• 2020-09-21 03:55:26
  • ព័ត៌មាន

ប្លែកពីតារាស្រីដទៃ! ព្រះកាយច័ន្ទ យកឪពុកធ្វើជាស្ពានសម្រាប់ឆ្លើយឆ្លងស្នេហា

  • 2020-09-21 03:55:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង រ៉ា សូនីតា ហៅ​ព្រះ​កាយ​ច័ន្ទ នៅ​តែ​យក​ឪពុក​ធ្វើ​ជា​រនាំង​ការពារ​ខ្លួន​ពី​ប្រុស​ព្រាន ឬ​បុរស​ណា​ដែល​មាន​បំណង​ចង់​លេងសើច​ជាមួយ​នាង ស្រប​ពេល​ដែល​មាន​សំណួរ​ជា​ច្រើន​ទៅ​កាន់​នាង ថា​តើ​ទៅ​ថ្ងៃ​អនាគត ព្រះ​កាយ​ច័ន្ទ​​ នឹង​ត្រូវ​ពឹង​លើ​ឪពុក​ជា​អ្នក​រើស​គូរ​ស្រករ​ឲ្យ ឬ​នាង​ចង់​មាន​សេរីភាព​រើស​ដៃគូ​ជីវិត​ដោយ​ខ្លួន​ឯង?

ចម្លើយ​ត្រូវ​បាន ព្រះ​កាយ​ច័ន្ទ បក​ស្រាយ​តាម​រយៈ Sabay ក្នុង​ឱកាស​ដែល​នាង​បាន​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នៅ​រោងភាពយន្ត Prime Cineplex រាជធានី​ភ្នំពេញ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា រឿង​គូស្រករ គឺ​ត្រូវ​ពឹង​លើ​ឪពុក​ទាំង​ស្រុង ព្រោះ​លោក​ជា​មនុស្ស​រឹងមាំ ហើយ​ធ្លាប់​ឆ្លងកាត់​បទ​ពិសោធន៍​នេះ​មុន។

ព្រះ​កាយ​ច័ន្ទ៖ "ខ្ញុំមានឪពុក​ដើរ​តាម ដូច​មាន​របង​ដ៏​រឹងមាំ​ដែល​ឃា​ឃាំង​បុរស​ណា​ដែល​គិត​ថា​ចង់​លេង​សើច​ជាមួយ​យើង អ៊ីចឹង​គាត់​អត់​ហ៊ាន​ចូល​មក​ទេ តែអ្នក​ដែល​ហ៊ាន​ចូល​មក​កាត់​ឪពុក​របស់​ខ្ញុំ បាន​ន័យ​ថា​ម្នាក់​ហ្នឹង​ច្បាស់​លាស់​ជាមួយ​ខ្ញុំ​ហើយ ប៉ុន្តែ​ខ្ញុំ​ស្វែង​រក​បុរសម្នាក់​ហ្នឹង​អត់​ទាន់​បាន"។

លោក ពៅ ច័ន្ទតារា ដែល​ជាឪពុករបស់ព្រះកាយច័ន្ទ ធ្លាប់អះអាងថា កន្លងទៅមានបុរសដែលមានមុខមានមាត់ក្នុងសង្គម និងលុយកាក់ ព្យាយាមទាក់ទងកូនលោក តែមិនបុរសនោះមិនស្ថិតនៅខ្លួនមួយឡើយ។ ប៉ុន្ដែសម្រាប់ព្រះ​កាយច័ន្ទវិញ ហាក់មិនអើពើលើរឿងនេះឡើយ។

រ៉ា សូនីតា ហៅ​ព្រះ​កាយ​ច័ន្ទ ដែល​ពេល​នេះ​មាន​វ័យ​២៥​ឆ្នាំ មិន​ទាន់​មាន​បុរស​ណា​ម្នាក់​ចូល​មក​ចែចូវ​តាមប្រពៃណី​នៅ​ឡើយ។ បច្ចុប្បន្ន ព្រះ​កាយ​ច័ន្ទ បាន​បើក​សាលា​សិល្បៈ​ដោយ​ខ្លួន​ឯង ហើយ​កេរ្តិ៍​ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ​ក៏​កាន់​តែ​ល្បី ក្រោយ​ពី​នាង​ប្រឡូក​ចូល​ក្នុង​អាជីព​សម្ដែង​តាំង​ពី​ឆ្នាំ​២០១៣ មក។ គិត​មក​ដល់​ចុង​ឆ្នាំ​២០២០ នេះ ព្រះ​កាយ​ច័ន្ទ ថត​រឿង​ភាគ​បាន​ជាង​១០​រឿង​ហើយ ដែល​រឿង​ភាគ​ច្រើន​បាន​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់