• 2020-09-30 03:59:39
  • ព័ត៌មាន

តើក្រុម K-Pop មានអ្នក Subscribe ច្រើនទាំងនេះ អាចកើបលុយបានប៉ុន្មានពី YouTube?

  • 2020-09-30 03:59:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមពិត​ទៅ​ YouTube មិន​ត្រឹម​តែ​ជា​កន្លែង​ដែល​ក្រុម​ K-Pop បង្ហោះ​វីដេអូ​បទ​ចម្រៀង​ប៉ុណ្ណោះទេ វា​ក៏ជា​កន្លែង​ដែល​តារាៗអាច​ផ្សារភ្ជាប់ទំនាក់ទំនង​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​នឹង​អ្នក​គាំទ្រ​របស់​ខ្លួន ហើយ​អ្វី​ដែល​សំខាន់​ នេះ​ក៏​ជា​ទី​ដែល​ម្ចាស់ Channel កើប​លុយ​បាន​ច្រើន​ដែរ។

ខាងក្រោម​នេះ​ជា​ចំណូល​ប៉ាន់ស្មាន​ របស់​ Channel តារា K-Pop ទាំង​ ១០​ បានពី​ផ្ទាំងពាណិជ្ជកម្ម YouTube បច្ចុប្បន្ន​នេះ (គិតត្រឹមខែកញ្ញា)៖

១០. TXT

គិត​ត្រឹមខែកញ្ញា ឆ្នាំ២០២០ TXT មាន​អ្នក​ Subscribe ដល់ទៅ​ ៤,៩៥លាននាក់ ធ្វើ​ឲ្យ​ Channel ក្រុម​នេះ​ក្លាយជា​ Channel មាន​អ្នក​ Subscribe ច្រើន​ជាងគេ​ទី ២២៧៩ ប្រចាំ​ពិភពលោក។ ចំនួន​មើល​សរុប​ ១៩៤លាន ដូចនេះ​តាម​ការ​ប៉ាន់ស្មាន​ក្រុម​នេះ​អាច​រក​បាន​ ៣៦៥ ០០០ដុល្លារ​ក្នុង​ ១ឆ្នាំពី​ផ្ទាំង​ពាណិជ្ជកម្ម​របស់​ YouTube។

៩. 2NE1

ចំនួន​អ្នក​ Subscribe មាន​ ៤,៩៦លាននាក់ និង​ចំនួន​ចូល​មើល​សរុប​ ១,៧៩ពាន់លានដង។ ឯចំណូល​ដែល​អាចទាញ​​បាន​ពី​ផ្ទាំង​ពាណិជ្ជកម្ម​ YouTube ក្នុង​ ១​ឆ្នាំ​គឺ ៤៧០ ០០០ដុល្លារ។

៨. GOT7

អ្នក​ Subscribe Channel YouTube របស់​ GOT7 កើន​ដល់​ ៥,៣២លាននាក់ ឯចំនួន​ចូល​មើល​សរុប​មាន​ ៥៨៧លានដង។ ដូចនេះ​តាម​ការ​ប៉ាន់ស្មាន​ ពួកគេអាច​រក​បាន​ ២៧០ ០០០ដុល្លារ​ពី​ផ្ទាំង​ពាណិជ្ជកម្ម YouTube ក្នុង​១ឆ្នាំ។

៧. SEVENTEEN

ចំនួន​អ្នក​ Subscribe មាន​ ៥,៥៥លាននាក់​ ស្របពេល​ចំនួន​ចូលមើល​មាន​ ១,៤៦ពាន់​លាននាក់ ដូចនេះ​ SEVENTEEN អាច​នឹង​មាន​សមត្ថភាព​រក​ចំណូល​បាន​ដល់​ទៅ​ ១,៨៩លានដុល្លារ​ក្នុង​ ១ឆ្នាំ។

៦. EXO

EXO វិញ​ ជា​ក្រុម​ K-Pop ដែល​មាន​អ្នក​ Subscribe ៦,២៦លាន​នាក់​ ដែល​ចំនួន​នេះ​អាច​នាំ​ឲ្យ​ Channel ក្រុម​នេះ​ជាប់ជា Channel ដែល​មាន​អ្នក​ Subscribe ច្រើនជាង​គេ​លើ​ពិភពលោកលំដាប់ទី ១ ៥៧៤។

