• 2020-09-08 03:27:22
  • ចម្រៀង

តម្រុយកាន់តែច្បាស់ពីតម្លៃខ្លួនរបស់​​ សីម៉ា ក្នុងការចេញថត ឬច្រៀងក្រៅស្ទូឌីយោម្ដងៗ

  • 2020-09-08 03:27:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Navatra ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផលិតកម្ម​ខ្នាត​យក្ស​នៅ​កម្ពុជា ព្រោះ​ផលិតកម្ម​នេះ ហាន​ចាយ​លុយ​ច្រើន​លើ​ការ​ផលិត​បទ​ចម្រៀង និង​ផ្ដល់​កម្រៃ​ដល់​តារា​ចម្រៀង​ម្នាក់ៗ​ក៏​មិន​តិច​ដែរ​នោះ។

តម្លៃ​ខ្លួន​ចេញ​ថត ឬ​ច្រៀង​ក្រៅ​ស្ទូឌីយោ​របស់​ផលិតកម្ម​មួយ​នេះ ក៏​ត្រូវ​គេ​វាយតម្លៃ​ថា​មាន​តម្លៃ​ខ្លួន​មិន​ណយ​ដែរ ប៉ុន្តែ​តាម​ការ​បញ្ជាក់​របស់​តារា​ចម្រៀង​ពី​ផលិតកម្ម​នេះ ថា​វា​មិន​ថ្លៃ​ដូច​ការ​គិត​ឡើយ។

តន់ ច័ន្ទសីម៉ា ធ្លាប់​បង្ហើប​ប្រាប់ Sabay ក្នុង​ឱកាស​ដែល​កញ្ញា​ចូល​រួម​ក្នុង​កម្មវិធី​អបអរ​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ចូល​ទៅ​រួម​រស់​ក្នុង​គ្រួសារGalaxy ថា កញ្ញា​រីករាយ និង​ស្វាគមន៍​គ្រប់​ម្ចាស់​កម្មវិធី​ដែល​មាន​បំណង​ហៅ​កញ្ញា​ចេញ​ទៅ​ច្រៀង ហើយ​កញ្ញា​ក៏​រីករាយ​ក្នុង​ការ​ចេញ​ច្រៀង​ដែរ ឲ្យ​តែ​មាន​ការ​អនុញ្ញាត​ពី​អ្នក​គ្រប់គ្រង ហើយ​តាម​ដឹង​ការ​ចេញ​ច្រៀង​ម្ដង​ៗ​មិន​ថ្លៃ​ដូច​ការ​គិត​ខ្លះ​ឡើយ។

សីម៉ា៖"សម្រាប់​ឥឡូវ​នេះ​ខ្ញុំ​ទទួល​បាន​កម្មវិធី​តាម​ទូរទស្សន៍ និង Eventជា​បន្តបន្ទាប់​ហើយ សម្រាប់​តម្លៃ​វិញ ខ្ញុំ​គិត​ថា​មិន​ថ្លៃ​រហូត​ដល់​បងប្អូន​ទទួល​យក​អត់​បាន​នោះ​ទេ ព្រោះ​អ្នក​ខ្លះ​មិន​ទាន់​ចូល​ទាក់ទង​ផង​ក៏​គិត​ថា​ថ្លៃ​បាត់​ទៅ​ហើយ"។

ត្បិត​ថា​តារា​ចម្រៀង​វ័យ​ក្មេង រូប​ស្រស់​សោភា​រូប​នេះ មិន​បាន​បញ្ជាក់​ពី​តម្លៃ​ខ្លួន​ក្នុង​ការ​ចេញ​ថត ឬ​ច្រៀង​ជាក់​លាក់ ប៉ុន្តែ​តម្លៃ​ខ្លួន​របស់​នាង​មិន​ថ្លៃ​ដូច​ពាក្យ​ចចាមអារ៉ាម​កាល​ពី​ពេល​កន្លង​ទៅ​នោះ​ទេ។ ជាក់​ស្ដែង​រឿង​ល្បី​ថា រូប​នាង និង​ខេម ចេញ​ថត​ម៉ូត​ឲ្យ​សម្អាងការ​មួយ​នៅ​រាជធានី​ភ្នំពេញ មាន​តម្លៃ​ខ្លួន​រហូត​ដល់​២​ម៉ឺន​ដុល្លារ​នោះ មិន​មែន​ជា​ការពិត​ទេ។

តារា​ចម្រៀង​ជួរមុខ​របស់​ផលិតកម្មGalaxy Navatra តន់ ច័ន្ទសីម៉ា ចាប់​ផ្ដើម​ល្បី​ខ្លាំង​ក្នុង​ឆ្នាំ​២០១៩ ក្រោយ​ពី​នាង មាន​កុងត្រា​ជាមួយ​ផលិតកម្ម​ខ្នាត​យក្ស​នេះ។ បទ​ដំបូង​ដែល​នាង​ច្រៀង ហើយ​ទទួល​បាន​ការគាំទ្រ​ច្រើន​នៅ​ក្នុង​ផលិតកម្ម​នេះ គឺ​បទ"បើ​មិន​ស្មោះ​ស្រឡាញ់​គ្នា​រក​ងាប់​អី"។ ក្រោយ​មក​ទៀត មាន​ដូច​ជា​បទ"ជំងឺ​ដាច់​លុយ" និង​បទ"មិត្ត​ប្រុស​ចេះ Marketing" ដែល​ធ្វើ​ឲ្យ​នាង​កាន់​តែ​ល្បី៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់