- 2020-10-20 04:45:59
- ព័ត៌មាន
អាប៉ោងបើកគ្របហើយ! ឌី សូនិត្ដា ប្រាប់ថា នាងមានផ្ទៃពោះគ្រប់ខែមុនចូលរោងការ
- 2020-10-20 04:45:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាប៉ោងបើកគ្របហើយ! ឌី សូនិត្ដា ប្រាប់ថា នាងមានផ្ទៃពោះគ្រប់ខែមុនចូលរោងការ
ចន្លោះមិនឃើញ
ដូចការសន្យាកាលពីថ្ងៃម្សិលមិញមែន នៅព្រឹកថ្ងៃទី២០ ខែតុលា នេះ តារាសម្ដែងស្រី ឌី សូនិត្ដា ហៅកាដុង បានបញ្ចេញវីដេអូVlogមួយជាមួយបុរសសង្ហាម្នាក់ ដើម្បីលាតត្រដាងរឿងរ៉ាវដែលបានកើតឡើងចំពោះពួកគេខ្ទេចខ្ទីគ្មានសល់។
សូនិត្ដា បង្ហើបថា ត្បិតថានាងមានផ្ទៃពោះគ្រប់ខែក្នុងខែតុលា ឆ្នាំ២០២០ នេះ ដោយមិនទាន់បានចូលរោងការក៏ពិតមែន ប៉ុន្តែចាស់ទុំទាំងសងខាងបានទទួលស្គាល់លើរឿងនេះ។ នាងពុំមានបំណងលាក់សាធារណៈជនពីការមានផ្ទៃពោះនេះទេ ប៉ុន្តែហេតុផលមួយចំនួនមិនទាន់អាចបញ្ចេញបានដូចជា បញ្ហានាងមិនអាចមានកូនបាននៅអាយុលើសពី៣០ឆ្នាំ ព្រោះគ្រួសារនាងភាគច្រើនមានជំងឺគីសក្នុងស្បូនដែលលំបាកក្នុងការមានកូនបាន។
តារាសម្ដែងរូបនេះ បានសរសេរខេបសិននៅលើវីដេអូដែលបានបញ្ចេញនៅមុននេះបន្ដិចថា"នេះគឺជាវីដេអូជាផ្លូវការរបស់នាងខ្ញុំ ដែលបានសន្យាថានឹងបង្ហោះជូនបងប្អូនក្នុងថ្ងៃនេះ។ នាងខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូនទាំងអស់មិនថាក្នុងស្រុករឺក្រៅស្រុកយោគយល់ និងអធ្យាស្រ័យដល់រូបនាងខ្ញុំ"។
តោះ...! ដើម្បីកុំឲ្យខាតពេលយូរយើងទៅស្ដាប់ការបកស្រាយរបស់នាងទាំងអស់គ្នា ដែលមានការបំភ្លឺលម្អិតនៅក្នុងវីដេអូមួយនេះ៖