• 2020-10-12 09:46:39
  • ចម្រៀង

ថា​លេង​ធំ​ៗ​មែន! ហង្សមាស ប្រមូល​តារា​ល្បី​ៗ​ជិត ២០​រូប មក​ច្រៀង​រួម​គ្នា​ក្នុង​ចម្រៀង​តែ​១​បទ​គត់!

  • 2020-10-12 09:46:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា មិន​បក​ស្រាយ​ដោយ​ផ្ទាល់​មាត់​ចំពោះ​ចចាមអារ៉ាម ប៉ុន្តែ​ហង្សមាស​បាន និង​កំពុង​ផ្ដល់​ចម្លើយ​ជុំវិញ​រឿង​នោះ តាម​ការ​ចេញ​បទ​ចម្រៀង​សម្រាប់​រដូវ​បុណ្យ​កឋិន ជាប់​គ្នា​រដឹក ដោយ​ឥឡូវ​នេះ​បាន​ប្រមូល​តារា​ល្បី​ៗ​របស់​ខ្លួន​ជិត ២០ មក​ច្រៀង​រួម​ក្នុង​បទ​ចម្រៀង​តែ​១​បទ​ប៉ុណ្ណោះ។​

នេះ​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ជា​បេសកកម្ម​ពិសេស​សម្រាប់​បម្រើ​អារម្មណ៍​ប្រិយមិត្ត​ក្នុង​រដូវ​បុណ្យ​កឋិន​ទាន​ឆ្នាំ2020 នេះ ដោយ​ក្នុង​នោះ ផលិតកម្ម​រស្មី​ហង្សមាស ទើប​បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ពិសេស​មួយទៀត​ក្ដៅៗ។បទ​ចម្រៀង​ប្រពៃណី​ខ្មែរ​សម្រាប់​រដូវ​បុណ្យ​កឋិន​របស់ ​ផលិតកម្ម​ហង្សមាស ​នេះ​មាន​ចំណង​ជើង​ថា “កឋិន​សន្តិភាព’’ ច្រៀង​រួម​គ្នា​ដោយ​តារា​ចម្រៀង 16ដួង គឺ ណុប បាយ៉ារិទ្ធ - សុខ ស្រីនាង - នីកូ - សុខ សីឡាលីន - វង្ស តារារតនា - វី ឌីណែត - សំ សុវណ្ណារ៉ាក់ - លាង សុផាឡែន - សយ រតនៈ - ចម្រើន សុភ័ក្រ្ត - នួន សុធារ័ក្ស - ប៉ាច គីមមួយ - គង់ ចំរើន - កែវ សុបញ្ញា - ចាន់ កូម៉ែន - ឈីន រតនៈ។

វីដេអូ​ចម្រៀង ដែល​បាន​សាង​ភាព​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ថ្ងៃ​ដើម​សប្តាហ៍​នេះ បាន​អន្ទង​បេះដូង​ប្រិយ មិត្ត​អ្នក​ស្ដាប់ ឲ្យ​លង់​ជាមួយ​នឹង​មន្ត​នៃ​ដួង​ព្រលឹង​របស់​សិល្បៈ​វប្បធម៌​ខ្មែរ​ដែល​បាន​លេច​មក​យ៉ាង​ពិសេស​ក្នុង​វីដេអូ​ចម្រៀង​យ៉ាង​ល្អ​ឥត​ខ្ចោះ​នេះ។

មាន​ Comment ជាច្រើន​លើក​ឡើង​ចំ​ៗ​ថា នេះ​ទើប​សាក​សម​ជា​បទ​ចម្រៀង​ប្រពៃណី​ខ្មែរ​ ពិត​ជា​អរគុណ ដល់ ផលិតកម្ម​ហង្សមាស ដែល​បាន​ផលិត​បទ​ចម្រៀង​ត្រូវ​ចំ​ទំរង់ មិន​ក្លាយ មិន​ស្លុយ មាន​អត្ថន័យ​ល្អ ការ​ស្លៀកពាក់​សក្ដិសម​ឥត​ខ្ចោះ។ មិន​អស់​នៅ​ឡើយ មាន​ប្រិយមិត្ត​ខ្លះ​ទៀត អះអាង​ថា រូប​គេ​ពិត​ជា​លង់​នឹង​រស​ជាតិ​បទ​ភ្លេង ពិសេស​គឺ ស្តាប់​ហើយ​ជ្រះថ្លា នឹង​ចង់​ធ្វើបុណ្យ​ជា​ពិសេស​ចង់​ហែ​កឋិន​តែ​ម្ដង។

តោះ​ទស្សនា និង​ស្ដាប់​កម្សាន្ត​ទាំង​អស់​វីដេអូ​ចម្រៀង​ពិសេស​នេះ​ទាំង​អស់​គ្នា៖

 
មតិយោបល់