• 2020-10-09 07:23:50
  • ព័ត៌មាន

ព្រីម លីហ្សា លេងស្ទីលសិចស៊ី ជាមួយ​វ៉ែនតាប្រ៊ែន ដែលតារាអន្តរជាតិ​កំពុងល្បី​ពាក់

  • 2020-10-09 07:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាពូកែលេង Fashion ព្រីម លីហ្សា បានបន្ត​បង្ហាញ​ម៉ូដសម្លៀកបំពាក់​ប្លែកៗ នៅលើបណ្ដាញសង្គមរបស់ខ្លួន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺនៅថ្ងៃនេះ លីហ្សា បាន​បញ្ចេញ​ស្ទីលសិចស៊ី​ប្លែក អមដោយវ៉ែនតា​ប្រ៊ែន LV ម៉ូឌែល 1.1 MILLIONAIRES។

តាមការសង្កេត​មួយរយៈចុងក្រោយនេះ វ៉ែនតា 1.1 Millionaires នេះ កំពុង​ល្បីខ្លាំង ក្នុង​ចំណោម​តារា​អន្តរជាតិ​ល្បីៗ ដូចជា​ Rihanna, Kanye West, J Balvin និងតារាចម្រៀងរ៉ែប Tyga ជាដើម។ វែនតានេះ ក៏ធ្លាប់ត្រូវបានបង្ហាញ​ក្នុង​កម្មវិធី​ដើរម៉ូដដ៏ល្បីមួយកាលពីឆ្នាំមុនផងដែរ។

លីហ្សា បានបញ្ជាក់ប្រាប់ Sabay ថា វ៉ែនតាដែលនាងទិញមកពាក់​ថតបង្ហាញ​នៅពេល​នេះ ជាវ៉ែនតាកំពុងល្បីខ្លាំងមែនទែន ជាពិសេស​សម្រាប់​អ្នក​លេង Fashion។ កញ្ញាបញ្ជាក់ថា អ្នកលេង Fashion ភាគច្រើន មានវ៉ែនតានេះយ៉ាងតិចក៏មួយដែរ។

សម្រាប់តម្លៃវ៉ែនតានេះវិញ លីហ្សា មិនបាន​បង្ហើបឲ្យដឹងនោះទេ។ យ៉ាងណាក្ដី តាមរយៈវែបសាយរបស់ Louis Vuitton ផ្ទាល់ បាន​បង្ហាញថា​វាមានតម្លៃជិត ៩០០ដុល្លារ​។

បន្ថែមលើ​ការ​លើកឡើងពីវ៉ែនតានេះ លីហ្សា ក៏ឆ្លៀត​បញ្ជាក់ពីរឿង Fashion ដែលខ្លួនលេង​ផងដែរ ដោយ​នាង​បាន​ពោលថា៖ "ខ្ញុំមិនដែលគិតថាត្រូវតែឲ្យអ្នកទាំងអស់គ្នាស្លៀកពាក់តាមអ្វីដែលខ្ញុំរៀបចំកន្លងមកដែលខ្ញុំបានបង្ហោះចែករំលែកទៅកាន់អ្នកទាំងអស់គ្នានោះទេ ពីព្រោះអ្វីដែលខ្ញុំផ្ដោតសំខាន់ដែលចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នានោះ គឺជាការរៀបចំសម្លៀកបំពាក់បែបប្លែកភ្នែកដែលចេញពីគំនិតរបស់ខ្ញុំ។ ការរៀបចំពណ៌សម្លៀកបំពាក់​ដែលមើលទៅមានភាពប្លែកភ្នែកខ្លាំង​ ក៏ដូច​ជា​អ្វីដែលខ្ញុំបាននិយាយកន្លងមកថា ការរៀបចំសំលៀកបំពាក់អោយមើលទៅមានភាពស្រស់ស្អាត វាពិតជារឿងមួយដែលងាយបំផុត តែការដែលយើងរៀបចំសម្លៀកបំពាក់​ឲ្យ​មើលទៅមានភាពប្លែកភ្នែកខ្លាំង ទើបវាជារឿងមួយដែលពិបាក ហើយនេះគឺជា Fashion ផ្ទាល់ខ្លួនរបស់ខ្ញុំដែលខ្ញុំចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នា"៕

ខាងក្រោមនេះ ជាតារាល្បីៗមួយចំនួន ដែលពាក់វ៉ែនតាដូចព្រីម លីហ្សា៖

មតិយោបល់