• 2020-10-22 02:08:18
  • ព័ត៌មាន

រឿង​ដ៏​គួរ​ឲ្យ​អស់សំណើច​ចំនួន​ពីរ ក្នុង​ថ្ងៃ​សម្រាល​កូន​របស់ តូតា ទើប​បែក​ធ្លាយ!

  • 2020-10-22 02:08:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​សម្រាល​កូន​ដោយ​សុវត្ថិភាព​កាល​ពី​សប្ដាហ៍​មុន តារា​សម្ដែង ម៉ាក់ សែនសូនីតា ទើប​មាន​ពេល​អង្គុយ​មើល​ឡើង​វិញ​នូវ​វីដេអូ​ថត​ចេញ​ពី​សកម្មភាព​ក្នុង​ពេល​សម្រាល​របស់​នាង។ តូតា បាន​ឃើញ​សកម្មភាព​ដ៏​គួរ​ឲ្យ​អស់សំណើច​របស់​ប្ដី​ចំនួន​ពីរ​ចំណុច ទើប​នាង​សម្រេច​ហែក​កេរ្តិ៍​ប្ដី​នៅ​ពេល​នេះ។

តូតា និយាយ​ថា "ប្តី​អើយ​ប្តី! ពេទ្យ​ប្រាប់​ឲ្យ​តែ​អ្នក​ពោះ​ធំ​កន្ធែក​ជើង​ទេ​ដើម្បី​ស្រួល​កើត ហើយ​បង​ពោះធំ​អី​ដែរ បាន​ប្រឹង​កន្ធែក​អី​កន្ធែក​មេស"។

រីឯ​វីដេអូ​មួយ​ទៀត​នាង​បាន​ពោល​ថា៖"លើកក្រោយ​ឲ្យ​រៀង កុំ​ចេះ​តែ​ដក​ដៃ​ពេល​អូន​កំពុង​ឈឺ​ពោះ ឃើញ​ដាច់​សាច់​ចឹង​អត់"។

តារា​ស្រី​រូប​នេះ បន្ថែម​ថា ក្រោយ​ពី​ឃើញ​សកម្មភាព​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​នាង​សើច​ឡើង​ឈឺ​មុខរបួស ឬ​ថ្នេរ​ដែល​វះកាត់​ដើម្បី​សម្រាល​កូន។ តូតា ទើប​សម្រាល​បាន​កូន​ប្រុស​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់ មានទម្ងន់​៣.៦ គីឡូក្រាម កាល​ពី​ល្ងាច​ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ​២០២០ នៅមន្ទីរពេទ្យឯកជន អ ឃីត។​​ ​បច្ចុប្បន្ន​សុខភាព​នាង និង​កូន​ល្អ​ណាស់៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់