- 2020-07-24 02:36:17
- ព័ត៌មាន
ទីបំផុត កំណត់ហេតុចុកចាប់របស់ Hara ត្រូវបានទម្លាយហើយ
- 2020-07-24 02:36:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត កំណត់ហេតុចុកចាប់របស់ Hara ត្រូវបានទម្លាយហើយ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០ ភាគមួយនៃកម្មវិធី "Spotlight” របស់ទូរទស្សន៍ JTBC បានបើកបង្ហាញរឿងរ៉ាវពីក្រោយបន្ថែមទាក់ទងនឹមរណភាពរបស់ Goo Hara និងទំនាស់រវាងគ្រួសារ និងម្ដាយបង្កើតនាង។
ជាមួយគ្នានោះ ក្រុមការងារក៏បានបង្ហាញពីសំណេរខ្លីៗស្រង់ចេញពីសៀវភៅកំណត់ហេតុប្រចាំថ្ងៃដែរ ហើយនេះក៏ជាលើកដំបូងដែរ ដែលកំណត់ហេតុតារាស្រីរូបនេះត្រូវបានបង្ហាញជាសាធារណៈ។
ក្នុងកំណត់ហេតុនោះមានច្រើនឃ្លាគួរឲ្យចាប់អារម្មណ៍ជាងគេ ដែលសុទ្ធតែបញ្ជាក់ពីអារម្មណ៍ដែលនាងបៀមទុកតែឯងដូចជា៖
«អត់អីទេ Hara អត់អីទេ»
«Hara អត់អីទេណា កុំឈឺអី អត់អីទេ»
«តើវត្តមានរបស់ខ្ញុំគួរឲ្យរំខានណាស់មែនទេ? ខ្ញុំជាអ្នកណា? ខ្ញុំគួរធ្វើយ៉ាងណាទៅ? ខ្ញុំឆ្ងល់ដល់ហើយខ្ញុំជាអ្នកណា? តើខ្ញុំសមនឹងទទួលបានការស្រឡាញ់ទេ? តើខ្ញុំត្រូវស្រឡាញ់ទេ?»
«ខ្ញុំចង់ឃើញម៉ាក់ ខ្ញុំនឹកគាត់។ ខ្ញុំតែងលាក់ទុកមិនដែលបញ្ចេញទេ ខ្ញុំលាក់គ្រប់យ៉ាងក្នុងចិត្ត ខ្ញុំអស់សង្ឃឹមជាងអ្នកណាៗទាំងអស់»។
«ខ្ញុំពិបាកជាងអ្នកណាៗទាំងអស់។ ឈឺចាប់....អត់ទេ ខ្ញុំអាចឈឺចាប់ ខ្ញុំសមនឹងឈឺបែបនេះហើយ»។
ចុងបញ្ចប់ Hara ក៏សម្រេចបញ្ចប់ជីវិតខ្លួនឯងលែងស្ដាយ រហូតត្រូវបានគេប្រទះឃើញសាកសពក្នុងផ្ទះរបស់នាង កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩៕