• 2020-07-16 01:40:39
  • ព័ត៌មាន

តារាកូរ៉េ ៥​នាក់​ត្រូវ​បង្ខំ​ចិត្ត​លាឈប់ពីសិល្បៈ​ ព្រោះ​ជោគជាំដោយសាររឿង​អាស្រូវ​ពេក

  • 2020-07-16 01:40:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​មួយ​ចំនួន​បាន​បង្ខំ​ចិត្ត​ដើរ​ចេញ​ពី​ពិភពសិល្បៈស្របពេល​ពួកគេ​ត្រូវ​រង​នូវ​រឿង​អាម៉ាស់ ពាក់ព័ន្ធ​នឹង​អាស្រូវ​ផ្សេងៗគ្នា។ ចង់​ដឹង​ថា​​កន្លងមក​នេះ​ មាន​តារា​ណា​ខ្លះ​ដែល​សម្រេច​លា​ឈប់ពី​សិល្បៈ​ជា​រៀង​រហូត​ ដោយសារព្យុះរឿង​អាស្រូវនោះ?

១. Seungri (អតីត​សមាជិក​ក្រុម BIGBANG)

កាលពីឆ្នាំ ២០១៩ មាន​សេចក្ដី​រាយការណ៍​ថា​ Seungri បាន​ជាប់ពាក់ព័ន្ធនឹង​ករណី​ពេស្យាចារ ក្នុង​ក្លឹប​កម្សាន្ត​របស់​លោក​គឺ Burning Sun និង​ Club ARENA។ ប្រភពព័ត៌មាន​បាន​ឲ្យដឹង​ថា​លោក​បានលួច​បង្កប់​ថតកាមេរ៉ាដែល​ដាក់​​នៅ​កន្លែង​មួយ​ចំនួន​ ចែក​ចាយ​វីដេអូ​ខុសច្បាប់ជាមួយ​នឹង​តារា​ប្រុសៗ​ផ្សេងទៀតក្នុង​ Group Chat។ ដោយសារ​រឿងធំ​មួយ​នេះ​ Seungri ក៏​សម្រេច​លា​ឈប់ពីសិល្បៈតែម្ដង។

២. Jang Mi In Ae

តារាសម្ដែង​ស្រី​មួយ​នេះ​ ត្រូវ​ប្រឈម​នឹង​បញ្ហា​ដ៏​ធំ​ ពេល​នាង​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​នឹង​គោលនយោបាយ​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក​ Moon Jae In ទាក់ទង​នឹង​គោលនយោបាយជំនួយ​ផ្នែក​ហិរញ្ញវត្ថុសម្រាប់​ជួយ​គ្រួសារ​ដែល​ក្រី​ក្រ។ ការ​បញ្ចេញ​ការ​យល់ឃើញ​របស់​នាង​ បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មិនពេញ​ចិត្ត និង​រិះគន់​យ៉ាង​ចាស់​ដៃ​នឹង​អាកប្បកិរិយានេះ។ រឿង​​កើត​ឡើង​ដល់​ថ្នាក់​នេះ​ ក៏​មិន​បានធ្វើ​ឲ្យ​ Jang Mi In Ae ​សោកស្ដាយ​ដែរ ប៉ុន្តែ​នាង​បាន​សម្រេច​ដើរ​ចេញ​ពី​សិល្បៈ​ លែង​ធ្វើ​ជា​តារា​ជា​រៀង​រហូត។

៣. Jimin (អតីត​សមាជិក​ក្រុម AOA)

សម្រាប់​ Jimin ក៏​ត្រូវ​ប្រឈម​នឹង​ពាក្យ​រិះ​គន់​ខ្លាំង​ដែរពីមហាជន​ ក្រោយ​ពេល​មាន​រឿង​ផ្ទុះ​ឡើង​ថា​នាង​ធ្លាប់​មើលងាយ​ធ្វើបាប​អតីតសមាជិក​រួមក្រុម​គឺ Mina កាលពី​នៅ​ជាមួយ​គ្នា។ Mina ទម្លាយ​ហូរហែ​តាម​រយៈ​បណ្ដាញសង្គម​ ពីអ្វី​ដែល Jimin ធ្វើ​ដាក់​នាង​កន្លងមក អំឡុង​ពេល​រួម​ដំណើរក្នុង​ក្រុម AOA។ ដោយសារ​តែ​វិវាទ​មួយ​នេះ​ត្រូវ​បែកធ្លាយ​ Jimin ផ្ទាល់​គ្មាន​មុខ​នៅ​បន្ត​អាជីព​នេះ​ទៀត​ទេ ជាហេតុ​នាង​ប្រកាស​លាឈប់​តែម្ដង។

៤. Choi Jong Hoon (អតី​សមាជិក​ក្រុម​ F.T.Island)

រឿងរ៉ាវ​ផ្ទុះ​នៅឆ្នាំ ២០១៩ បាន​ឲ្យដឹង​ថា​ Choi Jong Hoon បានលួច​ថត​រូប និង​វីដេអូ​ស្រីៗជា​ច្រើន​នាក់។ មិនត្រឹម​តែ​ប៉ុណ្ណោះ ថែម​ទាំង​បង្ហោះចែក​ចាយ​វីដេអូ​នោះ​ក្នុង​ Group Chat ដែល​មាន​សុទ្ធ​តែ​តារា​ប្រុសៗ។ បន្ថែម​ពី​លើ​នេះ​ ក៏​ស្រាប់​តែ​មាន​គេ​រកឃើញ​ទៀត​ថា​ លោក​បាន​ដើរ​លេង​ច្រើន​កន្លែង​ ជាមួយ​សមាជិក​ក្នុង​ Group Chat នោះ​ ហើយ​ចាប់​នារីៗឲ្យ​ដេក​ជាមួយ​ទៀត​ ពេល​បញ្ច្រកស្រាឲ្យ​ស្រវឹង។ រឿង​កើត​ឡើង​ដល់​ថ្នាក់​នេះ​ហើយ​ បានជា​ Jong Hoon លាឈប់​ពី​ពិភពសិល្បៈ។

៥.Yang Hyun Suk

ឆ្នាំ ២០១៩ ពិត​ជា​សម្បូរ​ទៅ​ដោយ​រឿង​ហេតុ​ស្មាន​មិនដល់​ ពិសេសរឿង​អាស្រូវ​របស់​តារា ក្នុង​នោះ​ Yang Hyun Suk ក៏​ក្លាយ​ជា​អ្នក​ស្ថិត​ក្នុង​បញ្ជី​រឿង​អាស្រូវ​ដែរ។ លោក​បាន​សម្រេច​លាឈប់ចុះ​ចេញ​ពី​ផលិតកម្ម YG ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​មួយ​ចំនួនដូចជា បង្ខំ​ឲ្យ​គេកែសាច់រឿងឲ្យ​ខុសពីការពិត​ទាក់ទងករណី​គ្រឿងញៀន​របស់ B.I៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី