- 2020-07-21 06:30:00
- ព័ត៌មាន
នេះជាចំណុចដូចគ្នា ពេលក្រុមចម្រៀងថ្មីរបស់ផលិតកម្ម YG បង្ហាញមុខម្ដងៗ
- 2020-07-21 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជាចំណុចដូចគ្នា ពេលក្រុមចម្រៀងថ្មីរបស់ផលិតកម្ម YG បង្ហាញមុខម្ដងៗ
ចន្លោះមិនឃើញ
ផលិតកម្ម YG ត្រូវបានគេស្គាល់ថាជាផលិតកម្មយក្សមួយក្នុងចំណោមផលិតកម្មល្បីឈ្មោះផ្សេងទៀតក្នុងប្រទេសកូរ៉េ ក៏ដូចជាវិស័យ K-Pop។
តារាចម្រៀងជាច្រើនបានបង្ហាញមុខ និងទទួលបានភាពល្បីល្បាញជាបន្តបន្ទាប់ បន្ទាប់ពីចូលជ្រកក្រោមផលិតកម្មមួយនេះ។ ដោយឡែកនៅពេល YG បង្ហាញក្រុមម្ដងៗ អ្នកគាំទ្របាននាំគ្នាសង្កេត និងបានរកឃើញចំណុចដូចគ្នាមួយចំនួន។
ក្រុមចម្រៀងចំនួន ៤សុទ្ធតែបង្ហាញមុខដំបូង (Debut) នៅខែសីហា។ ក្នុងនោះរួមមាន
- BIGBANG បង្កើតនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០០៦ ជាមួយបទ «We Belong Together»
- WINNER បង្កើតនៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៤ ជាមួយបទ «Empty»
- BLACKPINK បង្កើតនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៦ ជាមួយបទ «BOOMBAYAH» និង «WHISTLE»
- TREASURE គ្រោងនឹងបង្ហាញមុខនៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០
ចំណុចមួយទៀតនោះគឺថា រាល់បទចម្រៀង Debut ទាំងអស់សុទ្ធតែនាំលាភនាំជ័យឲ្យផលិតកម្ម YG ស្ទើរទាំងអស់ ជាពិសេសសុទ្ធតែជាបទ Hit ខ្លាំងប្រចាំវិស័យ K-Pop។
តួយ៉ាងដូចបទ «Fire» របស់ 2NE1 មិនត្រឹមតែអាចរកចំនួនចូលមើល ១លានដង ក្នុងរយៈពេល ២៤ម៉ោងលើ YouTube (ជាចំនួនច្រើននៅពេលនោះ) តែវាក៏បានធ្វើឲ្យ 2NE1 ឈ្នះពាន «Best Music Video» ប្រចាំឆ្នាំ ២០០៩ ក្នុងកម្មវិធី MAMA ដែរ ស្របពេលបទ «I Don't Care» ឈ្នះពាន «Song Of The Year»។
ចំណែក BLACKPINK វិញ ក៏បានក្លាយជាជើងខ្លាំងប្រចាំឆ្នាំ ២០១៦ជាមួយបទថ្មីដំបូងបង្អស់របស់ខ្លួនមានចំណងជើងថា «BOOMBAYAH» និង «WHISTLE» ដោយអាចជាប់តំណែងកំពូលទី១ និងទី២ លើតារាង World Digital Song Sales របស់ Billboard៕