ចំនួន​ចូល​មើល​សរុប​តាំង​ពី​បង្កើត​មក​មាន​ ១១២លាន​ដង​ ហើយ​តាម​ការ​ទស្សន៍ទាយ​ EXO អាច​រក​បាន​ ១៥៥ ០០០ដុល្លារ​ក្នុង​ ១​ឆ្នាំ​ពី​ YouTube។

៥. iKON

នៅ​ខែកញ្ញា​ ឆ្នាំ ២០២០​នេះ​ក្រុម​មាន​អ្នក​ Subscribe ៧,២៩លាន​នាក់​ ឯចំនួន​ចូល​មើល​សរុប​មាន​ ១,៧២ពាន់លានដង។ លុយ​ដែល​រំពឹង​ថា​នឹង​អាច​ទាញ​បាន​ពី​ YouTube គឺ​ ១,៣៤លានដុល្លារ។

៤. TWICE

ក្រុម​នេះ​ក៏​មិន​អន់​ដែរ ព្រោះ​ថា​ចំនួន​អ្នក Subscribe មាន​ ៨,៥១លាន​នាក់ បូក​នឹង​ចំនួន​ចូល​មើលសរុប​ ៩៩០លាន​ដង​ ដូចនេះ​ TWICE អាច​រក​បាន​ ១,២០លានដុល្លារ​ពី YouTubeក្នុង​ ១ឆ្នាំ។

៣. BIGBANG

នៅ​ខែ​កញ្ញា ឆ្នាំ ២០២០ BIGBANG អាច​រក​បាន​អ្នក​ Subscribe ១២,៨លាននាក់​ និង​មាន​ Views សរុបចំនួន ៦,០៧ពាន់​លានដង។ ជា​ហេតុ​ក្រុម​នេះ​អាច​រក​បាន​ ១,៩២លានដុល្លារ ក្នុង​១ឆ្នាំ។ នេះ​បើ​តាម​ការ​ប៉ាន់ស្មាន។

២. BTS

Channel ដែល​មាន​ឈ្មោះ​ថា​ BANGTANTV ជា​កម្មសិទ្ធិ​របស់​ BTS ជា​ Channel ដែល​មាន​អ្នក​ Subscribe ៣៧,៣លាននាក់ និងក្លាយ​ជា Channel មាន​អ្នក​ Subscribe ច្រើនជាងគេ​លំដាប់​ទី ៤១លើ​ពិភពលោក។ បើ​គិត​ពី​ចំនួន​ចូល​មើល​វីដេអូ​របស់​ Channel នេះ​វិញ​ សរុប​ដល់ទៅ ៥,២ពាន់​លាន​ដង។

បើ​តាម​ការ​ប៉ាន់ស្មាន​នូវ​ចំនួន​នេះ​ គេ​រំពឹង​ទុក​ថា​ BTS អាច​រក​បាន​ ១៣,៨លានដុល្លារ​ពី YouTube ក្នុង​ ១ឆ្នាំ។

១. BLACKPINK

នេះ​ហើយ​ជា​ក្រុម K-Pop ដែល​មាន​អ្នក​ចុច​ Subscribe ច្រើន​ដាច់គេ​នាពេល​បច្ចុប្បន្ន។ គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ ២០២០​ពួកគេ​មាន​អ្នក Subscribe ៤៨,៧លាននាក់ ហើយ​ក្លាយ​ជា​ Channel ដែល​មាន​អ្នក​ Subscribe ច្រើនជាងគេ​លំដាប់ទី ១៥លើពិភពលោក។

ចំនួន​ចូល​មើល​ទៀត​សោត​គឺ ហក់​ឡើង​ដល់​ ១២,០៩ពាន់លានដង។ ដូចនេះ​ ក្នុង​ ១ឆ្នាំ BLACKPINK អាច​ទាញ​ចំណូល​ពី​ YouTube បាន​ដល់ទៅ​ ៣៧,២លាន​ដុល្លារឯណោះ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់