- 2020-10-23 01:24:01
- ព័ត៌មាន
បង្ហាញផ្ទៃពោះបានតែ២ថ្ងៃ យប់មិញ ឌី សូនិត្ដា សម្រាលកូនបាត់!
- 2020-10-23 01:24:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញផ្ទៃពោះបានតែ២ថ្ងៃ យប់មិញ ឌី សូនិត្ដា សម្រាលកូនបាត់!
ចន្លោះមិនឃើញ
តារាសម្ដែងស្រី ឌី សូនិត្ដា ដែលទើបបង្ហាញផ្ទៃពោះកាលពីថ្ងៃម្សិលម្ងៃ ហើយអះអាងថា កូនក្នុងផ្ទៃគឺជាតំណក់ឈាមរួមគ្នារវាងនាង និងលោក អេឡិច ហ្សូរ៉ា បានសម្រាលរួចហើយកាលពីម៉ោងប្រមាណ៧យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។
ឌី សូនិត្ដា បានបង្ហាញរូបថតនាង និងកូនតែមួយសន្លឹកគត់នៅលើគ្រែពេទ្យ តាមបណ្ដាញសង្គមInstagram និងFacebook ហើយពោលពាក្យថា"បានជួបគ្នាហើយកូន! ជម្រាបសួរពុកម៉ែ យាយតា ពូមីងជាទីគោរពចា។ អូនឈ្មោះ "Smile” ប្រែថា "ញញឹម"។
កូនរបស់នាងដែលទើបសម្រាលនេះ គឺជាកូនស្រី ប៉ុន្ដែនាងមិនបានបញ្ជាក់ពីទម្ងន់កូន សុខភាព ឬថានាងកំពុងសម្រាក និងសម្រាលកូននៅពេទ្យមួយណានោះទេ។ មើលតាមរូបភាពមួយសន្លឹកនោះ ឃើញថារូបនាង និងកូនមានសុខភាពល្អធម្មតា ប៉ុន្តែស្ថានភាព នៃការសម្រាលកូនរបស់ ឌី សូនិត្ដា នេះ ហាក់ខុសពីតារាដទៃដែលក្រោយពីសម្រាលភ្លាមគេបានបង្ហាញពីសាច់ញាតិ ជាពិសេសស្វាមីនៅក្បែរថ្នាក់ថ្នមខ្លួន និងបីកូនតូចយ៉ាងកក់ក្ដៅ៕