• 2020-08-14 02:53:08
  • ព័ត៌មាន

មិន​ចុះ​ញ៉ម ព្រីម លីហ្សា ចេញ​មុខ​មក​បង្ហាញ​ឈុត "ភាព​រឹង​មាំ​របស់​នារី"

  • 2020-08-14 02:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខុស​ប្លែក​ពី​ប្រមាណ​ជាង​១​មុន​ដែល​មិន​សូវ​អើពើ​នឹង​រឿង​សិល្បៈ មក​ដល់​មួយ​រយៈ​ចុង​ក្រោយ​នេះ ព្រីម លីហ្សា បាន​ចេញ​មុខ​បន្ត​បន្ទាប់​បង្ហាញ​ពី​អ្វី​ដែល​ជា​ខ្លួន​នាង នោះ​គឺ​ការ​និយម​សិល្បៈ​សិចស៊ី បង្ហាញ​សំលៀកបំពាក់ Brand Brand ដែល​ក្នុង​នោះ​ក៏​មាន​ការ​គាំទ្រ និង​ការ​រិះគន់។ យ៉ាងណា​នាង​នៅ​តែ​បន្ត​អ្វី​ជា​ចំណូល​ចិត្ត​របស់​ដដែល ដូច​ជា​ពេល​នេះ​នាង​បាន​ចេញ​មក​បង្ហាញ​ឈុត "រឹង​មាំ​របស់​នារី"។

លីហ្សា បាន​បញ្ចេញ​ឈុត​ថ្មី​មួយ​ បន្ទាប់​ពី​ការ​បង្ហាញ​ពី Fashion របស់​នាង​កន្លង​មក ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន បើ​ទោះ​ក្នុង​នោះ​ទាំង​ការ​គាំទ្រ និង​ការ​រិះគន់​នៅ​លាយ​ឡំ​គ្នា​ក៏​ដោយ។ ឈុត​នេះ លីហ្សា ស្លៀក​ចូល​គ្នា​នូវ​សំពត់ និង​អាវ​ធំ​ពណ៌​បៃតង​ចាស់ គ្រប​ពី​លើ​អាវ​ក​ឌុប​ពណ៌​ខ្មៅ ក្រវាត់​ក​ពណ៌​ដូច​អាវ​ក្រៅ។ នេះ​ហើយ​ដែល​តារា​ស្រី អះអាង​ថា គឺ​ជា​ឈុត​បង្ហាញ​ពី​មោទកភាព​របស់​ស្ត្រី។

"នេះ​ក៏​ជា​ពណ៌​សម្លៀក​បំពាក់​មួយ​ក្នុង​ចំណោម​ពណ៌​សំលៀកបំពាក់​ជា​ច្រើន​ដែល​បង្ហាញ​ពី​ភាព​រឹងមាំ​របស់​ស្ត្រី​សម័យ​ថ្មី" ​ម្ចាស់​​ពាន​​​​​ប្រជាប្រិយភាព​​​នៃ​កម្មវិធី​អាណា​ចក្រ​តារា ជំនាន់​ទី​២ បាន​សរសេរ​ភ្ជាប់​មក​ជាមួយ។ ព្រម​ជាមួយ​គ្នា ប្រិយមិត្ត​របស់​នាង​ជា​ច្រើន ក៏​បាន​ចូល​មក​សាទរ"។

បន្ទាប់​ពី​នោះ​មក​ទៀត តារា​ស្រី​និយម Fashion របស់​កម្ពុជា​រូប​នេះ ក៏​បាន​បន្ត​មក​បង្ហាញ​ឈុត​ថ្មី​ទៀត ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ភាព​សិចស៊ី​ជាង​បន្តិច។ តារា​ស្រី​វ័យ ២៧​ឆ្នាំ នៅ​តែ​បញ្ជាក់​ថា នេះ​ជា Fashion ផ្ទាល់​ខ្លួន​របស់​នាង ហើយ​ថា ទម្រាំ​បាន​ដូច​អ្វី​ដែល​ប្រិយមិត្ត​បាន​​ឃើញ អ្វី​ៗ​គឺ​មិន​ងាយ​ស្រួល​ឡើយ។ នាង​ថា "ដូច​ជា​ខ្ញុំ​បាន​និយាយ​កន្លង​មក​អញ្ចឹង​ការ​ដែល​យើង​រៀប​ចំ​ឈុត​សំលៀកបំពាក់​អោយ​មើល​ទៅ​មាន​ភាព​ស្រស់​ស្អាត​វា​ជា​រឿង​មួយ​ដែល​ងាយ​ តែ​ការ​ដែល​យើង​រៀប​ចំ​ឈុត​សំលៀកបំពាក់​អោយ​មើល​ទៅ​មាន​ភាព​ប្លែក​ភ្នែក​ខ្លាំង​ទើប​វា​ជា​រឿង​ដែល​ពិបាក!”។

លីហ្សា បន្ត​ថា នាង​នៅ​តែ​ចង់​បង្ហាញ​ទៅ​កាន់​ប្រិយមិត្ត​ពី​ចំណុច​សំខាន់​នៃ​ការ​រៀប​ចំ​សំលៀកបំពាក់​អោយ​មើល​ទៅ​មាន​ភាព​ប្លែក​ភ្នែក​ខ្លាំង មិន​មែន​គ្រាន់​តែ​ស្លៀកពាក់​តែ​បាន​ៗ​នោះ​ទេ។ "បំពេញ​ការងារ​នៅ​ក្នុង​វិស័យ Fashion មិន​មែន​ត្រឹម​តែ​ជា ការ​ថត​រូប​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​នោះ​ទេ ក៏​ប៉ុន្តែ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​រៀប​ចំ​សំលៀកបំពាក់​ឱ្យ​មាន​ភាព​ប្លែក​ភ្នែក ហើយ​យើង​ក៏​ត្រូវ​តែ​ជា​អ្នក​ដែល​យល់​អំពី​វិស័យ fashion ឲ្យ​កាន់​តែ​ច្បាស់​ដូច​គ្នា​ដែរ"។

ជា​ចុង​ក្រោយ តារា​ស្រី​សូម​ថ្លែង​អរគុណ​ ដល់​ប្រិយមិត្ត​ទាំង​ឡាយ ដែល​បាន​យល់​អំពី​អ្វី​ដែល​នាង​បាន និង​កំពុង​ធ្វើ​៕

អត្ថបទ៖ ទារិកា

មតិយោបល់