• 2020-10-22 07:50:53
  • ចម្រៀង

មើល​ត្រឹម MV មិន​អស់​ចិត្ត ប្រិយមិត្ត​ចង់​ឲ្យ Town ធ្វើ​បទ ហាជី មួយ​នេះ​ទៅ​ជា​ភាពយន្ត​ពេញ​លេញ​ថែម​ទៀត

  • 2020-10-22 07:50:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន បាន​បង្ហាញ​ពី​ទឹក​ចិត្ត​របស់​ពួក​គេ ក្រោយ​បាន​ទស្សនា​សាច់​រឿង​វីដេអូ​ចម្រៀង​មួយ​បទ​របស់ ម៉ៅ ហាជី មួយ​បទ​ ដោយ​ពួក​គេ​ចង់​ឲ្យ​ផលិតកម្ម Town បន្ត​ធ្វើ​សាច់​រឿង​នេះ ទៅ​ជា​ភាពយន្ត​ពេញ​លេញ​មួយ​រឿង។

វីដេអូ​ចម្រៀង​របស់​តារា​ចម្រៀង​មក​ពី​ខេត្ត​បាត់ដំបង មាន​ចំណង​ជើង​ថា "នាង​អើយ" ទើប​ចេញ​ផ្សាយ​នៅ​លើ​ឆាណែល យូធូប របស់​ថោន កាល​ពី​ពាក់​កណ្ដាល​ខែ​មុន ហើយ​នេះ គឺ​ជា​វីដេអូ​ចម្រៀង​សាច់​រឿង​មួយ​ទៀត​របស់​ផលិតកម្ម​ចាស់​វស្សា​មួយ​នេះ បន្ទាប់​ពី​បាន​សាង​កេរ្តិ៍​ឈ្មោះ​ល្អ​តាម​រយៈ​វីដេអូ​ចម្រៀង​ប្រភេទ​សាច់​រឿង​ជា​ច្រើន​រួច​មក​ហើយ។

​វីដេអូ​ចម្រៀង​ដែល​មាន​រយៈ​ពេល​ជិត​១០នាទី​នេះ គឺ​លើក​ពី​ទិដ្ឋភាព​សង្គម​ខ្មែរ​ពី​អតីតកាល​ដែល​មាន​ការ​បែងចែក​វណ្ណៈ។ ដោយ​ឡែក​ខ្លឹមសារ គឺ​បរិយាយ​ពី​ការ​ចំណង​ស្នេហ៍​របស់​កំលោះ ក្រមុំ​មួយ​គូ​ដែល​មាន​ឋានៈ​ខុស​គ្នា​ឆ្ងាយ។ បែប​នេះ​ហើយ ទើប​នាំ​ឲ្យ​ចំណង​ស្នេហ៍​របស់​ពួក​គេ​ជួប​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន កើត​ពី​ការ​រារាំង​របស់​ឪពុក​ម្ដាយ​ខាង​ប្រុស ដែល​មិន​ចង់​ឲ្យ​កូន​ប្រុស​របស់​ខ្លួន ទៅ​ជួប​ប្រសព្វ​ជាមួយ​នារី​ស្ថិត​ក្នុង​អំបូរ​អ្នកបម្រើ។

ប្រិយមិត្ត​បាន​សរសើរ​ចំ​ៗ​លើវីដេអូ​ចម្រៀង​ខាង​លើ ក្នុង​នោះ​ខ្លះ​សរសើរ​ពី​បទ​ភ្លេង ពីរោះ​លន្លង់លន្លោច ទាក់​ចិត្ត។ អ្នក​ខ្លះ​ទៀត​សរសេរ​លើ​ការ​ថត និង​លើក​សរសើរ​ពី​សាច់​រឿង​ជា​ដើម ថា​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ។ ពួក​គេ​លើក​ឡើង​ថា ថោន មាន​ទឹកដី​ល្អ ក្នុង​ការ​ផលិត​វីដេអូ​ចម្រៀង​សាច់​រឿង។ ដូច្នេះ​ហើយ ពួក​គេ​ថា ល្អ​ណាស់​ប្រសិន​បើ​ពួក​គេ​ធ្វើ​សាច់​រឿង​ក្នុង​វីដេអូ​ចម្រៀង​ខាង​លើ ទៅ​ជា​សាច់​រឿង​ភាពយន្ត​ពេញ​លេញ​មួយ​ថែម​ទៀត​នោះ។

យ៉ាង​ណា គេ​មិន​ដឹង​ថា ការ​ចង់​បាន​នេះ​អាច​ទៅ​រួច ឬ​មិន​រួច​នោះ​ទេ ព្រោះ​ថា ការ​ផលិតភាពយន្ត​មួយ​រឿង មិន​មែន​ជា​ការ​ងាយ​ឡើយ ត្រូវ​ការ​ចំណាយ​ពេល​វេលា កម្លាំង និង​ធនធាន​យ៉ាង​ច្រើន។ អីចឹង​ហើយ កុំ​ទាន់​គិត​រឿង​នោះ ឥឡូវ​មក​ទស្សនា​វីដេអូ​ចម្រៀង "នាង​អើយ" របស់​លោក ម៉ៅ ហាជី នេះ​ទាំង​អស់​គ្នា​សិន៖

អត្ថបទ៖ ទារិកា

មតិយោបល់