• 2020-10-19 07:18:09
  • ព័ត៌មាន

អតីតគូស្នេហ៍ទាំង ៩គូធ្លាប់ធ្វើឲ្យកក្រើក K-Pop មិនធម្មតាពេលផ្ទុះថាស្រឡាញ់ និងបែកគ្នា

  • 2020-10-19 07:18:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​មាន​ស្នេហាក្នុង​វិស័យ​ K-Pop តែង​ត្រូវ​បាន​អ្នក​គាំទ្រ​មួយ​ចំនួន​សម្ដែង​ការ​មិនពេញ​ចិត្ត​ ដោយសារ​ក្ដី​ស្រឡាញ់ពួកគេ​មាន​ចំពោះ​តារាៗ​មាន​ច្រើនលើសលុប​ពេក​ ប៉ុន្តែ​តាមពិត​ទៅ តារា​ K-Pop ក៏ជា​មនុស្ស​ដូច​យើង​ដែរ ហេតុអ្វី​ពេល​មាន​ស្នេហា​ ពួកគេ​ត្រូវ​មក​ជួប​នឹង​ព័ត៌មាន​រិះគន់ទៅវិញ? ស្នេហា​ខ្លះ​បាន​ជោគជ័យ​ ស្របពេល​ខ្លះទៀត​ត្រូវ​ចប់ បន្សល់​ត្រឹម​ការ​ចងចាំ​ និង​អតីត​កាល​ដែល​អ្នកគាំទ្រ​មួយ​ចំនួន​ស្ទើរ​តែ​ភ្លេច​ទៅហើយ។

ដូចនេះ​ សម្រាប់តារា​ប្រុស​ស្រី​ខាង​ក្រោម​នេះ​ សុទ្ធ​តែ​ជា​អ្នក​ដែល​ត្រូវ​គេ​ចាប់បាន​ថា​ធ្លាប់​ទាក់ទង​គ្នា ប៉ុន្តែ​ចុង​ក្រោយ​ស្នេហា​នោះ​ក៏​ត្រូវ​ចប់៖

១. Kai (EXO) និង​ Jennie (BLACKPINK)

ពួកគេ​ប្រកាស​ពីទំនាក់ទំនង​ស្នេហា​កាល​ពី​ដើម​ឆ្នាំ ២០១៩ បន្ទាប់ពីរូបភាព​ជា​ច្រើន​របស់ពួកគេ​ពេល​ណាត់ជួប​គ្នា​នៅ​ក្រៅ​ បែកធ្លាយ​ ដោយសារ​ Dispatch។ ប៉ុន្តែ​ត្រឹម​ ១​ខែប៉ុណ្ណោះ​ អ្នក​ទាំង​ ២​ ក៏​សម្រេច​ចប់គ្នា។

២. Kai (EXO) និង​ Krystal (f(x))

អ្នក​ទាំង​ ២​ត្រូវ​គេ​ចាប់​បាន​ ថា​លួច​ទាក់ទង​គ្នា​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៦ ប៉ុន្តែ​ដោយសារ​ម្នាក់ៗ​រវល់​នឹង​ការងារ​រៀង​ខ្លួន​ពេក​ Kai និង​ Krystal ក៏​សម្រេច​ចែក​ផ្លូវគ្នា​តែម្ដង។

៣. Baekhyun (EXO) និង​ Taeyeon (Girls' Generation)

ដំណឹង​ស្នេហា​របស់​អ្នក​ទាំង​ ២​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​បំផុត​ ពេល​បែក​ធ្លាយ​រូបភាព​ណាត់ជួបគ្នា​នៅ​ក្រៅ​លើឡាន​ កាលពីឆ្នាំ ២០១៤។ បន្ទាប់ពី​នេះ​ភ្លាមៗ ផលិតកម្ម SM ក៏​បាន​ទទួល​ស្គាល់​ថា​វា​ជា​ការពិត។

ខុសពី​ព័ត៌មាន​ស្នេហា​របស់​តារា​គូផ្សេង ព្រោះ​ថា​គូស្នេហ៍​មួយ​នេះ​បែរ​ជា​ជួប​នឹង​មតិ​រិះគន់​ច្រើនលើសលុប​ ប៉ុន្តែដោយសារ​ព័ត៌មាន​នេះ​ចេញ​ផ្សាយ​ភ្លាម​ក្រោយ​អតីតសមាជិក​ EXO គឺ​ Kris ចេញ​ពី​ក្រុម និងពេល​ក្រុមហ៊ុន​កំពុង​មានបញ្ហា​ច្របូក​ច្របល់។ ដូចនេះ​ស្រាប់​តែ​មាន​ការ​សន្និដ្ឋាន​ថា​ព័ត៌មាន​នេះ ចេញ​មក​​អាច​ជាបំណង​ដើម្បីបិទបាំងរឿងរ៉ាវរបស់ Kris។ រហូតដល់រយៈពេល​ ១ឆ្នាំជាង​ក្រោយ​មក​ Baekhyun និង​ Taeyeon ក៏ប្រកាសថា​បាន​បែកគ្នា។

