- 2020-09-01 03:45:54
- ព័ត៌មាន
មកដឹងតម្លៃខ្លួនខ្ពស់ៗរបស់ គូស្នេហ៍តារាថៃពេលចូលរួមកម្មវិធីរួមគ្នាម្ដងៗ
- 2020-09-01 03:45:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃខ្លួនខ្ពស់ៗរបស់ គូស្នេហ៍តារាថៃពេលចូលរួមកម្មវិធីរួមគ្នាម្ដងៗ
ចន្លោះមិនឃើញ
ភាពល្បីល្បាញចេះតែហក់ឡើង រីឯតម្លៃខ្លួនរបស់បុគ្គលមានឈ្មោះបោះសំឡេងនោះក៏នឹងកាន់តែតែខ្ពស់ទៅតាមនោះដែរ។ ដូចតារាថៃខាងក្រោម សុទ្ធសឹងជាប់ឈ្មោះជាកំពូលតារាប្រចាំប្រទេស ហើយគ្រប់គ្នាក៏ជ្រាបស្រាប់ថា ពួកគេទាំងនេះក៏មានគូស្នេហ៍ជាអ្នកល្បីដូចគ្នា ដូច្នេះវាក៏ជាឱកាសពិសេសសម្រាប់ពួកគេដែលត្រូវបានគេអញ្ជើញចូលរួមកម្មវិធីផ្សាយផលិតផលផ្សេងៗទាំងគូៗ។
បើផ្អែកតាមព័ត៌មានពី Thairath TV បានបង្ហាញពីតម្លៃខ្លួនរបស់ពួកគេពេលចូលរួមកម្មវិធីជាមួយគ្នាដូចខាងក្រោម៖
១. Nadech Kugimiya និង Yaya Urassaya
គូស្នេហ៍កំពូលតារាប្រចាំប្រទេសថៃ ១គូនេះរកបានដល់ទៅ ៩០០ ០០០បាត (ខ្ទង់ ២៩ ០៣៨ដុល្លារ) ពេលពួកគេចូលរួមកម្មវិធីជាមួយគ្នា។
២. Toon Artiwara និង Koy Rachwin
Toon និង Koy រកបាន ៨៥០ ០០០បាត (ខ្ទង់ ២៧ ៤២៨ដុល្លារ) ក្នុង១កម្មវិធី។
៣. Weir Sukollawat និង Bella Ranee
គូស្នេហ៍នេះវិញ ពេលចូលរួមកម្មវិធីទាំងគូ ពួកគេមានតម្លៃខ្លួន ៨០០ ០០០បាត (ខ្ទង់ ២៥ ៨១១ដុល្លារ)។
៤. Mark Prin និង Kimmy Kimberley
ចូលដល់ ១គូនេះវិញមានតម្លៃខ្លួន ៦០០ ០០០បាត (ខ្ទង់ ១៩ ៣៦០ដុល្លារ)។
៥. Ter Chantavit និង Mai Davika
Ter និង Mai មានតម្លៃខ្លួន ៥០០ ០០០បាត (ខ្ទង់ ១៦ ១៣៣ដុល្លារ)។
៦. Mik Thongraya និង Bow Maylada
បើពួកគេទៅកម្មវិធីអ្វីមួយទាំងគូ នោះតម្លៃខ្លួនគឺ ២០០ ០០០បាត (ខ្ទង់ ៦ ៤៥២ដុល្លារ)៕