ហើយ​វា​ក៏​ជា​បទ​ដែល​លោក​ស្រឡាញ់​ជាង​គេ​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់