៤. Lee Min Ho និង​ Suzy

កាលពី​ឆ្នាំ ២០១៥​ អតីតសមាជិក​ក្រុម​ Miss A គឺ​ Bae Suzy និង​ Lee Min Ho ក៏មាន​ដំណឹង​ទាក់ទងស្នេហាគ្នាដែរ។ បន្ទាប់ពី​រូបភាពពេល​ចេញទៅក្រៅ​ជាមួយគ្នា​បែកធ្លាយ​ ខាង​ក្រុមហ៊ុនពួកគេ​ក៏​បាន​ទទួល​ថា​ជា​ការពិត ធ្វើ​ឲ្យគូក្លាយ​ជា​គូស្នេហ៍​លំដាប់​កំពូល​ប្រចាំ​ប្រទេស​កូរ៉េ។ ប៉ុន្តែ​ដោយសារ​រវល់​នឹងការងារ​ពេក​ Minho និង​ Suzy ក៏​សម្រេច​ចែក​ផ្លូវគ្នា ក្រោយទាក់ទង​គ្នា ៣ឆ្នាំ។

៥. Lee Dong Wook និង​ Suzy

ក្រោយ​ពី​បែកគ្នា​ជាមួយ​នឹង​ Minho Suzy ក៏​រកបាន​ស្នេហ៍​ថ្មីកាលពីឆ្នាំ ២០១៨ គឺ Lee Dong Wook។ ស្នេហាមួយ​នេះ​ក៏មាន​ការ​ចាប់អារម្មណ៍​ដែរ ដោយសារ​គម្លាត​អាយុ​ពួកគេ​ឆ្ងាយពីគ្នាដល់ទៅ១៣ឆ្នាំ ប៉ុន្តែ​មនោសញ្ចេតនា​នៅតែអាច​កើតមានបាន។ ជា​រឿង​សោកស្ដាយ​មួយ​ទៀត​នោះគឺ ស្រឡាញ់គ្នា​បាន​ជាង​ ៤ខែ​ ទំនាក់ទំនងមួយ​នេះ​ក៏​ត្រូវ​ចប់ជា​ស្ថាពរ។

៦. Nichkhun (2PM) និង​ Tiffany (Girls' Generation)

ព័ត៌មាន​ស្នេហា​របស់​ពួកគេ​បាន​ប្រកាស​ជា​ផ្លូវការនៅ​ឆ្នាំ ២០១៤។ ទំនាក់ទំនង​ផ្ដើម​ដំបូង​ជាមិត្តភ័ក្ដិស្គាល់​គ្នាពេល​នៅ​អាមេរិក ហើយ​ក្រោយ​មក​វា​ក៏​បាន​វិវត្ត​ទៅជា​ស្នេហា។ ប៉ុន្តែ​គួរ​ឲ្យស្ដាយ​ ទាក់ទង​គ្នា​បាន​ ១​ឆ្នាំ ពួកគេក៏​បែកគ្នា។

៧. Lee Seung G​ iនិង​ YoonA (Girls' Generation)

អ្នក​ទាំង ២ទទួលស្គាល់​ថា ពួកគេ​ស្រឡាញ់​គ្នា​កាលពី​ខែមករា ឆ្នាំ ២០១៤។ តាមពិត​ទៅ​ Seung Gi តែង​ជ្រើស​យក​ YoonA ជា​ប្រភេទ​នារី​ក្នុង​ដួងចិត្ត តាំងពី​ពួកគេ​មិនទាន់​មានចិត្ត​ឲ្យគ្នា។ ប៉ុន្តែ​អ្នកណា​ទៅដឹង​ និស្ស័យ​ក៏បាន​នាំ​ឲ្យពួកគេ​ស្រឡាញ់​គ្នា ប៉ុន្តែបែរ​ជា​ត្រូវ​បញ្ចប់​នៅ​ខែសីហា ឆ្នាំ ២០១៥​ទៅវិញ។

៨. Kim Junsu (JYJ) និង​ Hani (EXID)

នៅ​ខែមករា ឆ្នាំ ២០១៦​ Dispatch ចាប់បាន​ថា​ពួកគេ​ទាក់ទង​គ្នា រហូត​ក្រុមហ៊ុន​ទាំង​សងខាង​ទទួល​ស្គាល់ថា​ វា​ជាការពិត។ ឈានដល់ខែកញ្ញា ឆ្នាំដដែលក៏ស្រាប់​តែ​មាន​ព័ត៌មាន​​ប្រកាស​ថា​ ពួកគេ​បែកគ្នា​ហើយ។

៩. Zico (Block B) និង Seolhyun (AOA)

មួយ​គូ​ទៀត​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​ដែរ ដោយសារ​តែដឹង​ថាពួកគេ​បង្កាត់ភ្លើង​ស្នេហា​ជាមួយគ្នា​កាលពីខែសីហា ឆ្នាំ ២០១៦។ មុន​បែក​ធ្លាយ​ព័ត៌មាន​នេះ​ Seolhyun ត្រូវអ្នក​ប្រមាញ់​រូប​ចាប់​បាន​ច្រើន​ដង​ណាស់ ថា​បាន​រត់​ចេញ​ពី​ឡានតាក់ស៊ី សំដៅ​ទៅ​ Apartment ដ៏​ប្រណីត​របស់ Zico។ គួរ​ឲ្យស្ដាយ​ ត្រឹម​ ១​ខែប៉ុណ្ណោះ​ ពួកគេក៏បែកគ្នា៕

ប្រភព៖ Koreaboo

មតិយោបល់