- 2020-09-08 03:59:44
- ព័ត៌មាន
ស្ងាត់សម្ដែងរយៈធំ ពេលនេះ Gong Yoo វិលមកវិញជាតួឯកធំក្នុងរឿងថ្មីរបស់ Netflix
- 2020-09-08 03:59:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់សម្ដែងរយៈធំ ពេលនេះ Gong Yoo វិលមកវិញជាតួឯកធំក្នុងរឿងថ្មីរបស់ Netflix
ចន្លោះមិនឃើញ
បន្ទាប់ពីសម្រាកសម្ដែងភាពយន្តភាគរយៈពេលជាយូរមក ពេលនេះតារាសម្ដែង Gong Yoo កំពុងត្រៀមខ្លួនវិលមកវិញហើយជាមួយនឹងរឿងថ្មី ដែលជាស៊េរីរឿងរបស់ Netflix។
តាមព័ត៌មាន រឿងថ្មីនេះមានការចូលរួមសម្ដែងជាតួសំខាន់ដោយ Gong Yoo, Bae Doona និង Lee Joon ស្របពេល Jung Woo Sung នឹងប្ដូរតួនាទីជាផលិតករក្នុងរឿងនេះ។
«Sea of Silence» គឺជាភាពយន្តថ្មីដែលបង្ហាញមនុស្សមួយក្រុមដែលផ្សងព្រេងស្រាវជ្រាវរបកគំហើញថ្មីនៅភពថ្មី ក្រោយភពផែនដីរងការបំផ្លាញខ្ទេច ហើយធនធានធម្មជាតិត្រូវហិនហោចអស់។
Gong Yoo នឹងសម្ដែងជាតួ Han Yoonja ប្រធានក្រុមដែលដឹកនាំបេសសកម្មដ៏សែនគ្រោះថ្នាក់ជាមួយនឹងពត៌មានដែលមានកំណត់ក្នុងដៃ។ ប្រធានក្រុមម្នាក់នេះគិតគូរសុវត្ថិភាពក្រុមជាអាទិភាពខ្ពស់បំផុតសម្រាប់លោកដែលត្រូវការពារ ហើយលោកមិនស្ទាក់ស្ទើរឡើយក្នុងការប្រថុយគ្រោះថ្នាក់ដោយខ្លួនឯងជួយគ្រប់គ្នា។ ប៉ុន្តែដោយសារការងាររបស់លោកមួយនេះ បែរជាត្រូវប៉ះទង្គិចជាមួយនឹង Dr. Song Jian ដែលជាតួឯកស្រី (សម្ដែងដោយ Bae Doona) ទៅវិញ។
រីឯ Lee Joon វិញសម្ដែងជាតួប្រធានក្រុម Ryu Taeseok វិស្វករជំនាញ ដែលស្ម័គ្រចិត្តចូលរួមបេសសកម្មគ្រោះថ្នាក់នេះ ស្របពេលលោកជាមនុស្សដែលចូលចិត្តដឹង និងស្រាវជ្រាវអាថ៌កំបាំងគ្រោះថ្នាក់ចំពោះមុខ។
រឿងនេះដែរនឹងដឹកនាំផលិតដោយលោក Choi Hang Yong និពន្ធដោយ Park Eun Kyo និងចូលរួមផលិតដោយ Jung Woo Sung៕