• 2020-10-19 07:53:36
  • ព័ត៌មាន

អន្ទិត​សក់​ខ្លី ជា វិបុល បញ្ចេញ​ពាក្យ​ក្នុង​ចិត្តមួយ ទៅ គង់ សុជាតិ ពេល​ចាប់​ដៃ​គ្នាលើក​ដំបូង​បន្ទាប់​ពី​សឹក​

  • 2020-10-19 07:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់​គ្នា គឺ​នៅ​ថ្ងៃទី១៨ និង​១៩ ខែ​តុលា នេះ អន្ទិត​សក់​ខ្លី​ដែល​ទើប​ចាកសិក្ខាបទ​រយៈ​ពេល​ខ្លី លោក ជា វិបុល និង​ភរិយា គឺ​អ្នកនាង គង់ សុជាតិ បាន​ចាប់​ដៃ​គ្នា​ក្នុង​នាម​ជា​ពិធី​ករ និង​ជា​ពិធី​ការិនី​រំលេច​ដោយ​សំលៀកបំពាក់​ប្រពៃណី​ខ្មែរ​យ៉ាង​សមសួន។

នៅ​ក្នុង​ពិធី​រៀបមង្គលការ​មួយ​កាល​ពី​យប់មិញ លោក ជា វិបុល ត្រូវ​បាន​ម្ចាស់​កម្មវិធី​ឲ្យ​ចាប់​ដៃគូ​ជាមួយ​ភរិយា​លោក​ផ្ទាល់ ដើម្បី​ធ្វើ​អ្នក​អត្ថាធិប្បាយ​ក្នុង​ពិធី​កាត់​នំ។ លោក ជា វិបុល ដែល​មិន​ទាន់​ដុះ​សក់​ស្រួល​បួល​ផង​នោះ បានបង្ហើប​ថា នេះ​ជា​រោង​ទី២ សម្រាប់​ការងារ​ឆ្នាំ​២០២០។

រោង​ទី២ សម្រាប់​ឆ្នាំ​២០២០ ប្រហែល​ជា​លោក​សំដៅ​ដល់​ការចេញរោងរបស់សម្អាងការ​ឈ្មោះ Socheat Beauty ដែល​ជា​ហាង​របស់​ភរិយា​លោក ដោយមាន​រូប​លោក និង​ភរិយាជាអ្នក​អត្ថាធិប្បាយដោយផ្ទាល់។

នៅ​ក្នុង​កម្មវិធី​មួយ​ផ្សេង​ទៀត​ដែលអត្ថាធិប្បាយដោយលោក ជា វិបុល និង​ភរិយា ក៏​បង្កើត​បាន​ជា​ឱកាសយ៉ាងផ្អែម​ល្ហែម​ដំបូង​បង្អស់​ក្នុង​ភាព​ជា​ប្ដី-ប្រពន្ធ ក្រោយ​ពី​លោក​សឹក​វិញ។ នៅ​ក្នុង​កម្មវិធី​នោះ​លោក បាន​ព្រលយ​ពាក្យ​មួយថា "បន្ត​ការងារ​ដែល​ស្រឡាញ់​តាំង​ពី​ក្មេង។ ថ្ងៃ​ដំបូង​បន្ទាប់​ពី​សឹក​មក​ដូច​ជា​អៀន​ៗ"។

ពិធី​ករ​ពូកែ​ថ្វីមាត់ ជា វិបុល បាន​សាងផ្នួស​រយៈ​ពេល​ខ្លី​នៅ​វត្ត​និគ្រោធ​ការាម ហៅ​វត្ត​គល់​ទទឹង។ ព័ត៌មាន​ខ្លះ​និយាយ​ថា មុន​ពេល​លោក​សាង​ព្រះផ្នួស លោក និង​ភរិយា​មាន​រឿង​រកាំរកូស​នឹង​គ្នា​ខ្លះៗ ព្រោះ​តែភរិយា​សង្ស័យ​ថាលោក​លួច​មាន​ស្រី​ក្បត់​ចិត្ត​នាង។ ប៉ុន្ដែ​នៅ​ក្រោយ​ចាកសិក្ខាបទ​នេះ គេ​ឃើញ​លោក ជា វិបុល និង​អ្នក​នាង គង់ សុជាតិ បាន​បង្កើត​ភាព​ផ្អែម​ល្ហែម​ជាមួយ​គ្នា​កាន់​តែ​ច្រើន​ជាង​មុន តាម​រយៈ​ការប្រកប​អាជីព​សិល្បៈ​របស់​ខ្លួន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់