
- 2020-08-21 02:00:00
- ព័ត៌មាន
ចរិតពិតសមាជិក EXO យ៉ាងណាពេលនេះដឹងច្បាស់ហើយ ចេញពីមាត់អ្នកចាត់ការផ្ទាល់
- 2020-08-21 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចរិតពិតសមាជិក EXO យ៉ាងណាពេលនេះដឹងច្បាស់ហើយ ចេញពីមាត់អ្នកចាត់ការផ្ទាល់
ចន្លោះមិនឃើញ
ក្រៅពីរូបរាងសង្ហាគួរឲ្យស្រឡាញ់ ទឹកដមសម្លេងពីរោះផ្សេងៗគ្នា ក្បាច់រាំស្វាហាប់ និងសមត្ថភាពសម្ដែង អ្នកគាំទ្រភាគច្រើនក៏ពេញចិត្តពេញថ្លើមនឹងចរិតរបស់សមាជិក EXO ម្នាក់ៗដែរ។
ប៉ុន្តែមិនមែនបានន័យថាគ្រប់គ្នា សុទ្ធតែស្គាល់ EXO ច្បាស់ដែរ ប៉ុន្តែអរគុណដល់អ្នកចាត់ការទូទៅរបស់ក្រុមនេះដែលបានបង្ហើបពីចរិតពិតរបស់សមាជិកម្នាក់ៗ ក្រោយពីពួកគេបានធ្វើការជិតដិតជាមួយ EXO រយៈពេលកន្លងមក។ តើសមាជិកទាំង ៩មានអត្តចរិតបែបណាខ្លះ យោងតាម Manager?៖
១. Xiumin
ផ្អែកតាមអ្នកចាត់ការ Lee Seung Hwan អាថ៌កំបាំងរបស់ Xiumin តែងមើលថែខ្លួនឯងបានល្អណាស់ មិនត្រូវការជំនួយ និងមិនឲ្យអ្នកណាដឹង។ បើបានឃើញរូបមុនចេញមុខលើសិល្បៈជាផ្លូវការ អ្នកប្រាកដជាបានដឹងថាមុខរបស់ Xiumin សម្បូរសាច់ និងប៉ោងកម្រិតណា ប៉ុន្តែដោយសារការតាំងចិត្ត ដាក់កម្រិតលើខ្លួនឯងក្នុងការងហាត់យករាងវិញ Xiumin ក៏បានក្លាយជាបុរសសង្ហារាងគួរឲ្យស្រឡាញ់។ មិនត្រឹមតែប៉ុណ្ណោះ សមាជិកម្នាក់នេះ ខិតខំអស់ពីចិត្តពីកាយក្នុងការធ្វើអ្វីមួយជូនចំពោះអ្នកគាំទ្រ។
ពាក្យក្នុងចិត្តរបស់ក្រុមអ្នកចាត់ការចំពោះ Xiumin៖ «បងធំ Xiumin! ជារឿងរំភើបណាស់ដែលអ្នកចេះបោះជំហានទៅមុខស្វែងរកដំណោះស្រាយណាមួយ ពេលណាដែលបញ្ហាកើតមានឡើង និងការចេះរៀបចំអត្តចរិតល្អទៅកាន់អ្នកចាត់ការ និងក្រុមការងារ។ ខ្ញុំសង្ឃឹមថា អ្នកនឹងរក្សាអ្វីទាំងអស់នេះជាប់ខ្លួនអ្នក និងបន្តធ្វើជាមនុស្សកក់ក្ដៅបែបនេះរហូត»។
២. Suho
សម្រាប់ Suho វិញ លោក Lee Seung Hwan បាននិយាយថា Suho គឺជាមេក្រុមដ៏ល្អម្នាក់។ លោកប្រៀបដូចជាម្ដាយម្នាក់ដែលតែងនិយាយច្រំដែលៗដាក់សមាជិក (ប៉ុន្តែក្នុងន័យល្អ)។ លោកតែងប្រាប់សមាជិកទាំងអស់ពីរឿងត្រឹមត្រូវដែលគួរធ្វើ។ ពេលខ្លះ សមាជិកលាន់មាត់ថា «កុំរអ៊ូច្រំដែលដាក់ខ្ញុំ» ធ្វើឲ្យ Suho ដើរចេញស្ងាត់ៗ។ ទោះជាពូកែនិយាយដដែលៗមែន ប៉ុន្តែមេក្រុមរូបនេះតែងដើរទៅរកសមាជិកដែលកំពុងពិបាកចិត្ត និងលួងលោមដោយភាពកក់ក្ដៅបំផុត។ គ្រប់ពេលមានបញ្ហា Suho នេះឯង ដែលតែងជួយសម្រួល និងដោះស្រាយសស្ថានភាពតានតឹងទាំងនោះឲ្យប្រសើរឡើងវិញ។
