• 2020-07-16 03:55:47
  • ចម្រៀង

តួសម្ដែងល្បីៗនៅមុនឆ្នាំ២០០០ ត្រូវបានបង្ហាញមុខជាថ្មីតាមរយៈរូបថតជាច្រើនសន្លឹកនៅថ្ងៃនេះ

  • 2020-07-16 03:55:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាងហ្វាង​ផលិតកម្ម​អង្គរ​វត្ត លោកស្រី សំ សុវណ្ណនី អគុណ​ចំពោះ​គណនី​ហ្វេសប៊ុក​ឈ្មោះ Heng Heng និង​លើក​ទឹកចិត្ត​ដល់​​បណ្ដាញ​សង្គម​នានា​ឲ្យ​ជួយ​ថែរក្សា ឬ​លើក​កម្ពស់​បទចម្រៀង​ពី​អតីតកាល​ដោយ​គ្រាន់តែ​គាស់រំលើង​យក​បទ​ចាស់ៗ​ទាំងនោះមក​ចាក់​ផ្សាយ​ឡើង​វិញ ហើយរក្សាសិទ្ធិម្ចាស់ដើម។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ផលិតកម្ម​អង្គរ​វត្ដ​ដែល​បាន​បង្ហោះ​សារ​ដ៏​វែងអន្លាយ​មួយ​ដោយ​មាន​ភ្ជាប់​រូប​ថត​របស់​តារា​សម្ដែង​ប្រុស-ស្រី​ល្បីៗ​នៅ​អំឡុង​ឆ្នាំ២០០០ នៅ​ថ្ងៃទី១៦ ខែ​កក្កដា នេះ បាន​ជំរុញ​ដល់​បណ្ដាញ​ផ្សព្វផ្សាយទាំងអស់ និងអ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម គួរ​លើក​យក​បទ​ចម្រៀង​ពី​អតីតកាល ជា​ពិសេស​បទ​ចម្រៀង​ជាច្រើនរបស់​ផលិតកម្ម​អង្គរ​វត្ត​ផ្ទាល់ ទៅ​ចាក់​ផ្សាយ​ឡើង​វិញ​ឲ្យ​បាន​ច្រើន ដើម្បីបង្ហាញមុខអ្នកសិល្បៈជំនាន់មុនៗ។

លោកស្រី សំ សុវណ្ណនី បញ្ជាក់​ថា អ្នក​ដែល​យក​បទចាស់ៗទៅ​ចាក់​ឡើង​វិញ គួរ​ដាក់​ឈ្មោះ​ម្ចាស់​ផលិតកម្ម អ្នក​និពន្ធ និង​អ្នក​ដឹកនាំ​សម្ដែង នៃ​បទ​ចម្រៀង​ទាំង​នោះ​ផង ដើម្បី​កុំ​ឲ្យ​បាត់​ម្ចាស់​ស្នាដៃ​ដើម​ដែល​គេខំ​ផលិត។

នៅ​មុន​នេះ ផលិតកម្ម​អង្គរ​វត្ដ បាន​លើក​យក​រូប​ថត​ចំនួន​៩​សន្លឹក​ដែលបង្ហាញពី​សកម្មភាព​សម្ដែង និង​ថត​នៅ​ក្នុង​បទ​ចម្រៀងកាយវិការមួយ​ដែល​ជា​សំនៀង​ដើម​របស់កញ្ញា ​ទូច ស៊ុននិច។ ផលិតកម្ម មិន​បាន​ប្រាប់​ចំណង​ជើង និង​ថាតើ​បទ​នោះ​ថត​នៅ​ឆ្នាំ​ណា​ឡើយ ប៉ុន្ដែ​តាម​រយៈ​រូប​ថត​ទាំង​នោះ​អាច​បញ្ជាក់​បាន​ថា​នៅ​មុន​ឆ្នាំ​២០០០ ដែល​ចម្រៀង​កាយវិការ​កំពុង​ពេញនិយម​ដែល​បទ​ទាំង​នោះ​ត្រូវ​បាន​ចាក់​នៅ​តាម​កញ្ចក់​ទូរទស្សន៍ និង​វីស៊ីឌី។

ទោះ​ជា​យ៉ាង​ណា​ម្ចាស់​ផលិតកម្ម​រូប​នេះ​បញ្ជាក់​ថា បទ​ដែល​ផលិតនៅក្នុងរូប​ថត​នេះ គឺ​គ្រប់​គ្រង​ដោយ​ផលិតកម្ម​អង្គរ​វត្ដ​ដែល​មាន​លោកស្រី សំ សុវណ្ណនី ជា​ចាងហ្វាង ហើយអ្នក​ដឹកនាំ​ដោយ​លោក ហ្វៃ សំអាង និង​ថត​ដោយ​លោក ព្រុំ មេសា៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់