- 2020-07-17 06:34:23
- ព័ត៌មាន
ចំៗម៉េះ! Nikki Nikki ថាមិនបាច់ទាល់តែស្បែកស ទើបហៅថាស្អាតទេ ស្អាតរបៀបខ្លួនឯង គឺល្អបំផុត
- 2020-07-17 06:34:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំៗម៉េះ! Nikki Nikki ថាមិនបាច់ទាល់តែស្បែកស ទើបហៅថាស្អាតទេ ស្អាតរបៀបខ្លួនឯង គឺល្អបំផុត
ចន្លោះមិនឃើញ
ថ្មីៗនេះ តារាចម្រៀងសម្បុរស្រអែម Nikki Nikki បានធ្វើឲ្យហ្វេនរំជួលចិត្តទៀតហើយ ក្រោយបង្ហោះវីដេអូខ្លីមួយ អមដោយខេបសិន រៀបរាប់បើកកកាយអារម្មណ៍ពិតៗ ដ៏រំភើបរីករាយដែលខ្លួនមិនធ្លាប់នឹកស្មានដល់ ជាមួយហាសថេក #Loveyourbareskin ឬ «ស្រឡាញ់ស្បែកមុខពីធម្មជាតិរបស់អ្នក» ក្រោយបានចូលរួមយុទ្ធនាការថ្មីមួយ ជាមួយផសន៍ ។
មិនឲ្យរំភើបម៉េច Nikki Nikki ថាសម្រាប់ខ្លួនដែលមានស្បែកស្រអែម មិនសូវឃ្យូតដូចតារាដទៃ មិនធ្លាប់គិតឡើយថាអាចមានឱកាសបានចូលរួមថតផ្សាយពាណិជ្ជកម្មផលិតផលថែសម្រស់ដូចគេឯងទេ ព្រោះថាគេត្រូវការតែនារីដែលមានសាច់ស ស្អាត និងសុភាពរាបសា ឃ្យូតៗ។
ជាក់ស្តែង Nikki Nikki ក៏បានឲ្យដឹងថាខ្លួនជាអ្នកប្រើផនស៍ ពិតៗ តាំងពីនៅរៀនមហាវិទ្យាល័យមកដល់សព្វថ្ងៃនេះ ហើយកញ្ញាបន្តរៀបរាប់ពីរឿងរំភើបស្មានមិនដល់មួយទៀតថា ៖ «តែឥលូវនេះខ្ញុំបានភ្លឺភ្នែកខ្លាំងម៉ង ដោយសារ ផនស៍ បានជ្រើសរើសខ្ញុំដែលជាមនុស្សសម្បុរស្រអែម សិចសុី និងមិនសូវជាឃ្យូតប៉ុន្មាន ដើម្បីសហការជាមួយគ្នា។ វាបញ្ជាក់ឲ្យឃើញថាភាពស្រស់ស្អាត គឺមិនមែនដោយសាសម្បុរសសុទ្ធនោះទេ ហើយភាពវៃឆ្លាត គឺជាចំនុចទាក់ទាញរបស់យើងគ្រប់គ្នាទៅវិញទេ»។
« ឲ្យតែស្បែកយើងមានសុខភាពល្អ គ្មានមេរោគ និងភាពកខ្វក់ទៅវាប្រសើរហើយ! រាល់ពេលដែលលាងមុខដោយប្រើ ផនស៍ ព្យួរវ៉ាយ ខ្ញុំទទួលបានស្បែកដែល ស្អាត ស្រស់ស្រាយ គ្មានមេរោគ ជាតិប្រេង និងភាពស្រអាប់។ ផនស៍ ក៏មានហ្វូមលាងមុខសម្រាប់ប្រភេទស្បែកខុសៗគ្នាដែរ ។ មិនបាច់ព្រួយបារម្ភពីផលប៉ះពាល់នោះទេ ព្រោះផលិតផលនេះឈរជើងនៅលើទីផ្សារបានជាច្រើនឆ្នាំហើយ។ ហ្វូមលាងមុខ ផនស៍ ព្យួរវ៉ាយ កម្ចាត់មេរោគ មុខសភ្លឺម៉ដ្ឋរលោងបែបធម្មជាតិប្រកបដោយសុខភាពល្អ ដែលមានតម្លៃត្រឹមតែ ៧៥០០រៀលប៉ុណ្ណោះ »។ កញ្ញាបញ្ជាក់បន្ថែម។
«ស្រឡាញ់ស្បែកមុខពីធម្មជាតិរបស់អ្នក» ឬ #Loveyourbareskin គឺជាសារដ៏មានអត្ថន័យមួយ នៃយុទ្ធនាការថ្មីរបស់ផសន៍ ដែលផ្តោតលើការបន្ថែមមន្តស្នេហ៍ឲ្យស្បែកពីកំណើតរបស់អ្នក ឲ្យមានសុខភាពល្អ បែបធម្មជាតិ ស ម៉ដ្ឋភ្លឺរលោងស្អាតផូរផង់យូរអង្វែង។
ជាក់ស្តែងថ្មីៗនេះ ផសន៍ បានឈានមុខគេលើការដាក់បញ្ចូលវីតាមីន Glutaboost ទៅក្នុងក្រែមលាបមុខដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយឲ្យស្បែកមុខភ្លឺ មានសុខភាពល្អបែបធម្មជាតិ (មានប្រសិទ្ធភាពជាង វីតាមីនC ដល់ទៅ ១០ដង) និង រូមមន្តថ្មីៗកាន់តែប្រសើរជាងមុន ទាំងគ្រីមលាបមុខ និងហ្វូមលាងសម្អាតមុខ។ ហើយនៅក្នុងវីដេអូខាងក្រោមដែរ Nikki Nikki បានចែករំលែកបទពិសោធន៍ការប្រើប្រាស់ហ្វូមលាងមុខផនស៍ ផ្យួរវ៉ាយ រូបរាងថ្មីដែលមានរូបមន្តថ្មីផងដែរ ជាមួយកាបូនធ្យូងថ្មផ្សំជាមួយតែបៃតងពីប្រទេសជប៉ុន ដែលអាចលាងសម្អាត និងស្រូបយកធាតុកខ្វក់ពីផ្ទៃមុខបានយ៉ាងមានប្រសិទ្ធភាព៕
ចង់ដឹងថា Nikki Nikki គួរឲ្យស្រលាញ់ប៉ុណ្ណាពេលនិយាយដល់ ផនស៍ តោះ! មើលវីដេអូ ៖