តាមសម្ដីអ្នកចាត់ការ Suho អ្នកស័ក្ដិសមជាមេក្រុមដ៏ល្អបំផុត។ លោកស្រឡាញ់ក្រុម និងយកចិត្តទុកដាក់ មើលថែពួកគេគ្រប់ពេល។ក្រុមការងារនឹងនៅបន្តការគាំទ្រក្ដីសុបិន និងជោគជ័យរបស់ Suho គ្រប់ពេល និងរហូតតទៅ។
៣. Lay
អ្នកចាត់ការដដែលក៏បានបង្ហើបដែរថា៖ «Lay តែងតែខំហ្វឹកហាត់ជានិច្ច។ ពេលលោកផ្ដោតលើតន្ត្រីពេក លោកថែមទាំងភ្លេចដេកពួនទៀត។ Lay ជាសមាជិកដែលប្រឹងប្រែងខ្លាំង និងជាអ្នកដែលដេកគិតដើរគិតរកវិធីយ៉ាងណាភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកគាំទ្រតាមរយៈតន្ត្រី។ ជាពិសេស លោកតែងស្វាគមន៍ សាទរ និងគោរពមនុស្សគ្រប់គ្នាបានយ៉ាងល្អបំផុត»។
៤. Baekhyun
Baekhyun ជាអ្នកដែលពួកែលេងសើច។ លោកជាមនុស្សម្នាក់ដែលចូលចិត្តបង្កភាពសប្បាយរីករាយប្រចាំក្រុម។ ញយដងណាស់ Baekhyun តែងត្រូវ Suho ស្រែកថាឲ្យ ដោយសារចូលចិត្តលេងរញ៉េរញ៉ៃពេក។ ប៉ុន្តែយ៉ាងណា ក៏ Baekhyun នៅតែមានចរិតម៉ឺងម៉ាត់ពីក្នុងខ្លួន។ អ្នកប្រាកដជាឧស្សាហ៍ឃើញ Baekhyun អង្គុយចុះ ពិភាក្សាស៊ីជម្រៅជាមួយនឹងមនុស្សជុំវិញខ្លួនហើយ។ នេះបើតាមសម្ដីរបស់អ្នកចាត់ការ Lee។
Baekhyun ខំតស៊ូផ្សងវាសនាខ្លាំងក្នុងវិស័យសម្ដែង។ ទោះរវល់យ៉ាងណា ក៏លោកចំណាយកម្លាំងកាយចិត្ត ខំសម្ដែង ខំត្រៀមសម្រាប់ព្រឹត្តិការណ៍ប្រគំតន្ត្រីស្របពេលតែមួយជាមួយគ្នា មិនដែលត្អូញឡើយ។
៥. Chen
ធម្មជាតិរបស់ Chen ជាមនុស្សដែល Cute បំផុត។ លោកគឺជាសមាជិកដែលមានកម្លាំងច្រៀងក្នុងខ្លួនខ្លាំងបំផុត ជាពិសេសពេលជាន់ឆាក តែឲ្យតែពេលចុះពីលើឆាក លោកប្រែមកជាយុវជន Chen គួរឲ្យស្រឡាញ់វិញ។ លោកតែងធ្វើឲ្យក្រុមការងារទាំងអស់មានអារម្មណ៍កក់ក្ដៅណាស់ពេលណាដែលបាននៅក្បែរ។
Chen ជាមនុស្សដែលមានសីលធម៌ពេញខ្លួន ជាអ្នកតែងចែករំលែកគំនិតវិជ្ជមានល្អៗជាមួយសមាជិកជានិច្ច។
៦. Chanyeol
ផ្អែកតាមអ្នកចាត់ការ Chanyeol ទម្លាប់ដេកបើកភ្នែក។ មានម្ដងលោកធ្លាប់ធ្វើឲ្យអ្នកចាត់ការភ្ញាក់ ពេលឃើញលោកអង្គុយក្នុងបន្ទប់រង់ចាំ ដោយបើកភ្នែកក្រឡង់។ ពេលអ្នកចាត់ការនិយាយជាមួយលោក តែបែរជាគ្មានការឆ្លើយតប ដល់ដើរទៅជិតទើបដឹងថា តាមពិត Chanyeol កំពុងដេក។
Chanyeol ក៏ជាអ្នកពូកែលេងសើចដែរ ហើយក៏ជាអ្នកបានរកឃើញភាពជោគជ័យ ដោយការបន្ថែមមហិច្ចតាផ្នែកតន្ត្រី ដើម្បីឲ្យសម្រេចបានលទ្ធផលដូចពេលនេះ។ សង្ឃឹមថា អ្នកគាំទ្រនឹងបន្តស្រឡាញ់គាំទ្រអ្នកជារៀងរហូត។
៧. D.O
ដូចអ្នកគាំទ្រជាច្រើនបានដឹងរួចមកហើយថា D.O ពូកែធ្វើម្ហូបយ៉ាងណា។ អាចនិយាយបានថានេះជាថឲដុងពីកំណើតរបស់លោក ហើយពិតណាស់ពេលនៅផ្ទះលោកនេះហើយជាអ្នកចម្អិនម្ហូបឲ្យសមាជិកញ៉ាំ និងតែងធ្វើឲ្យបងប្អូនរួមក្រុមបានសើចសប្បាយរហូតទៀតផងទៅតាមចរិតរបស់លោក។
អ្វីដែលអ្នកចាត់ការពេញចិត្តខ្លាំងគឺ សមត្ថភាពសម្ដែង និងសមត្ថភាពលើឆាកតន្ត្រី។ មិនត្រឹមតែប៉ុណ្ណោះ គ្រប់គ្នាពិតជាស្ញប់ស្ញែងនឹងចរិតមនចេះរអ៊ូរបស់លោកណាស់។
៨. Kai
អាថ៌កំបាំងរបស់ Kai គឺមានចរិត ២ខុសគ្នា។ ពេលសម្ដែងលើឆាក Kai សិចស៊ី សម្ដែងពេញដោយថាមពលស្ទើរមិនគួរឲ្យជឿ។ ប៉ុន្តែចុះដល់ក្រោមឆាកភ្លាម Kai គឺជាយុវជនម្នាក់ដែលស្លូតបូតគួរឲ្យស្រឡាញ់ ចូលចិត្តលេងសើចជាមួយគេឯងទៀត។ ចរិត Cute គឺមានក្នុងខ្លួន Kai តាំងពីកំណើត។
មនុស្ស Kai ជាអ្នកដែលបារម្ភនឹងការសម្ដែងខ្លាំងបំផុត និងតែងដាក់ចិត្តកាយសម្ដែងឲ្យបានល្អ មិនខ្លាចហត់ឬលំបាកឡើយ។ គ្រប់គ្នាពិតជាមានមោទនភាពណាស់ ពេលឃើញការរីកចម្រើនរបស់ Kai ហក់ឡើងលឿនបែបនេះ។ ជាមួយគ្នានោះ ក្រុមកាងារក៏ចង់ឲ្យសមាជិកម្នាក់នេះថែសុខភាពខ្លួនឲ្យបានច្រើនផងដែរ។
៩. Sehun
មិនឲ្យខុសងារជា Maknae ទេ ព្រោះថាចរិតពិត Sehun នៅតែជាក្មេងប្រុសដដែល។ នៅក្រៅ គ្រប់គ្នាមើលមកលោក ចរិតចាស់ទុំដូចបងៗរួមក្រុម ប៉ុន្តែមែនទែនទៅ Sehun នៅតែជាក្មេង។ បេះដូងរបស់លោកក្មេងខ្ចី ដូចនេះទើបពេលខ្លះមានរឿងអី លោកតែងលួចយំតែងឯង ហើយជាអ្នកដែលស្រឡាញ់ បារម្ភសមាជិកខ្លាំងជាងអ្នកណាទាំងអស់ តែមិនដែលបង្ហាញឡើយ។
ក្រុមការងារភ្ញាក់ផ្អើលណាស់ ពេលឃើញ Sehun ធំលូតលាស់លឿន ថែមទាំងមានចរិតស្លូតបូតទៀត។ ក្រៅពីនេះ គ្រប់គ្នាក៏សប្បាយចិត្តនឹងការខិតខំប្រឹងប្រែង និងសង្ឃឹមថាកូនពៅ EXO នឹងក្លាយជាតារាដ៏ជោគជ័យនៅពេលអនាគត៕