- 2020-08-11 06:16:05
- ព័ត៌មាន
រម្លឹកពេល Dingdong សុំ Marian រៀបការកាល៦ឆ្នាំមុន នៅតែជាប់ជាប្រវត្តិសាស្ត្រតារាហ្វីលីពីន
- 2020-08-11 06:16:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រម្លឹកពេល Dingdong សុំ Marian រៀបការកាល៦ឆ្នាំមុន នៅតែជាប់ជាប្រវត្តិសាស្ត្រតារាហ្វីលីពីន
ចន្លោះមិនឃើញ
ពេលវេលាចេះតែកន្លងហួសទៅឥតឈប់ បន្សល់ត្រឹមអនុស្សាវរីយ៍ដែលគ្រប់គ្នាបានជួបប្រទះនាពេលកន្លងមក។ រឿងឈឺចាប់ជារឿងមួយធ្វើឲ្យយលងចាត់ទុកជាមេរៀនជីវិត ប៉ុន្តែពេលជួបរឿងល្អៗនោះអាចនិយាយថា វាជាកាដូមិនអាចកាត់ថ្លៃបានឡើយ។
តួយ៉ាងកាលពីថ្ងៃទី ០៩ ខែសីហា គឺជាខួប ៦ឆ្នាំនៃពេលដ៏រំភើបរបស់គូស្នេហ៍តារាហ្វីលីពីន Dingdong Dantes និង Marian Rivera ខណៈខាងប្រុសសុំខាងស្រីរៀបការផ្ទាល់លើកញ្ចក់ទូរទស្សន៍។
វីដេអូនេះនៅតែជាវីដេអូពិសេស និងមិនអាចបំភ្លេចបានសម្រាប់អ្នកគាំទ្រទាំងអស់ ហើយក៏ជាពេលវេលាមានន័យមិនអាចបរិយាយបានសម្រាប់គូស្នេហ៍ ១គូនេះដែរ។
មកដល់ឆ្នាំ ២០២០ ពេលវេលាដ៏អស្ចារ្យនេះមានអាយុកាល ៦ឆ្នាំហើយ ហើយពេលនេះ Dngdong និង Marian ក៏មានកូនប្រុសស្រីជាមួយគ្នា ២នាក់ដែរ សុទ្ធតែជាក្មេងគួរឲ្យស្រឡាញ់។ ទោះបីការហើយច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែចំណងស្នេហារបស់អ្នកទាំង ២នៅតែរឹងមាំ និងមានក្ដីសុខបំផុតដូចពេលស្រឡាញ់គ្នាដំបូង៕