• 2020-07-09 08:19:07
  • ព័ត៌មាន

ក្រុមនារី​ K-Pop​ ទាំង​ ៥​ដែលត្រូវ​ផលិតកម្មធ្វើ​ស៊ី​ផ្លូវចិត្តខ្លាំង

  • 2020-07-09 08:19:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​តារា K-Pop គឺជា​កន្លែង​បណ្ដុះបណ្ដាល​លើកស្ទួយតារាៗ​ឲ្យ​មាន​ភាព​ល្បីល្បាញ និង​អាចសម្រេច​ក្ដី​ស្រមៃ​របស់ពួកគេ​បាន ប៉ុន្តែ​វា​ក៏ជា​កន្លែង​ដែល​ធ្វើ​ឲ្យ​តារាៗ​ជួបរឿង​ជា​ច្រើន អាស្រ័យ​លើ​ការគ្រប់គ្រងរបស់​ថ្នាក់​ដឹកនាំរបស់​ក្រុមហ៊ុន​ទាំង​នោះ។

ដូច​ក្រុមនារី​ទាំង​នេះសុទ្ធ​តែខ្វះការ​យក​ចិត្ត​ទុកដាក់គ្រប់គ្រាន់ពី​ក្រុមហ៊ុន រហូត​ពួកគេ​ត្រូវ​រង​នូវ​វិបត្តិ​ជា​ច្រើន៖

១. PRISTIN

ពេល​ PRISTIN ចេញ​មុខ​ដំបូង​កាល​ពី​ឆ្នាំ ២០១៧ ពួកគេ​ក៏​ជា​ក្រុមនារី​ដែល​ទទួល​ជោគជ័យ​គួរ​សម​ដែរ​នៅ​ឆ្នាំ​នោះ ថែម​ទាំង​ឈ្នះពាន​ជើង​ខ្លាំង​ចំណូល​ថ្មី​ទៀត។ ក្រុម​នេះ​ជោគជ័យ​ខ្លាំង​ពេល​ចេញ​បទ​ «Wee Woo» និង​បទ​ «We Like»។ ប៉ុន្តែ​ទោះជា​យ៉ាង​ អ្វី​គ្រប់យ៉ាង​មិនស្ថិតស្ថេរទេ ព្រោះ Kyla ក៏​បាន​ចេញពីក្រុម​ដោយសារ​បញ្ហា​សុខភាព ហើយ​សមាជិក​ ៥នាក់​ផ្សេង​ទៀត​បាន​បង្កើតក្រុម​​ថ្មី​មួយ​ទៀត​ឈ្មោះ​ PRISTIN V។

វាសនា​របស់​ PRISTIN V ដូចជា​មិន​សូវ​ជោគជ័យ​ណាស់ណា​ទេ។ ក្រោយ​មក​ផលិតកម្ម Pledis Entertainment  ក៏បាន​ផ្អាក​ចេញ​បទឲ្យ​ក្រុម​សិន ថែម​ទាំង​មិន​ដែល​ផ្ដល់ព័ត៌មាន​ថ្មី​ណាមួយ​ពីក្រុម​ដែរ រហូត​ដល់ពេល​មួយ​ធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់​ផ្អើល​ខ្លាំង​ នោះគឺ​ក្រុម​ត្រូវ​បំបែក នៅ​ឆ្នាំ ២០២០។ រយៈពេល​មុន​បំបែក​ អ្នកគាំទ្រ​ក៏​កត់សម្គាល់​ឃើញ​ថា​ ផលិតកម្ម​ដូចជា​មិន​សូវ​យក​ចិត្តទុកដាក់​នឹង​សមាជិក​ក្រុម​នេះទេ ហើយ​សូម្បី​ដល់​ថ្ងៃ​គម្រប់​ខួប​បង្កើត​ក្រុម ក៏​ផលិតកម្ម​មិន​ខ្ចី​អបអរអ្វី​ដែរ។

2. CLC

CLC ជា​ក្រុម​ដែល​ធ្លាប់បង្ហាញ​អារម្មណ៍​ខូច​ចិត្ត​ជាមួយ​នឹង​​ផលិតកម្ម​ Cube ច្រើន​ដង​ណាស់។ គណនី​ YouTube ដែល​មានឈ្មោះ​ថា​ “clczone” បាន​ស្រង់​ឃ្លីប​ដែល​សមាជិក​ក្នុង​ក្រុម​នេះ​លើក​ឡើង​ពី​អ្វី​ដែល​ផលិតកម្ម​ខ្លួនធ្វើ​ដាក់។ CLC ថែម​ទាំង​ត្រូវ​ពន្យារពេល​វិល​មក​វិញ​ជាមួយ​នឹងបទ​ថ្មី​ច្រើន​ដង​ ជា​ហេតុធ្វើ​ឲ្យ​ទាំង​ក្រុម​ និង​ អ្នកគាំទ្រ។

