- 2020-07-31 03:26:55
- ព័ត៌មាន
វីដេអូសម្ដែងបទ «Rain On Me» របស់តារាកំប្លែងជប៉ុនកំពុងផ្ទុះពេញ YouTube
- 2020-07-31 03:26:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូសម្ដែងបទ «Rain On Me» របស់តារាកំប្លែងជប៉ុនកំពុងផ្ទុះពេញ YouTube
ចន្លោះមិនឃើញ
តារាកំប្លែងជនជាតិជប៉ុន Naomi Watanable បានបង្កើតវីដេអូបទចម្រៀងសម្ដែង Cover បទ «Rain On Me» របស់ Lady Gaga និង Ariana Grande កាលពីពេលថ្មីៗនេះ និងកំពុងទទួលបានការចាន់អារម្មណ៍យ៉ាងខ្លាំង។
Watanable តារាជប៉ុនអាយុ ៣២ឆ្នាំនេះ បាននិយាយថា Lady Gaga ជាអ្នកដែលជម្រុញទឹកចិត្តនាង ឲ្យចាប់យកការតុបតែងខ្លួនបែប Cosplay នេះ។ នេះបើតាម Billboard បានបញ្ជាក់។
ក្រោយឃើញវីដេអូបទ «Rain On Me» ចេញផ្សាយកាលពីខែឧសភាកន្លងទៅ នាងស្រាប់តែផុសគំនិតចង់បង្កើតជាវីដេអូបទចម្រៀងត្រាប់តាមនេះ ហើយបានជ្រើសយកបេក្ខភាព America's Got Talent រដូវកាលទី១៤ គឺ Yuriyan Retriever មកសម្ដែងជាមួយតែម្ដង។
យ៉ាងណាមិញ វីដេអូនេះដែរបង្ហោះកាលពីថ្ងៃទី ២៥ ខែកក្កដា ហើយមកដល់ថ្ងៃទី៣១ ខែកក្កដានេះ វាមានអ្នកចូលមើលជាង ៦លានដងហើយ៕
ទស្សនាវីដេអូខាងក្រោម៖
វីដេអូដើមរបស់ Lady Gaga និង Ariana Grande