• 2020-10-23 08:15:41
  • ព័ត៌មាន

កញ្ញា ណូ ម័រ ស្អាតប្លែកតែម្ដង ក្រោយស្រកទម្ងន់ជាង ១០គីឡូ

  • 2020-10-23 08:15:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​ អន រ៉ាស៊ីសុមេត្តា ហៅ ណូ ម័រ បានធ្វើឲ្យអ្នកគាំទ្រ​ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបរាង​ស្គម​ស្រឡូន កាន់តែស្អាតប្លែក តាមរយៈ​រូបភាពជាច្រើនសន្លឹក​របស់នាង នៅ​លើ​បណ្ដាញសង្គម​នា​ប៉ុន្មាន​ថ្ងៃចុងក្រោយ​នេះ។

កញ្ញា ណូ ម័រ បានឲ្យដឹងថា ទម្ងន់របស់នាង​បានស្រកជាង ១០គីឡូក្រាម ពោលគឺពី៥៨ មកសល់ត្រឹម ៤៣គីឡូក្រាមប៉ុណ្ណោះ។ តារាសម្ដែង​សាច់សខ្ចីរូបនេះ បានបញ្ជាក់ថា ការស្រក​ទម្ងន់​នេះ គឺដោយសារនាង​គ្រប់គ្រង​របប​អាហារ​បានល្អ ដោយ​ញ៉ាំតែបន្លែ ផ្លែឈើ ឬម្ហូបអាហារ​ដែល្អចំពោះ​រាងកាយប៉ុណ្ណោះ និង​បានកំណត់ត្រឹមត្រូវ មិនញ៉ាំតាមចិត្តចង់នោះទេ។

ណូ ម័រ បន្ថែមថា ការសម្រកតាមបែបធម្មជាតិនេះ មិនធ្វើឲ្យ​រាយកាយ​របស់​នាង​ខ្សោយ ឬស្លក់នោះទេ ហើយក៏មិនប៉ះពាល់ដល់សម្រស់​របស់​នាងដែរ។

ងាកទៅនិយាយពីវិស័យ​សិល្បៈ​វិញ ណូ ម័រ​ថា​មិនសូវជារវល់ប៉ុន្មានទេ​ ដោយទទួលថតតែរឿងខ្លី ថត MV និងធ្វើជា​ពិធីការិនី​ក្នុង​កម្មវិធី​រៀងរាល់ចុងសប្តាហ៍ប៉ុណ្ណោះ៕

មតិយោបល់