៣. gugudan

ក្រុម​នេះ​បង្ហាញ​មុខ​តាំងពី​ឆ្នាំ ២០១៦ និយាយពី​ប្រជាប្រិយភាពក៏គួរ​សម​លើ​វិថី​នេះ តែទោះ​ជា​យ៉ាង​ណាក៏​នៅ​តែ​មាន​រឿង​កើតឡើង។ តួ​យ៉ាង​សមាជិក​ម្នាក់​ត្រូវ​ផលិតកម្ម​ Jellyfish ដក​ចេញកាលពីឆ្នាំ ២០១៨។

៤. 2NE1

ទោះ​បី​ 2NE1 ល្បី​ឈ្មោះ​ថា​ជា​ក្រុម​ធំ​មួយដែរ​ប្រចាំ​ K-Pop និហ​ YG ក៏ពិត​មែន ប៉ុន្តែ​អ្វី​ដែល​ក្រុម​ទទួល​បាន​ពី​ផលិតកម្ម​មិន​ស័ក្តិសម​ទាល់តែ​សោះ។ Yang Hyun Suk ដែល​ជា​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​ កាលពី​ពេល​ 2NE1 នៅ​មិន​ទាន់​បំបែក​ ថែម​ទាំង​ធ្លាប់​រិះគន់​ចំៗ​ដាក់​សមាជិក​ក្រុម​ថែម​ទៀត​ផង។

CL និយាយថា៖ «YG បាន​មក​មើល​ការ​ហាត់សម​ត្រៀមឡើង​សម្ដែង​ Concert របស់ពួកយើង​ម្ដង ពេល​យើង​សម​ យលង​មិនដែល​ផាត់មុខទេ គាត់​មើលពីចម្ងាយ​ លើ​ Screen ធំ​នោះ ហលយ​និយាយ​ថា​ "អ្ហា៎! ពួកគេ​នេះ​មុខ​អាក្រក់ៗណាស់” នៅ​ចំពោះ​មុខ​ក្រុមការងារ ខ្ញុំ​ស្ដាប់​ឮហើយ​ក៏អន់ចិត្តដែរ»។

បើ​និយាយរឿង​ Promote សមាជិក​ក្រុម​វិញ YG ក៏​មិន​បាន​ធ្វើ​បាន​ល្អ​ដែរ។ រយៈពេល​ក្រុម​បង្កើត​មក​ យូរ​ណា់ស​ដល់ទៅ​ ៧​ឆ្នាំ ប៉ុន្តែ​អាល់ប៊ុម​ធំ​ដែល​បាន​ចេញ​ មាន​តែ​ ២​ប៉ុណ្ណោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ផលិតកម្ម​នៅ​ធ្លាប់​បាន​ទាំង​សន្យា​ខ្យល់​ដាក់​អ្នកគាំទ្រ​ទៀត ដូចជា​ប្រកាស​ថា​ផលិតកម្ម​នឹង​បន្ត​ Promote ក្រុមនេះ​តទៀត ក្រោយ​ Minzy​ចេញ។ ប៉ុន្តែ​ការ​ប្រកាសដែល​យក​ជា​ការ​បាន​នោះ​គឺបែរ​ជា​នៅ​ពេល​ក្រុម​បំបែក​ទៅវិញ។

៥. T-ara

ផលិតកម្ម MBK ក៏ជាផលិតកម្មដែល​ធ្វើ​ស៊ី​តារាៗខ្លួន​ឯង​ខ្លាំង​ដែរ តួ​យ៉ាង​ដូច​ T-ara ជា​ដើម។ អំឡុងពេល​ទើប​បង្កើតភ្លាមៗ សមាជិក​ T-ara ត្រូវ​ប្រឹង​ហាត់​ទាំង​អត់​បាយ​ ដោយសារ​ក្រុមហ៊ុន។ HyunA ដែល​ជា​អតីត​សមាជិក 4Minute ថែម​ទាំង​បាន​ទម្លាយ​ថា​ពី​អ្វី​ដែល​ក្រុមហ៊ុន​នេះ​ធ្វើ​ដាក់​សមាជិក​ T-ara ទៀត។

ដោយសារ​បែប​នះ​ហើយ​ ទើប​នៅ​ឆ្នាំ ២០១៨ សមាជិកក្រុម​ចេញ​សម្រេច​ដើរចេញពី​ក្រុមហ៊ុន​ ប៉ុន្តេ​ MBK មិន​បណ្ដោយ​ឲ្យ​ T-ara ចេញ​ដោយ​ស្រួល​នោះទេ ដោយសារ​ក្រុមហ៊ុន​បាន​ចុះ​បែប​បទ​ ដាក់​ឈ្មោះ​ T-ara ជា​តារារបស់ពួកគេ ដូចនេះ​រាល់ការសម្ដែង​ បទ​ចម្រៀង​ និង​អ្វី២ផ្សេងទៀតរបស់​ឈ្មោះ​នេះ​ សុទ្ធ​តែ​ជា​របស់​ MBK៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី