• 2020-08-26 03:46:42
  • ព័ត៌មាន

ការប្រគំតន្ត្រី Soundwave វិលវិញជាថ្មី បង្ហាញការសម្ដែងអស្ចារ្យមិនអាចរំលង

  • 2020-08-26 03:46:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រគំ​តន្ត្រី​ Soundwave តែង​តែ​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​សិល្បករ​ក្នុង​ស្រុក​ និង​សិល្បករ​ពន្លក​ថ្មី​ ក្នុង​គោល​បំណង​ចង់​ចូលរួម​ថែរក្សា​ និង​លើក​តម្កើន​វិស័យ​សិល្បៈ​នៅ​កម្ពុជា ហើយ​ចង់​ផ្ដល់​នូវ​អ្វី​ថ្មីៗ​ដល់​អ្នក​ដែល​តែងគាំទ្រនូវស្នាដៃបង្កើតថ្មី។ ដោយឡែកឆ្នាំនេះព្រោះតែជំងឺរាតត្បាត Covid-19 ក្រុមការងារ​នៅតែ​សម្រេច​បន្ត​ធ្វើការ​ប្រគំ​តន្ត្រី​នេះ​ដដែល​ ប៉ុន្តែធ្វើបែប​ឌីជីថល​វិញ​ម្ដង។

បន្ទាប់ពីការសិក្សានិងហ្វឹកហាត់អស់រយៈពេលជាច្រើនខែមក ក្រុមការងារ​ផលិត​បាន​សម្រេច​នូវ​អាល់ប៊ុម​ដែល​មាន​ចម្រៀង​ ១១​បទ​ ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​សិស្ស​ជំនាន់​ទី២​របស់​ The Sound Initiative Music Academy ដោយ​មាន​ការ​ចូលរួម​គាំទ្រ​ពី​ស្ថានទូត​អង់គ្លេស​ភ្នំពេញ។

ពួកគេ​បាន​បង្កើត​នូវ​ឌីជីថល​ខនសឺត​មួយក្រោមប្រធានបទ “តន្ត្រី​តាម​សម័យ​កាល​ Music Through Time” ដែល​មាន​ការ​រចនា​ជាមួយ​នឹង​ឆាក​បួន​ប្រភេទ​ខុស​គ្នា​ ហើយ​ក៏​មាន​ការ​ចូលរួម​គាំទ្រ​ពី​ Pleng by Smart និង Realme ផង​ដែរ។

លោក Euan Gray ដែល​ជា​ Music Director របស់ The Sound Initiative បាន​និយាយ​ថា៖ “ ការផលិត និង​សម្ដែង​បទចម្រៀង​ Original គឺ​ជា​ការ​ប្រកួត​ប្រជែង​ដ៏​ពិបាក​មួយ​ ហើយ​ក៏​ជា​សមិទ្ធផល​ដ៏​វិសេសវិសាល​មួយផង​ដែរ​ សិល្បករ​ និង​ផលិតករ​ដែលជា​សិស្ស​ជំនាន់​ទី ២ ​នៃ​កម្មវិធី​សិក្សា​របស់​យើង​សុទ្ធ​តែ​ជា​ អ្នក​មាន​សមត្ថភាព​ និង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​ដោយ​ ពួក​គាត់​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផលិត​បទ​សម្រាប់​អាល់ប៊ុម​មួយ​នេះ​ណាស់ ដែល​បទ​ចម្រៀង​នីមួយៗ​សុទ្ធ​តែ​មាន​បង្កប់​អត្ថន័យ​រៀងៗ​ខ្លួន”។

The Sound Initiative (TSI) បណ្ដុះបណ្ដាលសិល្បករដែលមានសមត្ថភាពនិងផ្ដល់បទពិសោធន៍ឲ្យពួកគាត់ ដើម្បីចូលរួម​ចំណែកក្នុងការពង្រឹងឲ្យវិស័យសិល្បៈក្នុងស្រុកកាន់តែរីកចម្រើនឡើង។ ហើយបេសកកម្មរបស់យើងគឺចង់ឃើញសិល្បករគ្រប់រូបអាចរកចំណូលបានតាមរយៈស្នាដៃបង្កើតថ្មីនឹងបន្តរីកដុះដាលរហូត។

គួរ​ដឹង​ដែរ​ថា កម្មវិធីសិក្សានេះទទួលបានការគាំទ្រខ្លាំង ហើយ​ក៏​នឹង​នៅតែបន្តទៅមុខ។ ដូចកាលពីឆ្នាំទី១ នៃ​វគ្គសិ​ក្សា​មាន​សិល្បករច្រើនជំនាញខុសគ្នា បាន​ទទួលយកវគ្គ​បណ្ដុះបណ្ដាល ដែល​មាន​ដូច​ជា​ អ្នក​ចម្រៀង​ អ្នក​និពន្ធ​បទ​ភ្លេង​ និង​ អ្នក​និពន្ធ​ទំនុក​ច្រៀង។

នៅឆ្នាំ ២០១៩ កម្មវិធីសិក្សានេះ​ក៏ត្រូវ​បានពង្រីកបន្ថែម​ ដោយមាន​ផ្នែក​សម្ដែង​ និងផ្នែក​បច្ចេកទេស​ខាង​តន្ត្រី ដែលមានដូចជា Audio Engineering និង Music Technology ហើយ​ក្រុមការងារក៏​បាន​សម្រេចនូវ​ Studio លំដាប់​ស្ដង់ដារ​មួយ​ក្នុង​ឆ្នាំ​ ២០២០ នេះដែរ។ Studio នេះ​គឺ​បង្កើត​ឡើង​ក្នុង​គោលបំណង​ផ្ដល់​ឱកាស​ដល់​អ្នក​រាល់​គ្នា​ដែល​មាន​បំណង​ចង់​ Record បទចម្រៀង​ ឬ​​អាល់ប៊ុម​ទាំងមូល​បាន​ជាមួយ​នឹង​ឧបករណ៍​ថត​សម្លេង​ដ៏​ល្អ​មួយ​នៅ​ក្នុង​ទីក្រុងភ្នំពេញ៕

អត្ថបទ៖ យី សុធារី

មតិយោបល់