• 2020-07-13 02:34:10
  • ព័ត៌មាន

ITZY ត្រូវ​បានជ្រើសតាំងជា​ឯកអគ្គរាជទូតសុច្ឆន្ទៈថ្មី​របស់​ក្រសួងទេសចរណ៍កូរ៉េ

  • 2020-07-13 02:34:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការទេសចរណ៍កូរ៉េ - Korea Tourism Organization (KTO) ដែលស្ថិត​ក្រោមក្រសួង​វប្បធម៌​ និង​ទេសចរណ៍​របស់​កូរ៉េ​បាន​បង្ហាញ​នូវ​យុទ្ធនាការ​ផ្សព្វផ្សាយ ក៏ដូចជា​បង្ហាញឯកអគ្គរាជទូតសុច្ឆន្ទៈថ្មី គឺ​ក្រុម​ចម្រៀង​ ITZY។

ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ KTO បានប្រកាស​ថា​ ITZY គឺ​ជាឯកអគ្គរាជទូតសុច្ឆន្ទៈថ្មី​របស់ពួកគេ សម្រាប់​ឆ្នាំនេះ ​តាម​រយៈវីដេអូឃ្លី​ថ្មីមាន​ចំណងជើង​ថា «Our Heart Are Always Open»។

នេះ​គឺជា​វីដេអូ​ដំបូង​បង្អស់​របស់ក្រុម​ K-Pop មួយ​នេះ​ក្នុង​នាម​ជា​ឯកអគ្គរាជទូតសុច្ឆន្ទៈ ហើយ​អ្នកគាំទ្រ​ក៏ពិតជារំភើប​នឹងពេល​វេលាដែល​ពេល​ទៅ​ដោយ​កិត្តិយស​មួយ​នេះ​ដែរ។

គួរ​បញ្ជាក់​ផងដែរ​ថា​កន្លង​មក​ Korea Tourism Organization ក៏ធ្លាប់​បានរួមសហការ​ជាមួយ​នឹង ​EXO, Yoona​(ក្រុម Girls' Generation), BIGBANG, Lee Min Ho, Song Joong Ki, និង​ Lee Jong Suk ដែរ។ គោលបំណង​ធំគឺ​ចង់​បង្ហាញ​តំបន់​ទេសចរណ៍ជា​ច្រើនកន្លែង​ ដែល​អាចលើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេសឲ្យ​កាន់​តែ​ខ្លាំង​​៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់